ខ្មាស់គេណាស់!!TheVoiceថៃស្ដាប់ឡើងព្រឺរោមTheFunnyខ្មែររើសតែអ្នកចេះកំប្លែង


បន្ទាប់ពី The Voice Kids Cambodia បានបញ្ចប់នៅថ្ងៃនេះ ដោយប្អូនប្រុស ពេជ្រ ថៃ ជាអ្នកលើកពាន The Voice រួចមក មានមតិប្រត្តិកម្មជាច្រើន ពីសំណាកបងប្អូនខ្មែរដែលប្រើប្រាស់បណ្តាញសង្គម ។ ដោយមតិទាំងនោះ វិភាគ លើកឡើង និងបកស្រាយចោទជាសំនួរថា ៖




តើ The Voice គេបង្កើតមកដើម្បីរើសយកអ្នកមានសម្លេងល្អ រឺក៏រើសយកអ្នក Cute Cute ពូកែកំប្លែងគួរអោយស្រលាញ់ ? បើ The Voice បង្កើតឡើងត្រឹមតែរើសមនុស្សដែលគួរអោយស្រលាញ់ចេះកំប្លែង តើចាំបាច់ដាក់ឈ្មោះ The Voice ធ្វើអ្វី ? រឺមានតែ The Voice ខ្មែរទេរឺដែលបង្កើតមកដើម្បីរើសយក អ្នកពូកែកំប្លែងគួរអោយស្រលាញ់នោះ ? តើដែលស្ដាប់ The Voice Kids Thailand ទេ ? ក្មេងបេក្ខជនរបស់គេមួយៗ សមត្ថភាពសុទ្ធតែកំពូលៗ ច្រៀងស្មើររឺសឹងតែពិរោះជាងមនុស្សធំទៀត ស្ដាប់ឡើងព្រឺរោម ចុះចំនែក The Voice ខ្មែរវិញ តើចេះខ្មាស់គេ រឺខ្មាស់ថៃទេ ? សម្លេងរបស់ប្អូន ពេជ្រ ថៃ កុំថាឡើយដល់ថ្នាក់សួរខ្មែរគ្នាឯង សូម្បីតែជនជាតិថៃដែលជាពូជសាសន៏នៅក្បែរយើង មិនចេះភាសាខ្មែរមួយម៉ាត់ផង ក៏គេស្ដាប់ដឹងថាមិនពិរោះដែរ ហើយចុះខ្មែរគ្នាឯងដែលចេះស្ដាប់ភាសាខ្មែរច្បាស់នេះ តើស្ដាប់មិនដឹងថា ពិរោះ រឺមិនពិរោះទេ ? តាមការពិតបងប្អូនដែល Vote អោយប្អូន ពេជ្រ ថៃ លើកពាន ក៏ដឹងដែរថា សម្លេងប្អូនច្រៀងមិនពិរោះទេ ប៉ន្តែបងប្អូន Vote គឺមិនមែនផ្អែកលើសមត្ថភាពទេ គឺ Vote ព្រោះតែប្អូន ពេជ្រ ថៃ គួរអោយស្រលាញ់ គួរអោយខ្នាញ់ Cute Cute ចេះធ្វើកំប្លែង ចេះធ្វើគួរអោយស្រលាញ់ និយាយរួមគឺព្រោះតែប្អូន ពេជ្រ ថៃ គួរអោយស្រលាញ់ មិនមែនព្រោះតែប្អូន ពេជ្រ ថៃ មានសមត្ថភាពឡើយ ។ តើបងប្អូនមានការទទួលខុសត្រូវចំពោះអ្វីដែលបងប្អូនធ្វើទេ ? បងប្អូនដឹងទេ The Voice ជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក ជាកម្មវិធីដែលបង្ហាញមុខមាត់ប្រទេសជាតិ ទៅកាន់ពិភពលោកអោយគេបានស្គាល់ខ្មែរ ចុះបើបងប្អូនជ្រើសរើសយកអ្នកគ្មានសមត្ថភាពអញ្ជឹង តើពិភពលោកគេនិងមើលងាយយើងយ៉ាងម៉េចទៅ ? ចំពោះកីឡាបាល់ទាត់ ចង់បានណាស់ ចង់រើសណាស់ អោយបានកីឡាករខ្លួនខ្លាំង ដើម្បីគេស្គាល់ខ្មែរ ដឹងថាខ្មែរខ្លាំង ចុះចំនែក The Voice តើបងប្អូនចង់អោយគេមើលងាយខ្មែរថាគ្មានសមត្ថភាពមែនទេ ? បងប្អូនមើល The Voice ថៃ ដែលជាប្រទេសជាប់យើងចុះ The Voice គេមួយៗ ចេញមកសូម្បីតែខ្មែរយើងស្ដាប់ក៏ព្រឺរោមដែរ ចុះទំរាំបរទេសផ្សេងៗទៀតស្ដាប់ តើគេសរសើរថៃប៉ុណ្ណាទៅ ? ចុះចំនែកខ្មែរយើងអោយគេសរសើរយ៉ាងម៉េចទៅ បើយើងគ្មានសមត្ថភាពផងនោះ ។




ខាងលើគឺជាមតិខ្លះៗ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញ ឥលូវយើងមើល Comment ការបង្ហោះ និងវីដេអូបញ្ចេញមតិ របស់អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងៗទៀត ៖ 


វីដេអូសម្លេង


វីដេអូសម្លេង The Voice ថៃ

























Previous
Next Post »