ជួលបន្ទប់មួយស្នាក់នៅ៣នាក់ដោយបាំងវាំងននឲ្យប្អូនស្រី!!លុះប្រពន្ធដេកលក់ប្តីក៏..


ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល០៧:៣០នាទី កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទបំពានខាងផ្លូវភេទដទៃទៀត (នារីរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួន ) ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ០២:៣៥នាទីរំលង អាធ្រាត្រនៅចំណុចផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ឈិន សុភ័ក្រ្ត ហៅ ភ័ក្រ្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះ ឈ្មោះ ព-ធ-ហៅ ស-ព ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុ ហាងម៉ារឌីបឹងកក់ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ ទឹកល្អក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។




បើតាមប្រភពព៌ត័មានបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះឈ្មោះ ព-ធ ហៅ ស-ព និងជនសង្ស័យឈ្មោះ ឈិន សុភ័ក្រ្ត រួមនិងប្រពន្ធ ឈ្មោះ ចេង គុណថេត  បានដេកនៅបន្ទប់ជួល​លេខ​៥៧ រួមគ្នា ដោយជនសង្ស័យ និងប្រពន្ធ បានដេកនៅជាមួយគ្នា ចំណែកនារីរងគ្រោះដេកកន្លែងម្ខាងតែឯង ដោយមានបិតវាំងនន ជាពីរសង​ខាងសំរាប់ទុកដេក រហូតដល់ម៉ោងប្រហែល០២:៣៥នាទីរំលងអាធ្រាត្រ ស្រាប់តែជនសង្ស័យឈ្មោះ ឈិន សុភ័ក្រ្ត បានធ្វើសកម្មភាព បំពានខាងផ្លូវ​ភេទលើ នារីរងគ្រោះឈ្មោះ ព-ធ ដោយយកដៃច្របាច់កនារីរងគ្រោះកុំឲ្យស្រែក ហើយយក ដៃសំរាតខោរួចបៀត​បៀនលើភេទនាង តែជនរងគ្រោះក៏បានស្រែកឲ្យ ប្រពន្ធជនសង្ស័យ ជាបងស្រីសាច់ថ្លៃជួយ ទើបបានបើកវាំងននឃើញប្ដីរបស់ខ្លួនកំពុងបៀត​បៀនផ្លូវភេទ ពេលនោះប្រពន្ធ និង ជនសង្ស័យក៏មានការឈ្លោះប្រកែកគ្នា។ ឯនារីរងគ្រោះ និងប្រពន្ធជនសង្ស័យបានដេញ ជនសង្ស័យឈ្មោះ ឈិន សុភ័ក្រ្ត អោយចេញពីបន្ទប់ លុះមកដល់ថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៧:៣០នាទីព្រឹកទើប នារីរងគ្រោះក៏មកប្ដឹង សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១។ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ឈិន សុភ័ក្រ្ត ហៅ ភ័ក្រ្ត មកកាន់អធិការដ្ឋាននគរបាលខណ្ឌទួល​គោក ចាត់ការតាមផ្លូវច្បាប់ ។


បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

Previous
Next Post »