ខឹមវាសនាឆ្កួតទេដឹង?មិនទទួលយក៦កៅអីដែលច្បាប់បែងចែកបានពីសង្គ្រោះជាតិឡើយ


LDP រឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាគណបក្សតូចមួយ ដែលមិនបានចូលរួមប្តឹង អោយមានការរំលាយគណបក្សសង្គ្រោះជាតិ ដូចបក្សតូចៗដ៏ទៃទៀតឡើយ ហើយនៅខណះដែលបក្សសង្គ្រោះជាតិ​ កំពុងត្រូវបានច្បាប់រៀបចំរំលាយ និងរៀបចំបែងចែកអសនៈទាំងរដ្ឋសភា ទាំងក្រុមប្រឹក្សាឃុំសង្កាត់នៃបក្សសង្គ្រោះជាតិទៅអោយបក្សផ្សេងៗ ក្រោយពេលបក្សសង្គ្រោះជាតិត្រូបានរំលាយនោះ បក្សដែលបានចូលរួមប្តឹងអោយរំលាយបក្សសង្គ្រោះជាតិមួយចំនួន កំពុងតែលេបទឹកមាត់ចង់បានកៅអី ដែលបែងចែកដោយច្បាប់ក្រោយរំលាយបក្សសង្គ្រោះជាតិ ផ្ទុយស្រលះពីបក្សលោក ខឹម វាសនា ដែលបានប្រកាសដោយខ្លួនលោកផ្ទាល់ថា មិនទទួលយកអសនៈដែលបែងចែកដោយច្បាប់បានពីការរំលាយបក្សសង្គ្រោះជាតិនោះទេ ។
មួយរយះក្រោយមកបន្ទាប់ពីរដ្ឋសភា បានធ្វើការរៀបចំច្បាប់បែងចែកអសនៈ ទៅអោយបក្សផ្សេងៗ ក្រោយពេលបក្សសង្គ្រោះជាតិត្រូវបានរំលាយរួចហើយ  ទិន្នន័យដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ប្រហែលជាអាចទទួលបានគឺ ៖
១. សមាជិកសភាចំនួន ៦ យ៉ាងតិច
២. សមាជិកក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងតិច ១៥០០ កៅអី
៣. សមាជិកព្រឹទ្ធសភាដែលនឹងត្រូវបោះឆ្នោតនៅខែមករាខាងមុខយ៉ាងតិច ៧
៤. សមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ រាជធានី ខេត្ត មួយចំនួនទៀត។
ឥឡូវយើងគិតពីផលប្រយោជន៍សេដ្ឋកិច្ចវិញម្តង៖
១. សមាជិកសភា(ប្រាក់ខែ និងប្រាក់ឧបត្ថម្ភយ៉ាងតិច ២៥០០ដុល្លារក្នុងមួយខែ)មានន័យថា៖ 6*2500$*10ខែ= $150 000
២. សមាជិកក្រុមប្រឹក្សាឃុំសង្កាត់(ប្រាក់ខែ និងប្រាក់ឧបត្ថម្ភយ៉ាងតិច ១៥០ ដុល្លារក្នុងម្នាក់ក្នុងមួយខែ) ៖ 1500*$150*50ខែ= $ 11 250 000
៣. សមាជិកព្រឹទ្ធសភា( ប្រាក់ខែ និងប្រាក់រង្វាន់យ៉ាងតិច ២៥០០ដុល្លារក្នុងមួយខែក្នុងម្នាក់) = 7*$2500*72ខែ= $1 260 000
គ្រាន់តែសរុបទាំងបីកន្លែងនេះឃើញថា បើបក្សសម្ព័ន្ធព្រមទទួលយកកៅអី ដែលប្លន់ពីសង្រ្គោះជាតិនោះ នឹងបានចំណេញប្រយោជន៍សេដ្ឋកិច្ចយ៉ាងតិច 12 លានដុល្លារអាមេរិកដែរ។


ផ្ទុយមកវិញ ប្រមុខបក្សសម្ព័ន្ធតែងតែប្រកាសម្តងហើយម្តងទៀតថា LDP ដាច់ខាតមិនទទួលយកកៅអី គ្រប់រូបភាពដែលប្លន់បានពីបក្សសង្រ្គោះជាតិនោះទេ។
ហេតុនេះសូមបងប្អូនពិចារណាទាំងអស់គ្នាថា៖
1. សូម្បីតែលុយស្របច្បាប់ ១២ លានដុល្លារអាមេរិកគាត់មិនយកផង ហេតុអ្វីគាត់ទៅយកលុយថោកទាប ១៩ ម៉ឺនដុល្លារដើម្បីរំលាយបក្សសង្រ្គោះជាតិធ្វើអី?
