ពិតជាអាណិតនាង!ប៉ុន្តែសួរថាបើជាប្តីមានប្រពន្ធស្អាតថតអញ្ជឹងៗអ្វីជាជំរើសរបស់អ្នក?



រឿងដែលកើតឡើងចំពោះ សាន ស្រីឡៃ វាជារឿងរន្ធត់គួរអោយអាណិតអាសូរណាស់ ណាមួយនាងមានកូន២នាក់ និងម្តាយចាស់ដែលត្រូវចិញ្ចឹម ថែរក្សាទៀតផង មិនគួរឡើយអោយកើតរឿងរន្ធត់បែបនេះចំពោះនាងនិងក្រុមគ្រួសារសោះ ។ រឿងអាណិតអាសូរចំពោះនាង គឺពិតជាមានចិត្តអាណិតអាសូរហើយ ប៉ុន្តែយើងក៏ចង់ដាក់ជាសំនួរ សួរវិញដើម្បីជាការដាស់ស្មារតី ដល់បងប្អូនទាំងអស់គ្នា អោយដឹងនិងយល់ សំរាប់ជាប្រយោជន៏ក្នុងការរស់នៅរបស់ខ្លួន កុំអោយជួបរឿងអកុសលដូចនេះទៀត ។​ រឿងទង្វើររបស់ប្តីដែលបាញ់សម្លាប់នាងនេះ គឺខុស១០០ភាគរយហើយ គ្មានអ្នកណាម្នាក់គាំទ្រទង្វើរឆ្កួតលីលានេះទេ ព្រោះវាជាទង្វើររបស់មនុស្សដែលអគតិ កើតរោគចិត្តប៉ុណ្ណោះ យើងមិនគាំទ្រឡើយចំពោះទង្វើរឆ្កួតលីលាគ្មានមេត្តានេះ ប៉ុន្តែយើងចង់ដាក់សំនួរទៅកាន់បងប្អូនថា បើជាប្តីដែលមានប្រពន្ធជាតារាស្អាត ស៊ិចស៊ី ថតកៀកកើយ ជាមួយប្រុសផ្សេងដែលស្អាតសង្ហា ហើយ Post សរសេរសុទ្ធតែពាក្យផ្អែមល្ហែម(បង,អូន,នឹក) ហើយខ្លួនជាប្តីមិនមែនតារា មុខមាត់ក៏មិនស្អាតដូចគេ តើអ្វីជាជំរើសរបស់អ្នក ? បើប្តីនោះជាមនុស្សដែលមានការគិតខ្ពស់មិនអីទេ យ៉ាងច្រើនឈឺចាប់ រួចលែងលះគ្នាប៉ុណ្ណោះ ប៉ុន្តែបើប្តីនោះជាមនុស្សដែលមិនចេះគិតច្រើន គេនិងឈឺចាប់ខ្លាំងណាស់ ហើយអាចគិតខ្លីគ្រប់ពេល ហើយងាយកើតរោគចិត្ត ធ្វើទង្វើរឆ្កួតលីលាបានគ្រប់ពេល ហើយឈានដល់ថ្នាក់ដូចរឿង សាន ស្រីឡៃ នេះក៏ថាបាន ដូចច្នោះហើយ សូមបងប្អូនទាំងប្រុសទាំងស្រី ពេលធ្វើអ្វីមួយ សូមគិតដល់ប្តីរឺប្រពន្ធរបស់យើងផង បើសិនជាយើងនៅលីវមិនទាន់មានប្តីរឺប្រពន្ធ វាមិនជាអ្វីទេ ប៉ុន្តែបើយើងមានប្តីរឺប្រពន្ធហើយ ទង្វើរខុសប្រក្រតីរបស់យើងណាមួយ វាងាយអោយប៉ះទង្គិចដល់ចិត្តដៃគូរបស់យើងម្ខាងទៀតណាស់  ហើយស្រួលមិនស្រួលអាចធ្វើអោយដៃគូរបស់យើងឈឺចាប់ខ្លាំង ដល់ក្លាយជាមនុស្សរោគចិត្តធ្វើរឿងឆ្កួតៗក៏មានដែរ ដូចជា អារដៃ ចង់ក រឺសម្លាប់ខ្លួនជាដើម ។
ជាចុងក្រោយ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ សាន ស្រីឡៃ ផង មិនគួរណារឿងរន្ធត់បែបនេះកើតឡើងសោះ ហើយក៏សូមអោយបងប្អូនយករឿងនេះធ្វើជាគំរូ ជៀសវាងធ្វើរឿងរោគចិត្តដោយគ្មានពិចារណា រួចបង្កើតរឿងរន្ធត់បែបនេះបន្តទៀត ។
សូមជំរាបថា អំពើឃាតកម្ម​បាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ ចំនួន៣គ្រាប់បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។


ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច៕








































































Previous
Next Post »