មីចោរថ្លើមដុះរោម!!បុណ្យអុំទូកប្តីហៅទៅមើលកូននៅស្រុកយកលេសថាខ្ជិលការពិត..



មីចោរថ្លើមដុះរោមនេះ!!!ពេលបុណ្យអុំទូក រោងចក្រគេអោយឈប់សម្រាក់ ប្តីហៅទៅលេងស្រុក មើលកូនតូចអាយុ២ខួបនៅស្រុក បែយកលេសកុហកប្តីថា រវល់ខ្ជិលទៅ ដល់ពេលប្តីសង្ស័យតាមទៅមើលដល់បន្ទប់ ឃើញកំពុងតែរវល់ អុំទូកអត់ចង្វារជាមួយប្រុសក្មេងសោះ...........!!

ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានភាគីខាងប្តីចោទប្រកាន់ ខណៈដែលខ្លួនជាប់រវស់ចេញទៅធ្វើការងារនៅឯខេត្តកោះកុង ប្រពន្ធក៏ហៅនាំ សាហាយមកលេង អុំទូកដល់ក្នុងបន្ទប់ តាមទាន់ចាក់សោទ្វារពីក្រៅ រត់ចេញទៅហៅប្តឹងប៉ូលិស ពេលមកដល់ សាហាយបើកទ្វាររត់គេចចេញទៅបាត់ បានត្រឹមនាំប្រពន្ធទៅ និយាយគ្នានៅប៉ុស្តិ៍ប៉ូលិស កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី១ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងប្រពន្ធមានឈ្មោះ ឌិន ដានី អាយុ ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់ននៅបន្ទប់ជួលលេខ១៤៨ ជាន់ទី១ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិវាលរបង ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្តី មានឈ្មោះ ហាស់ សារ៉ូត អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ការដ្ឋានសំណង់ឯខេត្តកោះកុង មានស្រុកកំណើត នៅភូមិ ឃុំ ជាមួយគ្នា ។ គ្រួសារខាងលើ មានកូនប្រុសម្នាក់ អាយុជិត ២ខួប ជាចំណង់អាពាហ៍ពិពាហ៍ រស់នៅជាមួយជីដូនឯស្រុកកំណើត ។






តាមសម្តីភាគីខាងប្តី បានឱ្យដឹងថា ខ្លួនត្រូវបានឪពុកម្តាយ ចាស់ទុំផ្សំផ្គុំ ឱ្យមានគូរស្រករ រៀបការជាមួយស្រ្តីខាងលើ ដោយមានការទទួលស្គាល់ពីលោកមេបា ចាស់ទុំសងខាង ក្នុងអំឡុងឆ្នាំ២០១៥ កន្លងមក រហូតមកដល់ពេលនេះ មានកូនប្រុសម្នាក់ អាយុជិត២ខួបទៅហើយ ។ បុរសជាប្តីបន្តទៀតថា ក្រោយពីបានគ្នាជាប្តីប្រពន្ធ ចាត់ទុកថាជាគ្រួសារថ្មីមួយ តែរស់នៅក្នុងស្ថានភាពជីវភាព បែបជាអ្នកស្រែ មិនមានរបរអ្វីក្រៅពីស្រែចំការ ដើម្បីចង់កែប្រែជីវភាព គ្រួសារ ឱ្យបានសមរម្យនឹងគេ ខ្លួនក៏សម្រេចចិត្ត ចាកចេញពីស្រុក ស៊ូឃ្លាតឆ្ងាយពីភរិយា ចាកចេញទៅធ្វើការងារ ជាជាងដែក ជាមួយសាច់ញាតិ នៅឯខេត្តកោះកុង សន្សំបានលុយកាក់ បន្តិចបន្តួច ទើបបានមកលេងប្រពន្ធ នៅស្រុកកំណើតម្តងម្កាល រស់នៅឆ្ងាយពីគ្នា រហូតមកដល់ខែឧសភា ឆ្នាំ២០១៧ ស្រ្តីជាប្រពន្ធ ក្រោយពីកូនខ្ចីរួច បែកគំនិត ម្យ៉ាងអផ្សុក ចង់រកការងារធ្វើដែរ ក៏សុំប្តី មករកការងារធ្វើ នាទីក្រុងភ្នំពេញ តែមិនប្រាប់ ទីតាំងឱ្យស្គាល់ឡើយ ចង់ជួបមុខគ្នា មានតែណាត់តាមទូរស័ព្ទ ធ្វើដំណើរទៅជួបគ្នាឯស្រុក ។





ទង្វើរបស់ភរិយា មិនប្រាប់ទីតាំង កន្លែងស្នាក់នៅឱ្យប្តីស្គាល់បែបនេះ ជារឿងអាថ៌កំបាំងមួយ ធ្វើឱ្យប្តីងឿងឆ្ងល់ ថ្វីបើខ្លួននៅធ្វើការឯនាយក៏ដោយ ក្តីមន្ទិលសង្ស័យ ដាក់ជាប់ក្នុងបេះដូង សង្គមគ្រួសារ ក្លាយទៅជាប្រេះស្រាំ រង្គោះរង្គើរ រកាំរកុះ ទីបំផុតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្មករ កម្មការនីរោងចក្រ ក្រូវបានក្រុមហ៊ុនអនុញា្ញតិ ឱ្យឈប់សម្រាក ថ្ងៃបុណ្យអុំទូក ហេតុអ្វីបានជាប្រពន្ធខ្លួន ប្រាប់ថាជាប់រវល់ មិនបានទៅផ្ទះ ជួបកូនប្រុសនៅឯស្រុក ទៅវិញ ។