2. បើ LDP ជាអាយ៉ងរបស់បក្សកាន់អំណាចមែនហេតុអ្វីមិនទទួលយកកៅអីដែលគេប្លន់ឲ្យ?
3. បើ LDP មានចិត្តចង់រំលាយសង្រ្គោះជាតិ ហេតុអ្វីមិនចូលរួមប្តឹងជាមួយគេទៅ?
ខាងក្រោមនេះជាប្រត្តិកម្មផ្ទាល់របស់លោក ខឹម វាសនា ដែលបដិសេធមិនទទួលយក៦កៅអី​បែងចែកដោយច្បាប់ បានពីបក្សសង្គ្រោះជាតិ ៖

Khem Veasna ៖ អារម្មណ៍របស់ខ្ញុំៈ​ ព្រមទទួលយកកៅអីរបស់បក្សសង្គ្រោះជាតិ​ ដូចព្រមអោនក្បាលទៅបំរើក្រុមមនុស្សថោកទាបអត់តំលៃអីចឹង។ដាច់ខាតខ្ញុំធ្វើមិនបានទេ​ ខ្ញុំស្តាយកំលាំងនឹងចិត្តស្មោះត្រង់របស់ខ្ញុំណាស់​ ខ្ញុំមិនអោយមនុស្សថោកអត់តំលៃបែបហ្នឹងប្រើក្បាលខ្ញុំទេ។​ កាលណាអ្នកធ្វើរឿងអីដែលជាប្រយោជន៍ផ្ទាល់ខ្លួន​ សូមគិតដល់តំលៃសីលធម៌​ កាលណាអ្នកធ្វើការងារសប្បុរសជួយមនុស្ស​ សូមគិតពីតំលៃនៃការងាររបស់អ្នក។​ ខ្ញុំមិនអាចបន្ថោកកំលាំងកាយនិងទឹកចិត្តបរិសុទ្ធស្មោះត្រង់អោយទៅមនុស្សថោកទាបដែលធ្លាប់ប្រមាថទឹកចិត្តស្មោះត្រង់របស់ខ្ញុំបានទេ។​ អោយពួកវាទៅជួបនឹងតំណាងបោកប្រាស់របស់ពួកវាចុះ​ វាសមចរិករបស់ពួកអត់កំណើតដូចគ្នាហ្នឹងហើយ៕

Khem Veasna ៖ ហេតុផលធំជាងគេដែលខ្ញុំបដិសេធមិនទទួលយកកៅអី៦ដែលច្បាប់បែងចែកនោះគឺ​ ពលរដ្ឋអ្នកបោះឆ្នោតទាំងនោះ​គ្មានតំលៃបន្តិចណាសោះ​ សក្តិសមនឹងខ្ញុំធ្វើតំណាងអោយ​ពួកគាត់ ឬ​ពួកគាត់គ្មានតំលៃបន្តិចណាសោះសក្តិសមនឹងបានមនុស្សដូចខ្ញុំធ្វើជាតំណាងទេ។​ ជីវិតជាតិនេះ​ ដាច់ខាតញើសខ្ញុំមិនស្រក់ដើម្បីមនុស្សគ្មានតំលៃឡើយ៕


Khem Veasna ៖ កៅអី៦ដូចគ្នា​ តែបើLDPមានសំលេង៦កៅអីតាមរយៈការបោះឆ្នោតសកល​ នោះឥទ្ធិពលរបស់សំលេង៦កៅអីនោះធ្ងន់​ ខុសពីកៅអី៦ដូចគ្នាដែលត្រូវបែងចែកនៅពេលនេះ។​ គេសួរខ្ញុំថា​ បើនិយាយអោយខ្លីថាហេតុអ្វីខ្ញុំសំរេចថាមិនយកកៅអី៦ដែលត្រូវបែកចែកដោយច្បាប់នាពេលនេះ​ ខ្ញុំឆ្លើយថា​ មនុស្សទាំងនោះ​គ្មានតំលៃ មិនសក្តិសមអោយខ្ញុំយកខ្លួនទៅធ្វើតំណាងអោយពួកគេទេ៕


