ឃើញនាងស្អាតខំទាក់ទងញ៉ែតាមFBយកមកផឹកនៅក្លឹបបានសម្រេច!!ចុងក្រោយ..


រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ទើបតែ​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ណាត់​ឌុ​ប​ដើរ​លេង​ចូល​ក្លឹ​ប​លុះ​ចេញពី​ក្លឹ​ប​វិញ​នារី​ខាងលើ​ឱ្យ​ជូន​ទៅ​ផ្ទះ​ដល់​តែ​ពាក់កណ្តាល​ផ្លូវត្រូវ​ចោរ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​តាម​កៀរ និង​វាយ​ប្លន់​យក​ម៉ូតូ​ឌ្រឹ​ម​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ហើយ​គេចខ្លួន​ដោយ​សុ​វត្តិភាព ។ ករណី​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ផ្លូវលំ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។



យុវជន​រង​គ្រោះ​ឈ្មោះ លី ឧត្តម អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​ភូមិ​ព្រែក​តា​ឯក ឃុំ​តា​លន ស្រុក​ស្អាង ខេត្តកណ្តាល ។
តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​មុន​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រឹ​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1JC-8394 ទៅ​ដឹក​ស្ត្រី​២​នាក់​ដែល​ទើប​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​កដោយ​ដើរ​លេង និង​ចូល​ក្លឹ​ប លុះដល់​ម៉ោង​ខាងលើ​ខណៈ​ចេញពី​ក្លឹ​ប​វិញ​រូបគេ​មាន​បំណង​ចង់​ចូល​ក្លឹ​ប​មួយទៀត តែ​ពួក​នាង​បាន​ប្រាប់​មិនសូវ​ស្រួលខ្លួន​ទេ​ឱ្យ​ជូន​ទៅ​ផ្ទះ ខណៈ​ជូន​ដល់​តែ​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​តាម​កៀរ និង​វាយ​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ហើយ​គេចខ្លួន​ដោយ​សុ​វត្តិភាព​តែ​ម្តង ។ ក្រោយ​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​បាន​ត្រឹមតែ​មក​ដាក់​ពាក្យបណ្តឹង​ប៉ុ​ណោះ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ ៕


ប្រភព ៖ hongoppa.asia

Previous
Next Post »