រឿងធំ!!នីឡានិងK01គ្រាន់តែចង់ចែកមួកfreeសោះស្ទើរតែត្រូវបុរសម្នាក់វ៉ៃកុំតែបាន..


ស្ទើរមិនជឿនិងភ្នែកសោះថាមានរឿងបែបនេះ!!នៅថ្ងៃនេះក្រុមសិល្បះ បានចុះចែកមួកសុវត្តិភាពFree ដល់បងប្អូនដែលធ្វើដំណើរតាមផ្លូវ ហើយគ្មានមួកសុវត្តិភាពដើម្បីពាក់ ។ ក្នុងចំនោមតារាសិល្បះទាំងអស់ ក៏មានកញ្ញា នីឡា និងលោក K01 ចូលរួមក្នុងកាចែកមួកសុវត្តិភាពនេះផងដែរ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែមានរឿងហួសចិត្តនិងស្មានមិនដល់មួយកើតឡើង គឺបុរសម្នាក់ដែលធ្វើដំណើរគ្មានមួកសុវត្តិភាព ត្រូវបាន កញ្ញា នីឡា ឃាត់ដើម្បីអោយគាត់ឈប់ពាក់មួកសុវត្តិភាព ប៉ុន្តែគាត់មិនត្រឹមតែមិនអរគុណដល់ការខ្វាយខ្វល់ចំពោះរួមគាត់នោះទេ គាត់បែរជាប្រត្តិកម្មឆ្លើយតបដោយកាយវិការមិនសមរម្យទៅវិញ ហើយស្ទើរតែកើតជាអំពើរហឹង្សារនិងគ្នាទៅហើយ កុំតែមានប៉ូលីសនិងមនុស្សច្រើននៅទីនោះជួយឃាត់និងសម្រួលទាន់.............។





សូមរំលឹកផងដែរថា ៖
នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ សមាគមសិល្បករខ្មែរ រួមជាមួយសាលាខណ្ឌមានជ័យបានចូលធ្វើពិធីចែកមួកសុវត្ថិភាពចំនួន៣៦០មួកជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ រួមជាមួយមន្រ្តីរាជការការនិងសិល្បករល្បីៗជាច្រើនរូបទៀត ក្រោមប្រធានបទ " មួកមួយជីវិតមួយ " ដែលពិនេះធ្វើនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។







លោក ពេជ្រ កែវមុនីបានប្រសាសន៍ថា ក្នុងនាមជាអជ្ញាធរខណ្ឌពិតជាក្តីរីករាយណាស់ដែលសមាគមសិល្បករខ្មែរដែលដឹកនាំដោយ លោក ហេងឡុង បានសហការជាមួយខណ្ឌមានជ័យ បានដឹកនាំសិល្បករចុះមកចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលកំពុងបើកបរដោយមិនបានពាក់មួកសុវត្ថិភាពដោយជូនពួកគាត់ដោយមិនគិតថ្លៃ បន្ថែមទៀតនោះក៏មានសារជាច្រើនដែលសិល្បករបានសំណូមពរក៏ដូចជាដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋអោយភ្ញាក់រលឹកបន្ថែមទៀតដើម្បីអោយពួកគាត់ចេះការពារអាយុជីវិត ពួកគាត់





លោក ពេជ្រ កែវមុនីបានបន្ថែមទៀតថា ការចូលរួមគោរពច្បាប់ចេរាចរណ៍គឺគឺចូលរួមចាប់ផ្តើមពីខ្លួនយើង ដោយគោរពនូវ ស្លាកសញ្ញា ភ្លើងសញ្ញា បើកបរក្នុងល្បឿនដែលបានកំនត់ បើកបរចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិនពិសារគ្រឿងស្រវឹង.ល . ។
លោក ពេជ្រ កែវមុនីបានសង្កត់ធ្ងន់ថា បើយើងបើកបរមិនបានប្រុងប្រយ័ត្នអោយបានខ្ពស់ដោយល្បឿនលឿនហួសកំនត់នោះស្មើនិងយើងប្រមាថអាយុជីវិតខ្លួនយើង ។
















វីដេអូសម្លេងជាក់ស្តែង








Previous
Next Post »