Khem Veasna ៖ ពេលអ្នកកាសែតសួរខ្ញុំថា​ តើលោកនឹងទទួលយកអាសនៈ៦នៅក្នុងរដ្ឋសភាតាមច្បាប់ថ្មីបែងចែកនោះទេ​ ក្នុងចិត្តខ្ញុំដូចត្រូវបានគេសួរខ្ញុំថា​ តើលោកព្រមអោនក្បាលទៅបំរើមនុស្សអត់តំលៃទាំងនោះឬទេ?​ សុំទោសមើលមុខខ្ញុំអោយច្បាស់​ មនុស្សធុនៗហ្នុង​ មកអោយខ្ញុំអោនក្បាលទៅបំរើឬ?​ ជួយមិនបានទេ​ ខ្ញុំមានតំលៃរបស់ខ្ញុំក្នុងនាមជាអ្នកកែប្រែមនុស្ស​ ខ្ញុំត្រូវការឥស្សរភាព​ ចរិកនៃមនុស្សក្រុមនោះ​ មកលុតជង្គង់អង្វរយំរៀបរាប់ពីកំហុសរបស់ខ្លួនកន្លងមកអោយខ្ញុំស្តាប់បួនដប់ម៉ោងមិនទាន់ដឹងថាខ្ញុំព្រមទៅបំរើពួកហ្នុងឬអត់ផង​ តើអោយខ្ញុំមានចិត្តឯណា​ ទៅអោនក្បាលបំរើមនុស្សធុនហ្នុងដោយស្ម័គ្រចិត្តទៅ?​ ធ្វើការងារសប្បុរសជួយអ្នកដទៃ​ ខ្ញុំគិតដល់តំលៃនៃការងារខ្ញុំណាស់​ ប្រាក់ខែសភា២០០០$​បានងារជាឯកឧត្តម​ សំរាប់មនុស្សជាប់លោកធម៌ញ៉ុកគូថ​ គឺវាអស្ចារ្យណាស់ហើយ​ តែសំរាប់មនុស្សជាអ្នកកែមនុស្ស​ដូចរូបខ្ញុំ​ ខ្ញុំស្រឡាញ់ភាពទៀងត្រង់​ ស្រឡាញ់ឥស្សរភាព​ ស្រឡាញ់តំលៃជាមនុស្សខ្លាំងណាស់​ សំរាប់មនុស្សអត់តំលៃ​ លុយ២០០០$និងងារជាឯកឧត្តមប៉ុណ្ណឹងមកចង់ជួលខ្ញុំយកទៅប្រើ​ឬ?​ មិនបានដាច់ខាត​ ទៅជួលពួកអាបោក​ ពួកយកតំលៃថោកហ្នុងទៅ​ តំលៃពួកអ្នកឯង​ សមតែជួលបានត្រឹមពួកមនុស្សថោកៗបោកហ្នុងហើយ។​ អ្នកឯងល្ងង់ហួស​ មិនស្គាល់តំលៃទឹកចិត្តដ៏ស្មោះត្រង់របស់អ្នកជួយ​ ចរិកបែបហ្នឹងរឿងអី​ដែលថា មិនមែនជាដៃគូដ៏សក្តិសមនឹងពួកតំណាងថោកបោកៗអស់ហ្នុង?ត្រូវគ្នាហើយ​ សប្បាយជាមួយគ្នាមួយជីវិតដ៏ងងឹតសូន្យសុងហ្នងទៅចុះ​ បោកគ្នាទៅ​ បោកគ្នាមមក​ កេងគ្នាទៅកេងគ្នាមក​ រកសេចក្តីស្មោះត្រង់​ រកមនោសញ្ចេតនានឹងគ្នាអីគ្មានហ្នុង​ គឺជាចំណូលចិត្តរបស់ពួកអ្នកហើយ៕

Khem Veasna ៖ 
ខ្ញុំមានតំលៃពិតរបស់ខ្ញុំ។​ តំលៃរបស់ខ្ញុំមិនពាក់ព័ន្ធនឹងការលើកតំកើង​ ឬបន្ថោករបស់អ្នកណាម្នាក់ឡើយ។​ ក្នុងនាមជាជនបដិវត្តន៍ម្នាក់​ ខ្ញុំមិនរស់នៅក្រោមសម្ពាធនៃការអោយតំលៃរបស់អ្នកណាម្នាក់ទេ។​ បើរស់រងសម្ពាធពីសង្គមមនុស្ស​ ខ្លាចមាត់អ្នកដទៃអោយតំលៃឬមិនអោយតំលៃ​ តើធ្វើម្តេចខ្ញុំអាចនាំមនុស្សមកយល់ត្រូវបាន?