ខាងស្រីអាយុ១២ឆ្នាំរត់តាមខាងប្រុស១៦ឆ្នាំរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហើយតែម៉ែ..


ខាងប្រុសគុករហូតម៉ង់ !! គិតទៅប្រុសៗវេទនាណាស់ ងាកគុកៗ យុត្តិធម៌មានទេសម្រាប់ប្រុសៗ ? ដូចរឿងនេះអញ្ជឹង ទោះខាងស្រីព្រមព្រៀងគ្នាជាមួយខាងប្រុសក៏ដោយ តែម្តាយខាងស្រីប្រកាន់ ធ្វើអោយខាងប្រុសចូលគុក ចំនែកខាងស្រីបានត្រឹមទឹកភ្នែកទួញសោក.....។

បន្ទាយមានជ័យ ​៖ ​នេះ​ជា​រឿង​មួយ​ផ្ដាំ​ទៅ​យុវវ័យ​ទាំងអស់​ ដែល​កំពុង​សិក្សា ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​សេចក្តីស្នេហា ​បើ​មាន​ស្នេហា​ហើយ​ខាង​ប្រុស​បើ​មិន​ជាប់គុក​ទេ​នោះ ​និង​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​កើតឡើង​ដូច​ករណី​បុរស​វ័យក្មេង​ម្នាក់​មាន​សង្សារ​​​ជា​អនីតិជន​ស្រឡាញ់​គ្នា​ដូច​ប្តី​ប្រពន្ធ​ នៅ​ទីបញ្ចប់​ត្រូវ​ម្តាយ​ខាង​ស្រី​ធ្វើការ​ប្តឹង​យក​ទៅ​ដាក់គុក ​ចំណែក​សង្សារ​បាន​ត្រឹមតែ​អង្គុយ​យំ។


រឿង​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​នៅ​ផ្សារ​រោង​គ្លឿ ប្រទេស​ថៃ។ លោក​អនុសេនីយ៍ឯក សរ សុភ​ក្ត្រា មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ​បើតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ឡី ដា​រី ជា​ឪពុក​ជនរងគ្រោះ​ឈ្មោះ រ​,​ន​,​រ​,​ន​, ភេទ​ស្រី អាយុ​១២​ឆ្នាំ ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ បាន​ប្ដឹង​សមត្ថកិច្ច​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ពី​ករណី​បាត់​កូនស្រី​ ពេល​គាត់​ចូលទៅ​ផ្សា​រុង​គ្លឿ​។​ លោក​អនុសេនីយ៍ឯក សរ សុភ​ក្ត្រា​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹងថា​កូនស្រី​របស់គាត់​បាន​ទៅតាម​ម្នាក់​ឈ្មោះ ផាន សុក្រ​ពុធ​ត្រា អាយុ​១៦​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ជុំ​គ្រាល ឃុំ​ជុំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត មក​ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាម​ការបំភ្លឺ​របស់​ជន​របស់​ជនរងគ្រោះ​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​នោះ ខ្លួន​បាន​ឈ្លោះ​ជាមួយ​ម្ដាយ​របស់ខ្លួន ​​ក៏​បាន​រត់​ចេញពី​ផ្សារ​ថៃ ហើយ​បាន​ទៅរក​សង្សា​ររបស់ខ្លួន​ឈ្មោះ ផាន សុក្រ​ពុធ​ត្រា និង​មិត្តភក្ដិ​ម្នាក់ទៀត។ ក្រោយមក​ពួកខ្លួន​ទាំងបី​នាក់ បាននាំគ្នា​ទៅ​ជួល​ផ្ទះសំណាក់​ស្នាក់នៅ​បណ្ដោះអាសន្ន ក្រោយមកទៀត​ខ្លួន​បាន​ចេញពី​ផ្ទះសំណាក់ ពេលនោះ​ខ្លួន និង​សង្សារ បាន​រួមភេទ​ជាមួយគ្នា​ក្នុងផ្ទះ​សំណាក់​តែម្ដង។ ​ក្រោយមកទៀត​ខ្លួន​បានសម្រេច​ចិត្ត​នាំគ្នា​ជិះ​រថយន្តក្រុង​ពី​ប៉ោយប៉ែត ដើម្បី​នាំគ្នា​ទៅ​ខេត្តកំពត ដែលជា​ផ្ទះ​របស់​សង្សារ។ ​ពេលទៅដល់​ផ្ទះ​ហើយ​ ពួកខ្លួន​ក៏​រស់នៅ​ជាមួយ​ដូច​ប្ដី ប្រពន្ធ ដោយ​គ្មាន​អ្នកណា​បង្ខំ​អ្នកណា​ឡើយ គឺ​ដោយ​ស្ម័គ្រចិត្ត​។ ​ក្រោយមកទៀត​ ឪពុក ម្ដាយ ជនរងគ្រោះ​បាន​ទូរស័ព្ទ​លួងលោម​ឲ្យ​អ្នក​ទាំងពីរ​ត្រឡប់​មក​ប៉ោយប៉ែត​វិញ​ ដោយ​មិន​ប្រកាន់​អ្វី​នោះទេ រហូតដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧ ទើប​ពួកគេ​ត្រឡប់​មកដល់​ក្រុង​ប៉ោយប៉ែត​វិញ ពេលនោះ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​តែម្តង​ក្រោយពី​ឃាត់ខ្លួន​ហើយ ​ត្រូវបាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។


លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​យុត្តិធម៌ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​បាន​នាំ​ជនរងគ្រោះ​ចេញពីផ្ទះ និង​រួមភេទ​ជាមួយគ្នា​ជាច្រើនលើក​ពិតប្រាកដ​មែន ស្ដាប់​ចម្លើយសារភាព​របស់​ជន​សង្ស័យ​ម្នាក់នេះ ពិតជា​បាន​នាំ​ជនរងគ្រោះ​ចេញពីផ្ទះ និង​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​ជា​អនីតិជន​ពិតប្រាកដ​មែន ដោយមាន​ភាពស៊ីសង្វាក់​គ្នា​យ៉ាង​ជាក់លាក់ នោះ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​គង្គា​


ប្រភព ៖ kampucheathmey.com
Previous
Next Post »