ស្ទើរមិនជឿសោះ!!តាកញ្ចាស់នេះរំលោភកុមារីអាយុ១៣ឆ្នាំយ៉ាងសាហាវបំផុតដោយ..


ស្រុកស្អាង : ថ្ងៃទី២៥.១០.២០១៧
ករណី :រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ​ ​កើតហេតុថ្ងៃទី២៤.១០.២០១៧វេលាម៉ោង១៦:០០ នាទី
នៅចំនុចលើផ្ទះជនសង្សយ័ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្ត កណ្ដាល ។ជនរងគ្រោះឈ្មោះច.ស.វ ភេទ ស្រី អាយុ ១៣ឆ្នាំជនជាតិខ្មែរ មុខរបរ-សិស្សមានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។​ជនសង្សយ័ឈ្មោះគួន ងីម ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ-កសិករ មានទីលំនៅភូមិស្វាយជួរ ឃុំ កោះខែលស្រុកស្អាង ខេត្តកណ្ដាល ។(ឃាត់ខ្លួន)



សភាពនៃរឿងហេតុ:
នៅថ្ងៃទី២៥.១០.២០១៧ ម្ដាយជនរងគ្រោះបានដឹងរឿងរបស់កូនរួចក៍ហៅកូនស្រីមកសួរទើបកូនស្រីឆ្លើយថា:ខ្លួនត្រូវបានឈ្មោះ គួន ងីម លួងហៅទៅរួមភេទ នៅក្រោយភូមិចំនួន២ដង ។ដោយម្ដងៗគាត់អោយលុយចំនួន៥០០០រៀល ក្រោយមកទៀតជនសង្សយ័លួងហៅទៅរួមភេទចំនួន២ដងនៅនឹងផ្ទះគាត់(ជនសង្សយ័)លើកទី១ គាត់អោយលុយចំនួន៥០០០រៀល លើកទី២ ថ្ងៃទី២៤.១០.២០១៧ ម្ដងទៀតគាត់អោយលុយចំនួន១០០០០រៀល រួចគាត់គំរាមកុំអោយប្រាប់ម៉ែឪ ។

បន្ទាប់មកម្ដាយជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិរួចក៍បានឃាត់ខ្លួនជនសង្សយ័តាមបញ្ជារលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី២៥.១០.២០១៧ វេលាម៉ោង១៩:១៧នាទី ដើម្បីចាត់ការបន្តតាមនីតិវិធី ។


ប្រភព ៖ khmershare.asia
Previous
Next Post »