​ អ្វីដែលខ្ញុំយល់ថាត្រូវ​ គឺខ្ញុំត្រូវតែនិយាយត្រូវតែឈរយ៉ាងហីលើចំណុចត្រឹមត្រូវនោះ​ មនុស្សជុំវិញខ្ញុំយល់យ៉ាងណា​វាយតំលៃខ្ញុំយ៉ាងណា​ មិនដែលអាចបង្វែរការយល់ដែលខ្ញុំបានគិតយ៉ាងល្អិតល្អន់នោះបានឡើយ។​ គេច្រើននិយាយថា​ បើគំនិតខ្ញុំល្អម្លេះមានគេគាំទ្រគំនិតខ្ញុំច្រើនហើយ​ ឮពាក្យនេះពេលណា​ ខ្ញុំកើតចិត្តមើលងាយអ្នកនិយាយនោះភ្លាម​ អ្នកមិនស្គាល់ខ្ញុំទេ​ តែខ្ញុំស្គាល់អ្នកច្បាស់ណាស់​ អ្នកឯងមិនដល់ខ្ញុំទេ​ ខ្ញុំលួចសើចក្នុងចិត្តថា​ កុំថាម្នាក់​ ផ្គុំគ្នាមួយសែននាក់ក៏ក្បាលនោះយល់មិនស្មើនឹងខ្ញុំគិតនៅពេលខ្ញុំដេកយល់សប្តិផង​ តើមនុស្សធុនអ្នកឯងមកអោយតំលៃខ្ញុំកើតដែរឬ?​ តើខ្ញុំឆ្កួតអីទៅចង់បានមនុស្សធុនអ្នកឯងមកគាំទ្រឬអោយតំលៃនោះ​។ មនុស្សអ្នកឯងនៅវិលវល់តែរឿងខ្លាចគេមិនគាំទ្រ​ ខ្លាចគេមិនសរសើរ​ ខ្លាចគេនិន្ទា​ ចង់បានកិត្តិយស​ មុខមាត់​ ជាមនុស្សរយរកបានតាមចិញ្ចើមថ្នល់សោះមកចង់អោយតំលៃខ្ញុំ?​ ឆ្កួតហួសពិពណ៌នាបានបើខ្ញុំត្រូវការ​ ការអោយតំលៃពីមនុស្សអត់តំលៃធុនអ្នកឯង។​ តំលៃរបស់ខ្ញុំ​ ខ្ញុំចេះអោយដោយមនសិកាខ្ញុំហើយ​ មនុស្សអ្នកឯង​ ទុកលើកតំកើងមនុស្សរយធម្មតាដូចពួកអ្នកឯងចុះ។​ កំណើតជាអ្នកបដិវត្តន៍​ ខ្ញុំមានមុខនាទីនាំមនុស្សមកគិតរឿងដែលពួកគេមិនដែលបានគិត​ មកយល់រឿងដែលពួកគេធ្លាប់យល់ខុស​អោយមកយល់ត្រូវ យល់ត្រូវម្នាក់ជាជោគជ័យនៃការងារខ្ញុំមួយហើយ​ ខ្ញុំមិនឈានជើងចូលឆាកនយោបាយដើម្បីតំរូវចិត្តមនុស្សក្នុងបំណងរកអោយគេស្រឡាញ់ឡើយ​ គឺខ្ញុំចេញមកនិយាយការពិត​ នេះគឺខ្ញុំ។​ ព្រោះតែចរិតធម្មជាតិរបស់ខ្ញុំជាមនុស្សមិនរស់ក្រោមសម្ពាធការអោយតំលៃរបស់អ្នកដទៃហ្នឹងហើយ​ ទើបគ្រប់តែរឿងខ្ញុំគិតឃើញការសំរេចចិត្តរួចផុតសម្ពាធអ្នកដទៃបានដោយងាយណាស់​ ដែលវាជាអារម្មណ៍ដែលទទួលបាននៃមនុស្សរស់ជាអ្នកនាំមុខមនុស្ស​ មិនលុះក្រោមសម្ពាធនៃការអោយតំលៃរបស់អ្នកដទៃ។​

