នោះៗរឿងកាន់តែធំ!!មេពួកសម្ព័ន្ធលោកខឹមវាសនាក៏ទ្រាំលែងបានដែរហើយនិយាយថា..


ក្រោយជ័យជំនះរបស់ប្អូន ពេជ្រ ថៃ កាលពីម្សិលមិញរួចមក ថ្ងៃនេះនៅតាមបណ្តាញសង្គម ផ្ទុះការពិភាក្សា ក៏ដូចជានិយាយពីការលើកពានរបស់ ប្អូន ពេជ្រ ថៃ ពេញបណ្តាញសង្គមតែម្ដង ហើយមានមនុស្សល្បីៗ ក៏ដូចជាតារាមួយចំនួន  ក៏បានបញ្ចេញយោបល់របស់ខ្លួនចំពោះរឿងនេះផងដែរ ។ ហើយកាន់តែពិសេសទៀតនោះ លោក ខឹម វាសនា មេពួកសម្ព័ន្ធ រឺមេពួក LDP ដែលត្រូវបានគេទទួលស្គាល់ថា ជាមនុស្សសម្តីមុត មានហេតុផលបំផុតនោះ ក៏ទ្រាំលែងបាន ហើយបានបញ្ចេញយោបល់របស់ខ្លួន ចំពោះស្ថានភាពនេះផងដែរ ដោយគាត់បានលើកនិយាយថា ៖







អោយតែទាក់ទងនឹងការសំរេចចិត្ត​របស់ពលរដ្ឋខ្មែរ​ សូមត្រៀមការឈឺក្បាល​ គាំងបេះដូងជាដើមអោយហើយទៅ។​ អីចឹងហើយបានជាយើងមានទស្សនៈថា​ កសាងប្រជាធិបតេយ្យនៅស្រុកខ្មែរអាចសំរេចដោយភាពវិជ្ជមានបាន លុះត្រាតែកសាងគុណភាពនៃមនុស្សខ្មែរបានសំរេចជាមុនសិន។​ គុណភាពរបស់មនុស្ស​ ត្រូវប្រកបដោយអង្គពីរ​ ទីមួយមូលដ្ឋានវិនិច្ឆ័យបែបទស្សនៈវិជ្ជាខ្ពស់​ ទីពីរ​ ជាមនុស្សប្រកបដោយសីលធម៌ខ្ពស់។​ បើមនុស្សខ្មែរមិនយល់ត្រូវត្រង់ចំណុចនេះទេ​ ការខំសាងដាក់អោយបានប្រជាធិបតេយ្យនៅស្រុកខ្មែរ​ មិនអាចសំរេចជាវិជ្ជមានបានជាដាច់ខាត៕




Previous
Next Post »