សម្តីបងប្រុសចំពោះស្រីខារ៉ាអូខេត្រូវណាស់!!ប្រុសៗថោកទាបមានច្រើនប៉ុន្តែ..(វីដេអូ


សម្តីដែលបងប្រុសសរសេរភ្ជាប់ជាមួយ រូបថតស្រីខារ៉ាអូខេម្នាក់នេះ គឺពិតជាត្រឹមត្រូវ !!! នៅស្រុកខ្មែរប្រុសៗថោកទាប រស់នៅដើម្បីតែតណ្ហាខ្លួនឯង យកមនុស្សស្រីជាល្បែងតណ្ហាបំពេញតណ្ហារបស់ខ្លួន មានច្រើនណាស់រាប់មិនអស់ទេ ប៉ុន្តែតាមរយះសម្តីរបស់បងប្រុស វាឆ្លុះបញ្ចាំងអោយយើងឃើញថា ទោះជានៅក្នុងសង្គមនេះ សំបូរប្រុសថោកទាបយ៉ាងណាក៏ដោយ ក៏ពិតជាមានមនុស្សប្រុសត្រឹមត្រូវថ្លៃថ្នូរ រស់នៅក្នុងសង្គមយើងផងដែរ គ្រាន់តែចំនួនប្រុសត្រឹមត្រូវថ្លៃថ្នូរ មានចំនួនតិចតួចប៉ុណ្ណោះក្នុងសង្គមនេះ ប៉ុន្តែពិតជាមានមនុស្សប្រុសត្រឹមត្រូវថ្លៃថ្នូរកើត និងរស់នៅក្នុងសង្គមយើងពិតមែន ។







ខាងក្រោមនេះជាសំណេររបស់បងប្រុស ៖
មនុស្សពិតជាមានការគិតមិនដូចគ្នាមែន មានមិត្តខ្ញុំច្រើនណាស់ ពេលឃើញស្ត្រីkaraokរាងស្អាតបែបនេះ មានអារម្មណ៍ថាស្រលាញ់ចង់ប៉ះពាលអោបរិត នឹងចង់រួមភេទ តែចំណែកខ្ញុំបែជាមានអារម្មណ៍ខុសគេទៅវិញ បែជាអាណិតហើយគិតថា រូបរាងល្អល្អបែបនេះបើសិនជាគាត់មានជីវភាពប្រសើរគាត់មិនមកអោយមនុស្សប្រុសញំញីគាត់ទេ ហើយបើគាត់បានរស់នៅសង្គមរីកចម្រើនដោយច្បាប់ធានាក្នុងការស់នៅដោយស្មើរភាពគ្នា មិនដឹងជាជីវិតរបស់ពួកគាត់ស្រស់បំព្រោងយ៉ាងណាទេ?...ឱ...ជីវិតអើយតើអ្នករស់ជាសុខបានដោយរបៀបណាទៅ បើជុំវិញអ្នកសុទ្ធតែជាខ្លានឹងចចកបែបនេះ កូនគេកូនយើង ប្អូនគេប្អូនយើង....

ខាងក្រោមជារូបភាព និងវីដេអូជាក់ស្តែង ៖

















វីដេអូសម្លេងជាក់ស្តែង




Previous
Next Post »