ពេលឮដំណឹងល្ហៀងៗពីការបែងចែកអសនៈទាំងរដ្ឋសភា​ ទាំងក្រុមប្រឹក្សាឃុំសង្កាត់​នៃបក្សសង្គ្រោះជាតិទៅអោយបក្សផ្សេងៗក្រោយពេលបក្សសង្គ្រោះជាតិត្រូវបានរំលាយ​ មានមនុស្សយ៉ាងច្រើនជាពិសេសពួកគាំទ្របក្សសង្គ្រោះជាតិហ្នឹងតែម្តង​ បានគិតថាខ្ញុំនឹងយកកៅអីសភានិងក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងហើយ។​ អារម្មណ៍ខ្ញុំវិញ​ ខ្ញុំទទួលអារម្មណ៍ថា​ អូមុខពួកអ្នកបោះឆ្នោតអោយពួកសង្គ្រោះជាតិហ្នុង​ សមអោយអញអោនក្បាលទៅធ្វើតំណាងអោយពួកមនុស្សធុនហ្នុងប្រើដែរឬ?​ មើលមុខអញអោយច្បាស់​ ញើសអញមិនស្រក់ដើម្បីមនុស្សអត់តំលៃធុនអ្នកគាំទ្រសង្គ្រោះជាតិនោះទេ។​ ចរិកអត់តំលៃនៃពួកអស់ឯងហ្នឹង​ ម្តេចអាចអោយអញទៅស្ម័គ្រចិត្តធ្វើតំណាងបំរើពួកឯងទៅ?​ ពួកអត់តំលៃធុនពួកអ្នកឯងហ្នឹង​ វាសមតែជាមួយនឹងអ្នកដឹកនាំថោកទាបបោកប្រាសតែអ្នកគាំទ្រខ្លួនហ្នុងហើយ​ ញើសអញមិនអាចស្រក់ដើម្បីមនុស្សអត់តំលៃធុនអ្នកឯងទេ។​ ខ្ញុំឮសម្តេចក្រុមព្រះគាត់និយាយថា​ ខ្ញុំសួរពួកអស់លោកមើល​ យើងនៅដេកសុខៗស្រាប់តែគេយកលុយមួយលានដុល្លាមកអោយដល់ផ្ទះ​ តើអស់លោកថាទៅមើលតើយើងយកឬមិនយក?​ ស្តាប់គាត់និយាយហើយខ្ញុំសើចហួសតែចិត្ត​ ជើងម៉ាដែលកើតចេញពីការគាំទ្រនៃមនុស្សធុនអ្នកគាំទ្រសង្គ្រោះជាតិហ្នឹងអាចចាត់ទុកថាមានតំលៃដូចជាលុយមួយលានដុល្លាទៅកើតដែរឬ?​ សម្តេចក្រុមព្រះមើលឃើញថាជាលុយ​ តែខ្ញុំមើលឃើញថាជាកញ្ចប់លាមកសុទ្ធសាធ​ វាគ្មានតំលៃអ្វីអោយខ្ញុំបូជាជីវិតផ្តល់ក្តីសុខអោយមនុស្សធុនហ្នឹងទេ​ មនុស្សធុនហ្នឹងវាសមតែមេវាបោកហ្នុងហើយ។​ ចំណែកលោកអេង​ ឆៃអ៊ាង​ គាត់និយាយថា​ អ្នកណាទទួលយកជើងម៉ារបស់បក្សសង្គ្រោះជាតិ​ ចាត់ទុកដូចជាអ្នកទទួលផលចោរកម្ម។​ ខ្ញុំទទួលអារម្មណ៍ថា​ អាចចាត់ទុកថាទទួលផលចោរកម្មបានលុះត្រាតែរបស់ដែលយើងទទួលនោះវាមានតំលៃ​ ចុះបើខ្ញុំមានអារម្មណ៍ថា​ ឆន្ទៈដ៏ល្ងិតល្ងង់ដែលសំដែងឡើងតាមបែបលីលានៃអ្នកគាំទ្របក្សសង្គ្រោះជាតិប្រៀបបាននឹងកញ្ចប់លាមកដ៏អាសោច​ តើនឹងទៅជាការទទួលផលចោរកម្មយ៉ាងណាទៅកើត?