ថ្ងៃអុំទូកទី២នាំក្មេងស្រី១៣ឆ្នាំឡើងផ្ទះសំណាក់ស៊ីខ្ទេចព្រឹកឡើងគុកបានសម្រេច(វីដេអូ


រាជធានីភ្នំពេញ៖ប្រុសប្រកែកស្រីប្រកាន់! ជនសង្ស័យម្នាក់បានក្លាយជាអ្នកទោសស្នេហាក្រោយបងប្អូនយុវតីមកដាក់ពាក្យបណ្តឹងត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យធ្វើការឃាត់ខ្លួនក្រោយពីបាននាំយុវតីអាយុក្រោម១៥ឆ្នាំឡើងផ្ទះសំណាក់យីហោ៣៤២។ហេតុការណ៍កើតឡើងកាលវេលាម៉ោង៣និង០០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំនុចផ្ទះសំណាក់យីហោ៣៤២បន្ទប់លេខ១០៥ ផ្លូវលេខ២៧១ ភូមិ០៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យអ្នកទោសស្នេហាបាននៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៧ស្ថិតនៅផ្ទះសំណាក់យីហោ៣៤២ភូមិ៥សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញតែម្តង។



ជនសង្ស័យអ្នកទោសស្នេហាមានឈ្មោះ សន ឧត្តម ភេទប្រុសអាយុ១៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមនមានស្រុកកំណើតភូមិព្រែកកណ្ដៀងស្រុកស្តៅខេត្តព្រៃងវែង។
បើយោងតាមសម្តីលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបានប្រាប់ភ្ងាក់ងារTVfbអោយដឹងថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យអ្នកទោសស្នេហាខាងលើគឺសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យបានទទួលពាក្យបណ្តឹងថា កាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៧ នៅវេលាម៉ោង១០យប់ជនសង្ស័យអ្នកទោសស្នេហាខាងលើនេះបាននាំក្មេងស្រីរងគ្រោះដែលជាអនិតិជនអាយុក្រោម១៥ឆ្នាំទៅរួមភេទ នៅចំណុចផ្ទះសំណាក់យីហោ៣៤២បន្ទប់១០៥ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ក្រោយទទួលបានពាក្យបណ្តឹងនេះរួចមកនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៧ទើបសមត្ថកិច្ចនគរបាលរដ្ឋបាលខណ្ឌមានជ័យដឹកនាំកម្លាំងដោយលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឈានទៅដល់ការចុះឃាត់ខ្លួនជនសង្ស័យអ្នកទោសស្នេហាខាងលើបានតែម្តង។
បច្ចុប្បន្នជនសង្ស័យអ្នកទោសស្នេហាសមត្ថកិច្ចកំពង់កសាងសុំនុំរឿងបញ្ជូនទៅអធិការខណ្ឌមានជ័យបន្តនៃនិតិវិធីនៃច្បាប់។



វីដេអូសម្លេងជាក់ស្តែង


ប្រភព ៖ TVFB

Previous
Next Post »