ប្រពន្ធរវល់ពោះធំទ្រាំមិនបានចាប់រំលោភប្អូនថ្លៃស្រីអាយុ១៣ឆ្នាំបានសម្រេច៤លើក


តាមប្រភពពី ៖ nokorthomdaily.com

ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ ខណៈដែលប្រពន្ធកំពុងមានផ្ទៃពោះជិតគ្រប់ខែ ក៏ស្រាប់តែបែកគំនិតចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រី រហូតដល់បានសម្រេច លុះញៀនញ៉ាម ក៏ចេះតែបន្តសកម្មភាពជាបន្តបន្ទាប់រហូត ដល់ទៅ៤ដង ប៉ុន្តែលើកចុងក្រោយ បន្ទាប់ពី អូសដៃប្អូនថ្លៃចូលទៅរំលោភសេពសន្ថវៈនៅក្នុងគុម្ពោតព្រៃរួចរាល់ ក៏ត្រូវបុរសជាឪពុកក្មេក តាមទាន់ដាក់ពាក្យបណ្តឹងសមត្ថកិច្ចចាប់អូសក យកទៅចាត់ការតាមច្បាប់។
ករណីបងថ្លៃអប្រិយចាប់រំលោភសេពសន្ថវៈប្អូនស្រី អាយុ១៣ឆ្នាំ រហូតបានសម្រេច ៤ដងនេះ បានកើតឡើង តាំងពីអំឡុងខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវបុរស ជាឪពុកក្មេកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៧។
ក្មេងស្រីរងគ្រោះ ដែលត្រូវប្រុសព្រាន ជាបងថ្លៃចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេចដល់ទៅ៤ដង និងកំពុងស្ថិតក្នុងសុខភាពទ្រុឌទ្រោមស្លេកស្លាំង ព្រមទាំងគ្រុនក្តៅ ផងនោះ មានឈ្មោះល.ស.ត អាយុ១៣ឆ្នាំ។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះបូ សំបាន អាយុ២៣ឆ្នាំ មានប្រពន្ធ និងមានកូន១ ដែលទើបនឹងសម្រាល កាលពីប៉ុន្មានខែកន្លងទៅនេះ។ រវាងក្មេងស្រីរងគ្រោះ និងជនសង្ស័យ ត្រូវជាបងប្អូនថ្លៃនឹងគ្នា និងស្នាក់នៅផ្ទះ ជាមួយគ្នា ក្នុងភូមិកើតហេតុខាងលើ។


លោកមាឃ សាមិត្ត អធិការរងនគរបាល ស្រុកសង្កែ បានបញ្ជាក់ប្រាប់ថា កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បុរសឈ្មោះឡៅ លី អាយុ៤២ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ និងត្រូវជាឪពុកក្មេករបស់ជនសង្ស័យ  បានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោយបានធ្វើការចោទប្រកាន់ទៅលើ ឈ្មោះបូ សំបាន ដែលជាកូនប្រសាថា បានចាប់រំលោភសេពសន្ថវៈកូនស្រី វ័យក្មេងរបស់គាត់ ដែលត្រូវជាប្អូនថ្លៃរហូតដល់បានសម្រច កាល ពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុច គុម្ពោតព្រៃមួយកន្លែង។
យោងតាមពាក្យបណ្តឹងរបស់បុរសជាឪពុកបង្កើតក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គឺនៅពេលដែលអ្នកភូមិជាច្រើននាក់ បាននាំគ្នាទៅ មើលគេបណ្តែតប្រទីបនៅក្នុងអូរបឹងទឹម ស្រាប់តែជនសង្ស័យបាននាំក្មេងស្រីរងគ្រោះដែលជា ប្អូនថ្លៃទៅរំលោភសេពសន្ថវៈ នៅក្នុងគុម្ពោធព្រៃ និងត្រូវបានគាត់ជាឪពុកតាមទាន់ ក្រោយ ពេលដែលកូនស្រីដើរចេញពីគុម្ពោតព្រៃមកវិញ។
លោកអធិការរងស្រុកសង្កែ បានឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងរួច មកសមត្ថកិច្ចបានសុំគោលការទៅលោកព្រះរាជអាជ្ញា នួន សាន ព្រមទាំងបានចុះទៅនាំខ្លួនជនសង្ស័យ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីយកមកសាកសួរអំពីដំណើររឿង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ បូ សំបាន បានសារភាពប្រាប់ថា រូបគេពិតជា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រីប្រាកដមែន ហើយក៏មិនមែនជាលើកទី១ដែរ ពោលគឺរូបគេធ្លាប់ចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ ចំនួន៣ដងរួចមក ហើយតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៧ មកម៉្លេះ ហើយបើរាប់ទាំងលើកនេះទៀត គឺ៤ដង។
ជនសង្ស័យបានបន្តសារភាពថា កាលពីលើកទី១ រូបគេបានចាប់បង្ខំរំលោភសេពសន្ថវៈប្អូនថ្លៃ (ក្មេងស្រីរងគ្រោះ) រហូតបានសម្រេច នៅអំឡុង ខែឧសភា ឆ្នាំ២០១៧ ដោយកាលនោះ ប្រពន្ធរបស់គេមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ហើយក៏គ្មានអ្នកណានៅផ្ទះដែរ ព្រោះ ម្នាក់ៗរវល់ចុះទៅរកត្រីដើម្បីលក់ចិញ្ចឹមជីវិត។ លុះមកដល់អំឡុងខែមិថុនា ឆ្នាំ២០១៧ រូបគេ បានបង្ខំរួមភេទជាមួយក្មេងស្រីរងគ្រោះម្តង ទៀតនៅលើផ្ទះ ក្នុងពេលយប់ ខណៈដែលប្រពន្ធ របស់ខ្លួនដេកលក់។ ក្រោយមកនៅអំឡុងខែ សីហារូបគេ បានចាប់បង្ខំរួមភេទជាមួយក្មេង ស្រីរងគ្រោះជាលើកទី៣ រហូតដល់បានសម្រេច នៅលើផ្ទះដដែល ខណៈដែលគ្មានមនុស្សនៅ ផ្ទះ។