​ វាមានតែគាត់ខ្លាចបាត់កញ្ចប់លាមកដែលគាត់កំពុងសោយផលពីកញ្ចប់លាមកនោះតែប៉ុណ្ណោះដែលគាត់គិតថាអ្នកណាទទួលយកគឺជាអ្នកទទួលយកផលចោរកម្មនោះ។​ សំរាប់អារម្មណ៍ខ្ញុំ​ ខ្ញុំគិតថា​ សូម្បីតែក្រុមមនុស្សធុនអ្នកគាំទ្របក្សសង្គ្រោះជាតិនោះ​ មកអង្វរលុនតួសុំខ្ញុំអោយធ្វើតំណាងអោយពួកគាត់​ មិនទាន់ដឹងថាចិត្តខ្ញុំព្រមទទួលឬអត់ផង​។​ អ្នកជួយណា​! មានតំលៃខ្ពស់ហួសឆ្ងាយណាស់ពីអ្នកដែលបោកកេងប្រវ័ញ្ចលើភាពល្ងង់ខ្លៅរបស់ពួកអ្នកឯង​។​ សុំទោសផងចុះដែលខ្ញុំមើលងាយមើលថោកមនុស្សធុនអ្នកឯង​ តែបើទុកជាខ្ញុំមិនបញ្ចេញវាចា​ ក៏ក្នុងចិត្តខ្ញុំគិតបែបហ្នឹងដែរ​ ហើយតំលៃពួកអ្នកឯងវានៅតែថោកអីចឹងដដែលទេបើពួកអ្នកមានតំលៃខុសពីហ្នឹង​ ពាក្យរបស់ខ្ញុំក៏មិនអាចបន្ថោកតំលៃពិតរបស់អ្នកបានដែរ។​និយាយលេងខ្លះក្រែងមានមនុស្សខ្វាក់ខួរខ្លះអាចភ្ញាក់ខ្លួនបាន។​ ជាចុងក្រោយខ្ញុំសូមអំពាវទៅអ្នកគាំទ្របក្សសង្គ្រោះជាតិថា​ អាណត្តិឆ្នាំ២០១៨នេះ​ សូមកុំមកសំឡឹងឃើញLDPអោយសោះ​ សូមទៅអោយឆ្ងាយ​ កុំនាំរឿងថោកដល់LDPអោយសោះ​ បើចង់គាំទ្រLDP​ លក្ខខណ្ឌដាចខាតគឺត្រូវដូរចរិតថោកដែលធ្លាប់ប្រើកាលគាំទ្របក្សថោកទាបសង្គ្រោះជាតិនោះចេញសិនទៅ។អ្នកគាំទ្រសង្គ្រោះចោរខ្លះមិនបោះអោយLDPដាច់ខាត​ សុខចិត្តបោះអោយគណបក្សប្រជាជន​ អើវាត្រូវចិត្តបក្សប្រជាជនហ្នុងហើយ​ គេរំលាយបក្សអាថោកឯងដើម្បីអោយពួកឯងបែកសំបុកទៅបោះឆ្នោតអោយគេ​ ឥឡូវពួកអាដប់គត់អត់កំណើតឯងទៅតាមគេចង់បានមែន​ មានអីទៅខុស​គេគិតទុក​ សមនឹងគេហៅថាពួកអាអត់កំណើតហ្នឹងហើយ។​ តិចចុងក្រោយកុំសំរេចចិត្តមិនទៅបោះឆ្នោតណា​ ទោះពួកអាងាប់តែន​ឹងមេខ្លួនបោកពួកឯងមិនទៅបោះឆ្នោត​ ក៏គេយកតែចំនួនអ្នកទៅបោះឆ្នោតមកចែកយកកៅអីសភា១២៣អស់តែដដែលទេណាពួកអាអត់កំណើត។​ ទៅណាទៀតពួកអាអត់កំណើត​ ងាប់រកកន្លែងចាប់ជាតិមិនបានមែនហ្នឹងហើយ។​ នេះហើយល្ងង់ងាប់ទៅអោបចាប់យកតែពួកអាអត់កំណើតដូចគ្នាមកធ្វើជាអ្នកដឹកនាំ​ លទ្ធផលគឺងាប់តៃហោងរកកន្លែងចាប់កំណើតអត់បានទៅហោង៕











Previous
Next Post »