កាលមុនជិះម៉ូតូសោះ!!លេងជាមួយK01ម៉េចបាន!!មាន570មានកន្លែងធ្វើការធំព្រោះ..


កាលពីប៉ុន្មានថ្ងៃមុន មានវីដេអូមួយដែលបង្ហោះដោយគណនីហ្វេសប៊ុក តែ បៃតង ដែលបានលួចថតសកម្មភាពរបស់ លោក  ឃឿន សូឡា (ហៅ K01) ដែលជាអគ្គនាយករបស់ K01 TV ONLINE និងជាចាងវាង សារព័ត៍មានកម្លាំងមនុស្សធម៍ ដែលបើករថយន្ត ស៊ែរីទំនើប Lexus 570 បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈពីមុន លោក ជិះត្រឹមម៉ូតូប៉ុណ្ណោះ ។
នៅមុននេះបន្តិច រសៀលថ្ងៃទី១៦ តុលា ឆ្នាំ២០១៧នេះ លោកបានចេញវីដេអូ មួយជាការឆ្លើយតបទៅកាន់គណនីខាងលើថា ៖ មានឡានបើក មានកន្លែងធ្វើកាងារល្អធ្វើខុសដែរមែនទេ? ពេលខ្លះការខំប្រឹងប្រែងរបស់យើង និងការស៊ូព្យាយាមអាចឈានទៅដល់គោលដៅ យើងមិនអាចមើយងាយមនុស្សតែសំបកក្រៅពេក ក៍មិនកើតដែរ។
ហើយលោកបានណែនាំថា មិនមែនមានតែ ការិយាល័យតែមួយទេ គឺមានដល់បន្ទប់ផ្សាយ និងកន្លែងទទួលភ្ញៀវ យ៉ាងស្អាតផងដែរ។
ទាក់ទងនឹងការដែលបានមកនេះ គាត់មិនបានបញ្ជាក់ថាអ្នកណាជាអ្នក ឧបត្ថម្ភ ឬយ៉ាងណានោះទេ ប៉ុន្តែគ្រាន់តែថា បានមកដោយមិនបានលួច ឆក់ ប្លន់ពីនរណាមួយ។
សូមទស្សនាវីដេអូរបស់គាត់បកស្រាយ៖











វីដេអូបង្ហោះលើហ្វេសប៊ុក ពេលជិះរថយន្ត៖



ប្រភព ៖ amapapa.news
Previous
Next Post »