រិះគន់ថាយកតែអ្នកcuteក្រម៉ិចក្រមើមមិនរើសសមត្ថភាពក្រោយនីសាទម្លាក់សុវណ្ណារីយក


នៅសប្តាហ៍នេះ បន្ទាប់ពី Coach សុគន្ធ នីសា ទម្លាក់ អ៊ុក សុវណ្ណារី យក សៀវ ហេង ក្មេងច្រៀងមិនទាន់ច្បាស់តួអក្សរ ទៅវគ្គផ្តាច់ព្រ័ត្ត Coach សុគន្ធ នីសា ត្រូវបានទទួលការរិះគន់ឡើងកប់ៗមាត់ ពីទស្សនិកជន ហើយផ្ទុះពាក្យរិះគន់ថា THE VOICE KIDS CAMBODIA អយុត្តិធម៌ណាស់ រើសតែអ្នក Cute Cute ពូកែក្រម៉ិចក្រមើម ប៉ុន្តែមិនរើសយកអ្នកមានសមត្ថភាពឡើយ....។ ចូលមើលព័ត៌មានលំអិតក្នុងវេបសាយ ៖ 


ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 វគ្គ LIVE SHOW សប្ដាហ៍ទី ៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ក្រោយពីបេក្ខជននៃក្រុមនីមួយៗបានបញ្ចេញសមត្ថភាព។ ក្នុងនោះនៅចុងកម្មវិធី មានការប្រកាសលទ្ធផលនៃបេក្ខជនដែលទទួលបានសម្លេងសារបោះឆ្នោតច្រើនជាងគេ។ជាក់ស្តែងក្នុងកូនក្រុមកញ្ញា សុគន្ធ នីសា ឈ្មោះ កុមារី ឃុយ មុីហៀង បានជាប់ដោយការផ្ញើសារគាំទ្រពីទស្សនិកជន ដោយកុមារី ណូ ឈូ សីុវហេង  ត្រូវបាន coach សុគន្ធ នីសាជ្រើសយកទៅវគ្គផ្តាច់ព្រ័ត្ត អ្វីដែលគួរឲ្យសោកស្តាយនោះ គឺ កុមារី អ៊ុក សុវណ្ណារី និងកុមារា ឈិន សីហា មិនបានបន្តទៅវគ្គផ្តាច់ព្រ័ត្តឡើយ៕



ខាងក្រោមជាការិះគន់តាមបណ្តាញសង្គម ៖
The Voice Kids Cambodia​មិន​យុត្តិធម៌សោះអ្នកមានសមត្ថភាពបែរជាមិនរើសទៅរើសអ្នកដែលមានភាពក្រមិចក្រមើមរឺcuteទៅវិញហើយសុទ្ធតែថាយកសម្លេងជាធំ សុំទោសបើនិយាយអ្វីខុសព្រោះនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ។Sivheng: គួរអោយស្រលាញ់ ច្រៀងក៏អាចទទួលបានតែសំលេងនៅមានកំរិត ពាក្យខ្លះក៏នៅមិនទាន់ច្បាស់ (ខំប្រឹងបន្តទៀតក្មួយស្រី)
Sovanary: សំលេងគាត់ល្អចេះគ្រប់ស្ទីលសំរាប់ខ្ញុំការចាកចេញរបស់sovanary ជាការសោកស្តាយដ៏ធំមួយព្រោះគាត់មានសមត្ថភាពតាមដែលខ្ញុំមើលឃើញ តែជូនពរអោយគាត់ជោគជ័យក្នុងវិថីសិល្បះនេះក្នុងពេលណាមួយ​។ខ្ញុំអត់យល់មិចបានសុវណ្ណារីត្រូវធ្លាក់??សមត្ថភាពគាត់អន់ជាងកូននិងមែន??ជួយប្រាប់ខ្ញុំតិចមើលខ្ញុំអត់យល់ទេ!!។មុននិងគេរើសគេមើលតាម% អ្នក vote ដែលបើសុវណ្ណារី ពូកែមែនសប្តា៍ហមុនមមិចជាប់ដោយការបោះឆ្នោត ផង

សំខាន់ប្រជាប្រិយ និង ការច្រៀងចេះលើកដាក់សំលេងគ្នាអាយុ៨ឆ្នាំទៅប្រលងមនុសធំជាងខ្លួនម៉ានឆ្នាំបានប៉ុននិងល្អហើយ។ចង់ប្រាប់ថាសុីវហេងនៅក្មេងច្រៀងបានប៉ុណ្ណឹងល្អហើយសំខាន់សុីវហេងអាចវិវឌ្ឍខ្លួនបានល្អ ហើយវគ្គផ្តាចើព្រាត់ត្រូវពឹងលើប្រជាប្រិយភាព ថើម្បីដណ្តើមពានជាមួយក្រុមផ្សេងមិនមែនប្រកួតជាមួយគ្នាឯងទៀតទេដូច្នេះនីសាមិនយកសុវណ្ណារីមកពីសុវណ្ណារីមិនអាចទាមទារប្រជាប្តិយភាពបាន វុឹងបើទុកទៅគឺមិនសង្ឃឹមឈ្នះក្រុមផ្សេងទេ ហើយសុីវហេងក៏មិនមែនច្រៀងមិនកើតដែរ គ្រាន់តែគ្នានៅក្មេងប៉ុណ្ណោះ គ្នាអាចវិវឌ្ឍទៅទៀត។តើសុវណ្ណារីអន់ជាងគាត់ត្រង់ណាបានជារើសយកគាត់វិញ សមត្ថភាពគាត់នៅចាញ់សុវណ្ណារីឆ្ងាយណាស់ សុវណ្ណារីបទពីដើមអីច្រៀងបានល្អណាស់ ស៊ីវហេងវិញតាំងពីដើមមិនបានច្រៀងបទពីដើមទេ ហើយបើប្រៀបធៀបពីជំនាញច្រៀង អ្នកដែលអាចយកទៅប្រកួតជាមួយសុជាតាឬចាន់ឌីនឬលីគ័ងបានមានតែម៉ីហៀងនិងសុវណ្ណារីទេ ព្រោះខាងគេសុទ្ធតែចេះបទអង់គ្លេសបទញាក់បទពីដើម តែបែររើសយកស៊ីវហេង គិតមើលទៅថាស៊ីវហេងពូកែជាងសុវណ្ណារីត្រង់ណា ហួសចិត្ត។”



Previous
Next Post »