ជនសង្ស័យបានសារភាពទៀតថា លុះ លើកចុងក្រោយ នៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៧ នៅយប់ដែលអ្នកភូមិបានរៀបចំពិធី បណ្តែតប្រទីប នៅក្នុងទឹកអូរ ពេលនោះរូបគេ និងប្រពន្ធ ព្រមទាំងប្អូនថ្លៃ (ក្មេងស្រីរងគ្រោះ) ក៏បានទៅលេងទាំងអស់គ្នា លុះក្រោយមក ក្មេងស្រីរងគ្រោះបានពឹងបងស្រីនាង (ប្រពន្ធរបស់ខ្លួន) ឱ្យជួយជូនទៅផ្ទះមួយភ្លែត ដើម្បី យកសោរម៉ូតូទៅឱ្យឪពុក ប៉ុន្តែដោយសារតែបងស្រីជាប់កូនតូច ទើបក្មេងស្រីរងគ្រោះបាន មកពឹងឱ្យរូបគេជាបងថ្លៃ (ជនសង្ស័យ) ជួយជូនទៅ ទើបធ្វើឱ្យរូបគេមានឱកាសនៅពេល ជូនក្មេងស្រីរងគ្រោះដល់ត្រង់គុម្ពោតព្រៃស្ងាត់ ក្បែរផ្លូវក៏ចាប់អូសដៃប្អូនថ្លៃចូលទៅក្នុងព្រៃ រំលោភសេពសន្ថវៈរហូតដល់បានសម្រេចម្តងទៀត (ជាលើកទី៤) តែម្តង។ ប៉ុន្តែចៃដន្យអី ពេលដែលក្មេងស្រីរងគ្រោះដើរចេញពីព្រៃវិញ ក៏ត្រូវឪពុកមកទាន់ ធ្វើឱ្យបែករឿងតែម្តង ប៉ុន្តែភ្លាមនោះ ឪពុកក្មេករបស់គេ មិនបានឆោឡោអ្វីទាំងអស់ សុខចិត្តធ្វើជាសម្ងំស្ងៀម ដូចមិនដឹងរឿងធ្វើឱ្យរូបគេនឹកស្មានថា ឪពុកក្មេកមិនដឹង បានរួចខ្លួនទៅហើយ ដឹងអីព្រឹកឡើង ឪពុកក្មេកក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះមកចាប់ឃាត់ខ្លួនរូបគេ។
ក្រោយធ្វើការសាកសួររហូតទទួលបានចម្លើយសារភាពពីជនសង្ស័យរួចមក សមត្ថកិច្ច បានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយឡែកក្មេងស្រីរងគ្រោះ ដែលកំពុងមានសុខភាពទ្រុឌទ្រោម ព្រមទាំងមានជំងឺ គ្រុនក្តៅផង ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារ ប្រគល់ឱ្យខាងអង្គការ ដែលជាដៃគូពាក់ព័ន្ធនាំ យកទៅមើលថែទាំព្យាបាលទៅតាមជំនាញ៕


ប្រភព ៖ nokorthomdaily.com
Previous
Next Post »