តារាហុងកុងរងការរិះគន់ក្រោយថើបមាត់គ្នាជាមួយកូនស្រីជំទង់១៥ឆ្នាំឡើងស្និទ្ធ(វីដេអូ


តារាសម្តែងហុងកុងត្រូវបានគេរិះគន់ បន្ទាប់ពីបានផុសរូបរបស់ខ្លួន និងកូនស្រី ថើបមាត់គ្នា នៅក្នុងថ្ងៃខួបកំណើតរបស់នាងក្នុងបណ្តាញសង្គម Weibo
តារាសម្តែងទូរទស្សន៍TVB ឈ្មោះ Joseph Lee​ អាយុ៦២ឆ្នាំ ដែលថ្មីៗនេះបានប្រារព្ធពិធីខួបកំណើតកូនស្រីឈ្មោះ Cherie នៅភោជនីយដ្ឋានមួយនៅទីក្រុងម៉ាកាវ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។​ រូបភាពទាំងនោះត្រូវបានចែករំលែកដោយលោក Lee កាលពីថ្ងៃសុក្រសប្តាហ៍មុន។







Comment រាប់រយនៅលើ Page Weibo របស់ Lee បានបញ្ចេញនូវភាពខ្ពើមរអើមចំពោះឪពុកកូនទាំងពីរ។ មនុស្សម្នាក់បាននិយាយថា Lee បានយកចំនេញលើកូនស្រីខ្លួន ឯម្នាក់ទៀតបាននិយាយថា ឪពុកម្តាយមិនគួរស្និទ្ធស្នាលនឹងកូនស្រីរបស់ខ្លួន នៅក្នុងវ័យបែបនេះទេ ទោះបីកូនស្រីឬប្រុសក៏ដោយ ហើយជាច្រើនទៀតមានការងឿយឆ្ងល់ថា ហេតុអីបានជាពួកគេមិនថើបថ្ពាល់?






លោកLee​បានប្រាប់ Oriental Dailyថា Cherie គឺជាអ្នកចាប់ផ្តើមមុន។ នៅពេលនាងរៀបនឹងផ្លុំទៀន នាងចង់ថើប ដូច្នេះតើអោយខ្ញុំធ្វើយ៉ាងម៉េច?






យោងទៅតាមលោកLee គឺCherie មិនមានបញ្ហាអ្វីទេចំពោះការរិះគន់នេះ។ ខ្ញុំបានប្រាប់នាងថា មនុស្សគ្រប់រូបមានគំនិតខុសគ្នា ហើយបើគេបង្ហាញនូវគំនិតអវិជ្ជមានមកកាន់ពួកយើង យើងត្រូវប្រកាន់ឥរិយាបថវិជ្ជមាន។




Cherie បានសរសេរនៅលើ Weibo page​ របស់នាងថា​ ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ ពួកយើងគ្រាន់តែចង់ចែករំលែកពេលវេលារីករាយ ជាមួយអ្នករាល់គ្នាប៉ុននោះ។ ពួកយើងមិនបានសុំអោយអ្នករាល់គ្នាជូនពរទេ តែក៏មិនបានរំពឹងថានឹងទទួលបាននូវការជេរប្រមាថបែបនេះដែរ។ ខ្ញុំមើលឃើញថាវាជាក្តីស្រលាញ់របស់ឪពុក តែអ្នកមើលឃើញថាវាជាស្មន់ទៅវិញ។ ខ្ញុំគិតថាវាជារឿងដ៏គួរអោយអស់សំណើចណាស់ ដែលការថើបលក្ខណៈគ្រួសារ ត្រូវបានធ្វើអោយក្លាយជារឿងថោកទាបទៅវិញ។







ចំពោះបងប្អូនវិញ តើបងប្អូនយល់ឃើញយ៉ាងណា ចំពោះឥរិយាបថថើបមាត់គ្នា របស់ឳពុកកូនទាំង២នាក់នេះ ?









វីដេអូសម្លេងជាក់ស្តែង



ប្រភព ៖ coconuts.co , Koh Santepheap Daily

Newest
Previous
Next Post »