បន្លំអោបថើបក្មេងស្រីវិកលចរិត១៦ឆ្នាំរាល់ដង!!យូរៗទ្រាំលែងបានផ្តួលលើដីចាប់រំលោភ



ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិការ ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​វិកល​ចរិ​តម្នា​ក់បាន​សម្រេច​ពេល​នាង​ដើរទៅ​បន្ទោបង់​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្តាល ។



មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ថេ​ង ចក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ ។ នារី​រង​គ្រោះ​ឈ្មោះ ហ​.​ស​.​ហ អាយុ​១៦​ឆ្នាំ ជា​ជន​វិកល​ច​រិ​ត ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ។



នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ និង​ជន​រង​គ្រោះជា​អ្នក​ជិតខាង​គ្នា​ដោយ​ជន​រង​គ្រោះ​គឺជា​ជន​វិកលចរិត​មាន​សតិ​មិន​គ្រប់​តាំងពី​កំណើត​មក​ម្ល៉េះ ជនសង្ស័យ​ក៏​បានដឹង​ដែរ ។ កន្លង​មក​មក​ជនសង្ស័យ​រូប​នេះ​តែងតែមាន​ទ​នាក់​ទំនង និង​ធ្លាប់​បាន​ឱប​ថើប​ជន​រង​គ្រោះ ហ ស​.​ហ ជា​ញឹកញាប់​ផង​ដែរ ។




រហូត​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ជនសង្ស័យ ថេ​ង ចក់ បាន​ដើរទៅ​បន្ទោបង់​នៅ​ព្រៃ​ខាងក្រោយ​ភូមិ​ក៏​បាន​ជួប​ជន​រង​គ្រោះ​ដែល​ដើរទៅ​រក​កន្លែង បន្ទោ​បង់​ដែរ​បាន​ជួប​គ្នា​ដោយ​ឱកាស​ស្ងាត់​ល្អ គ្មាន​មនុស្ស​ជនសង្ស័យ​ក៏​បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ចាប់​ផ្ដួល​ជន​រង​គ្រោះ​ទៅ​លើ​ដី​រួច​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ​អ្នក​ទាំង​ពីរ​វិល​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ម្ដាយ​នារី​រង​គ្រោះ​ឃើញ​កូន​មាន​សភាព​ប្លែក​ខុសធម្មតា​ក៏​សួរ​ដេញដោល​កូន​រហូត​នារី​រង​គ្រោះ​រៀបរាប់​ប្រាប់​ថា ខ្លួន​ត្រូវ​បាន​ឈ្មោះ ថេ​ង ចក់ ចាប់រំលោភ​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ ។ ក្រោយ​ពី​បានដឹង​ម្ដាយ​នារី​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ស្ដី​តែ​ម្ដង ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ព្រែក​ស្ដី​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ ថេ​ង ចក់ បាន​នៅ​រសៀល ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ មក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ ថេ​ង ចក់ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ឈ្មោះ ហ​.​ស​.​ហ ដែល​ជា​ជន​វិកលចរិត​បាន​សម្រេច​ចំនួន​១​លើក ប្រាកដ​មែន ៕

ប្រភពទាំងស្រុង ៖ kohsantepheapdaily
Previous
Next Post »