ញ៉ែនាងតាមទូរស័ព្ទបានក៏ល្បួងទៅផ្ទះគ្មានមនុស្សនៅរួចរំលោភបូក៥នាក់មិត្តភក្តិ


ខេត្តកណ្ដាល ៖ នារី​វ័យ​១៩​ឆ្នាំ ម្នាក់​ត្រូវ​បាន​យុវជន​ម្នាក់​ដែល​ស្គាល់គ្នា​តាម​ទូរស័ព្ទ​នាំ​យក​ទៅ​រំលោភ​ជាមួយ​មិត្តភក្ដិ​៤​នាក់​ទៀត​បាន​សម្រេច ម្នាក់​ៗ​ពីរ​លើក ពីរ​ថ្ងៃ​ជាប់​គ្នា នៅ​ចំណុច​ផ្ទះ​គ្មាន​មនុស្ស​នៅ ស្រុក ខ្សាច់កណ្ដាល កាលពី​យប់​ថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ​២០១៧ ។ លុះដល់​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ទើប​នារី​រង​គ្រោះ​ដាក់​ពាក្យ​ប្ដឹង ហើយ​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់ នៅ​ពីរ​នាក់​ទៀត​គេចខ្លួន​បាត់ ។


ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​បាន​ពីរ​នាក់​ទី​១-​ឡូ សិលា ហៅ​ពៅ អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ទី​២-​ថុ​ន ឈុ​ន​លី អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បើករថយន្ត​ដឹក​គ្រឿងសំណង់ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ចំណែក​ជន​រង​គ្រោះ អាយុ ១៩ ឆ្នាំ ។



មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ និង​នារី​រង​គ្រោះជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន រយៈពេល​មួយ​ខែ​មក​ហើយ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​មក​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​នៅ​ភ្នំពេញ ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្គាល់​ជនសង្ស័យ​ឈ្មោះ សេង នៅ ហៅ​ណា​ក់ តាម​រយៈ​ទូរស័ព្ទ និង​បាន​ស្រលាញ់​គ្នា​ជាស​ង្សា ។ នៅ​ថ្ងៃ​ទី​២១ ខែតុលា​នេះ​បាន​ណាត់ជួប​គ្នា​នៅ​ម៉ោង​៥​រសៀល ជនសង្ស័យ ណា​ក់ និង​ពៅ​បាន​ជិះ​ម៉ូតូ​ទៅ​ឌុ​ប​ជន​រង​គ្រោះ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​យក​មក​ដាក់​នៅផ្ទះ​គ្មាន​មនុស្ស​នៅ ស្រុក​ខ្សាច់កណ្តាល ។ បន្ទាប់​មក​ជនសង្ស័យ​ទាំង​៥​នាក់ រួម​ទាំង​ជន​រង​គ្រោះ នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន នៅ​ទីនោះ​ពេល​ប្រើប្រាស់​គ្រឿងញៀន​ហើយ ជនសង្ស័យ​ឈ្មោះ ណា​ក់ បាន​ចាប់ផ្តើម​រំលោភ​នាង​មុនគេ ពេល​រំលោភ​បាន​សម្រេច​ហើយ មិត្តភក្តិ​ម្នាក់​ឈ្មោះ​ពៅ​, ថុ​ន ឈុ​ន​លី , ទូច រ័​ត្ន និង​ព្រិល ម៉ូ បាន​រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​បន្តបន្ទាប់​រហូត​បាន​សម្រេច​ទាំងអស់​គ្នា ។ លុះ​នៅ​ថ្ងៃ​ទី​២២ ខែតុលា ម៉ោង​៩​យប់ ជនសង្ស័យ​ទាំង​៥​នាក់ បាន​មក​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ដដែល ហើយ​បាន​រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​ម្តងទៀត​បាន​សម្រេច​ទាំង​៥​នាក់​ទៀត ។



លុះដល់​ថ្ងៃ​ទី​២៦​ខែតុលា ម៉ោង​៥​រសៀល ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​តា​កូវ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ខាងលើ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព ៖ kohsantepheapdaily.com.kh
Previous
Next Post »