អស់អារម្មណ៏ម៉ង់!!បាត់ម៉ូតូអាសង់017អស់៣គ្រឿងនៅកន្លែងផ្ញើរម៉ូតូបុណ្យអុំទូក(វីដេអូ



ភ្នំពេញ ៖ បាត់ម៉ូតូស៊េរីទំនើបៗ017 អស់ចំនួន៣គ្រឿងនៅកន្លែងផ្ញើរម៉ូតូមួយ ខណះដែលម្ចាស់ម៉ូតូមកលេងបុណ្យអ៊ុំទូក រួចក៏ផ្ញើរម៉ូតូរបស់ខ្លួន នៅកន្លែងផ្ញើរម៉ូតូនោះ ម្តុំអាគារ ប៊ូឌិញ ចាស់ ។





តាមការរៀបរាប់ពីម្ចាស់ម៉ូតូម្នាក់ក្នុងចំណោមនោះបានប្រាប់ថា ៖ មុនកើតហេតុ ប្រហែលជាម៉ោង០៧ល្ងាច រូបគាត់បានជិះម៉ូតូមួយគ្រឿង ចូលមកផ្ញើនៅកន្លែងមួយ តាមបណ្តោយផ្លូវសុធារស កែងនិងផ្លូវលេខ២៩៤ ដែលកន្លែងផ្ញើម៉ូយូនោះ គ្មានស្លាកយីហោត្រឹមត្រូវនោះទេ ដាក់តែកន្លែងផ្ញើម៉ូតូប៉ុណ្ណោះ ខណ:ពេលដែលគាត់ផ្ញើរួច រូបគាត់ បានទៅដើរលេងកំសាន្តមើល ថ្ងៃបុណ្យអ៊ុំទូក នៅថ្ងៃទី០១នេះ ប្រភពដ៏ដែរបន្តថា. លុះមកដល់វេលាប្រហែលជាម៉ោង១១​យប់ គាត់បានត្រលប់មកយកម៉ូតូវិញ តែមិនឃើញ ភ្លាមៗនោះ គាត់ក៏ទៅសួរម្ចាស់កន្លែងផ្ញើម៉ូតូនោះ ហើយនាំគ្នាដើររក តែរកយ៉ាងណា ក៏រកមិនឃើញសោះ ហើយម្ចាស់ម៉ូតូរូបនោះប្រាប់ទៀតថា៖ ខណ:ពេលពួកគាត់ជាម្ចាស់ម៉ូតូរកមើលមិនឃើញ ម្ចាស់កន្លែងផ្ញើម៉ូតូក៏បាននិយាយប្រាប់ពួកគាត់ថា. កុំបារម្តអី ចំពោះថ្លៃបាត់បង់ម៉ូតូ ភាគីខាងម្ចាស់កន្លែងផ្ញើ និងចេញសងទាំងអស់ ហើយក៏បានធ្វើសំបុត្រកិច្ចសន្យា ប៉ុន្តែដោយសារភាគីខាងម្ចាស់ម៉ូតូ ចង់អោយម្ចាស់កន្លែងផ្ញើម៉ូតូ កិនមេដៃសិន ទើបពួកគាត់យល់ព្រម តែភាគីខាងកន្លែងផ្ញើមិនព្រមកិនមេដៃនោះទេ ។






ដោយភាគីម្ចាស់កន្លែងផ្ញើរម៉ូតូមិនព្រមកិនមេដៃនេះហើយ ទើបពួកគាត់ដែលជាជនរងគ្រោះម្ចាស់ម៉ូតូមិនអស់ចិត្ត មិនកក់ក្តៅក្នុងចិត្តខ្លាចម្ចាស់កន្លែងផ្ញើរម៉ូតូមិនសង រួចរត់យករួចខ្លួនបាត់ ទើបពួកគេនាំគ្នាទៅរកសមត្ថកិច្ចមូលដ្ឋាន អោយជួយដោះស្រាយ ប៉ុន្តែភ្លាមៗនោះ ពេលពួកគេទៅរកសមត្ថកិច្ចមូលដ្ឋានអោយជួយដោះស្រាយដឹងលឺ ដំបូងឡើយគ្មានសមត្ថកិច្ចណាព្រមចុះមកដោះស្រាយភ្លាមៗទេ ដោយពួកគេយកលេសថាយប់ហើយ ដល់ម៉ោងសំរាក់ចាំស្អែកចាំដោះស្រាយ ។






បន្ទាប់មកទៀត ព្រោះតែម្ចាស់កន្លែងផ្ញើរម៉ូតូមិនព្រមកិនមេដៃលើលិខិតទទួលខុសត្រូវ និងសមត្ថកិច្ចមូលដ្ឋានមិនចុះជួលដោះស្រាយភ្លាមៗ ទើបធ្វើអោយមានការឆោឡោឡើង ហើយអ្នកសារព័ត៌មានក៏ចុះទៅយកព័ត៌មានផ្ទាល់ទាំងយប់តែម្ដង ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកដោះស្រាយដឹងលឺតែម្ដង ។






ម្ចាស់ម៉ូតូទី០១មានឈ្មោះថា. ផិន សុសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៧ ស្លាកលេខព្រៃវែង1H- 4960 ។​ម្ចាស់ម៉ូតូទី០២មានឈ្មោះថា. ម៉ន ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1W-3166 ។​ម្ចាស់ម៉ូតូទី០៣មានឈ្មោះថា. លឹម សុធា ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1DK-0655 ។



វីដេអូសម្លេងជាក់ស្តែង






ប្រភព ៖ Kcamldp , CHSK News , tvfb
Previous
Next Post »