មើលរឿងជប៉ុនច្រើនពេកបែកគំនិតដាក់ថ្នាំងងុយដេកឲ្យប្អូនថ្លៃក្រមុំរួចរំលោភបានសម្រេច


ខេត្តកណ្ដាល ៖ បងថ្លៃប្រុស​ម្នាក់​បាន​ប្រើល្បិច​​ដាក់ថ្នាំ​ងងុយដេក​ឱ្យប្រពន្ធ និងប្អូនថ្លៃ​ដេក​លង់លក់ រួចធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវ:​ប្អូនថ្លៃ រហូត​បានសម្រេច ខណ:នារីរងគ្រោះដឹងខ្លួនយឺតពេលបាត់ទៅហើយ ដោយឃើញទឹកកាមប្រឡាក់ប្រដាប់ភេទទៅហើយ។


ហេតុការណ៍បងថ្លៃរំលោភប្អូនថ្លៃខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះជនសង្ស័យ ឋិតក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា តាមរយៈពាក្យបណ្តឹង នារីរងគ្រោះឈ្មោះ ឡេង ស្រីពៅ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនសង្ស័យឈ្មោះ ហេង មាន អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យ និងនារីរងគ្រោះមានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀន ស្វាយខេត្តកណ្ដាល ជាមួយគ្នា ។

សមត្ថកិច្ចបន្តថា តាមរយ:រៀបរាប់ដំណើររឿងពីនារីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យ និងនារីងគ្រោះស្នាក់នៅក្នុងផ្ទះជាមួយគ្នា បន្ទាប់មកជនសង្ស័យបានឱ្យនារីរងគ្រោះផឹកថ្នាំងងុយដេកលាយជាមួយស្រាល ក៏ដេកលង់លក់ជាមួយបងស្រីរបស់ខ្លួន ដែលបានផឹកថ្នាំងងុយដេកដូចគ្នា និងត្រូវជាប្រពន្ធជនសង្ស័យ ។
ក្រោយជាតិថ្នាំចូលជ្រាបពេញរាងកាយ បានធ្វើឲ្យនារីរងគ្រោះ និងប្រពន្ធដេកលង់លក់នឹងដំណេក ។ មានឱកាសល្អ មិនបង្អង់យូរ ជនសង្ស័យក៍បានធ្វើសកម្មភាពរំលោភសេពសន្ថវះទៅលើនារីរងគ្រោះរហូតបានសម្រេច ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានមកអង្គុយក្បែរប្រពន្ធរបស់ខ្លួនដោយស្លៀកតែខោលីអូ ។
បន្តិចក្រោយមក នារីរងគ្រោះក៍ដឹងខ្លួនឡើង ឃើញសភាពអាក្រាតកាយ ទាំងខ្លួនគ្មានសម្បីតែខោលីអូ និងអាវទ្រនាប់ ថែមទាំងមានទឹកកាមជាប់នឹងប្រដាប់ភេទរបស់ខ្លួនទៀត ក៍ដាស់បងស្រីរបស់ខ្លួន ហើយនិយាយរៀបរាប់ពីរឿងហេតុកើតឡើង បន្ទាប់មកជនរងគ្រោះក៍ បានទៅងូតទឹកលាងសំអាតខ្លួន។

ក្នុងពាក្យបណ្តឹងឱ្យដឹងបន្តទៀតថា លុះដល់វេលាម៉ោង១០ និង២៥នាទីថ្ងៃ ខែឆ្នាំដដែល នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបណ្ដឹងរួចកំលាំង នគរបាលប៉ុស្តិ៍គគីរបានទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍ដើម្បសួរនាំ និងបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្ត ដោយបាន ចាប់រំលោភសេពសន្ថវ:លើនារីរងគ្រោះដែលត្រូវជាប្អូនថ្លៃបានសម្រេចចំនួន០២ដងរួចមកហើយ កាលពី២ឆ្នាំមុន ដោយសារក្តីអាណិតស្រឡាញ់បងស្រី និងក្មួយៗ ក៏មិនបានប្តឹងផ្តល់ទេ ទើបពេលនេះនិងជាលើកទី៣ សម្រេចប្តឹងឱ្យរាងចាលម្តង ៕

ប្រភព ៖ chsknews.com
Previous
Next Post »