ដោយសារមន្ទិលសង្ស័យផងនោះ បុរសជាប្ដីខាងលើ ក៏សម្រេចចេញមកពីកន្លែងធ្វើការងារ មកតាមស៊ើបសួរ តាមរយៈមិត្តភក្ដិ អ្នកធ្លាប់ស្គាល់ ដើរស្វែងរកបន្ទប់ជួលរបស់ប្រពន្ធខ្លួន មិនបានមួយថ្ងៃផង ក៏រកឃើញ នៅខាងក្រោយផ្សារព្រៃទា សង្កាត់ចោមចៅ៣ នៅវេលាម៉ោង១រសៀលថ្ងៃទី០២ ខែវិច្ឆិកា នេះ ។





ហេតុតែចង់ដឹងច្បាស់ សុខចិត្ត សំកុក អង្គុយរង់ចាំឃ្លាំមើល ហើយអ្វីដែលឃើញផ្ទាល់ភ្នែក បន្ទប់ជួលឃើញបុរសម្នាក់ ដើរចូល ទៅដេកជាមួយ សង្ស័យឡើងទៅតាមមើល ប្រទះឃើញ ពួកគេដេកឱបគ្នា ស្អិតដូចស្ករតាំងម៉ែ ទ្រាំមិនបាន ក៏កឹបសោជាប់ពីក្រៅ រត់ទៅប្តឹងប៉ូលិស សុំការអន្តរាគមន៍ ប្រពន្ធខ្លួននាំសាហាយ មកអុំទូកដល់ក្នុងបន្ទប់ជួល ។
លុះកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ចុះទៅដល់កន្លែងកើតហេតុ ត្រូវបាន បុរសដែលភាគីខាងប្តីចោទថាជាសាហាយរបស់ប្រពន្ធខ្លួននោះ ត្រូវបាន សាច់ញាតិ ខាងប្រពន្ធ លួចចាក់សោទ្វារ ឱ្យត់គេចចេញទៅបាត់ហើយ ទើបកើតជាទំនាស់សម្តីរវាងប្តី និងប្រពន្ធមួយប្រ៉ាវ ហើយទើបប៉ូលិសហៅនាំភាគីសងខាង ទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលវិញ ។


តែបើតាម ភាគីខាង ស្រ្តីជាប្រពន្ធវិញ បានឱ្យដឹងយ៉ាងខ្លីថា បុរសដែល ចូលមកដេកលេងក្នុងបន្ទប់ជួលនោះ ត្រូវជាមិត្តភក្ដិ ស្គាល់គ្នា ក្នុងកម្មវិធីមង្គលការ មិត្តរួមការងារ នៅឯខេត្តកំពង់ស្ពឺ ស្គាល់គ្នាជាង ១ខែទៅហើយ ចំណែកឈ្មោះ អត្តសញ្ញាណ នាងឆ្លើយថាមិនស្គាល់ទេ ។

ស្រ្តីដដែលបន្តទៀតថា កន្លងមក ពេលដែល រកាំរកុះក្នុងគ្រួសារ ខ្លួនទាមទារឱ្យផ្តិតមេដៃលែងលះគ្នា តែខាងប្តីមិនព្រម ហើយក្រោយពីឈប់សម្រាកពីការងារ នាថ្ងៃបុណ្យអុំទូក ខ្លួនមិនបានទៅស្រុកនោះទេ ដោយយល់ថា ទើបតែទៅសោះ អត់មានលុយទៅស្រុក មើលកូន ទើបសំងំនៅផ្ទះជួល ។

លុះនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា នេះ មិត្តប្រុសមកលេង ចូលដេកសម្រាកក្នុងបន្ទប់ ហើយខ្លួនបាន ដាក់គន្លឹះទ្វារ នៅដេកខាងក្នុងតែ ២នាក់មែន តែមិនបានធ្វើអ្វី រួមរ័កគ្នា ដូចដែល ប្តីចោទប្រកាន់នោះទេ បុរសម្នាក់នោះ គ្រាន់តែដេកលេង ឱ្យស្រួលខ្លួន មុននឹងវិលត្រឡប់ទៅវិញ គាប់ជួនប្តីខ្លួនមកដល់ ឃើញចោទប្រកាន់តែម្តង ។ តែទោះជាយ៉ាងណាក្តី ខាងប្តីនៅតែចោទប្រកាន់ថា ប្រពន្ធខ្លួននាំសាហាយ មកអុំទូកក្នុងបន្ទប់ជួល ទើបគេចវេសពីប្តី មិនរវល់ទៅផ្តល់ភាពកក់ក្តៅឱ្យកូននៅឯស្រុក ។
ក្នុងការសម្របសម្រួលគ្នា នៅប៉ុស្តិ៍ប៉ុស្តិ៍ ក្រោមវត្តមាននគរបាលយុត្តិធម៌ បានត្រឹមសម្របសម្រួលជៀសវាង កើតមានហិង្សាដាក់គ្នា ចំពោះរឿងលែងលះយ៉ាងណានោះ មានតែផ្លូវច្បាប់ តុលាកាទេ ជាអ្នកសម្រេច ។ អស់រយៈពេលជាង ១ម៉ោង ភាគីសងខាង ឯកភាពគ្នា ដោយស្ម័គ្រចិត្ត ធ្វើកិច្ចសន្យាផ្ទាល់ខ្លួនមួយ ជាបណ្តោះអាសន្ន ហើយរង់ចាំ នាំគ្នាទៅស្រុកកំណើត ដើម្បីនិយាយគ្នាឱ្យដាច់ស្រឡះ ៕








Previous
Next Post »