ព្រះអរហន្តធានវុទ្ធីខ្លាំងដាក់តែយាយៗទេដល់ប៉ះសមត្ថកិច្ចញ័រៗនិងថាខ្លួនល្ងង់ៗទេ(វីដេអូ


ថ្មីៗនេះ យើងឃើញមានរូបភាពនិងវីដេអូមួយចំនួន ដែលបានចែកចាយក្នុងបណ្តាញសង្គមយ៉ាងច្រើន បានបង្ហាញថាបុគ្គល ធាន វុទ្ធី ដែលជាជនបោកប្រាស់សុទ្ធសាធនោះ បានវិលត្រលប់មកវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយះ ក្រោយពេលសមត្ថកិច្ច និងក្រសួង ធម្មការ និងសាសនា ហៅមកដុះក្អែលព្រមាន អោយបញ្ឈប់ទង្វើរបោកប្រាស់គេបន្តទៀតនោះ ។






សូមរំលឹកបន្តិចថា បុគ្គល ធាន វុទ្ធី នេះ កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់ត្រូវបានសមត្ថកិច្ច រួមទាំងក្រសួងធម្មការ ចាត់វិធានការណ៏ក្តៅលើរូបគេ ដោយហៅអោយមកសារភាពកំហុស ដែលខ្លួនបានបោកប្រាស់គេជាសាធារណះ ហើយពេលនោះបុគ្គល ធាន វុទ្ធី ក៏បានសារភាពកំហុសថាខ្លួនពិតជាបានបោកប្រាស់ពិតប្រាកដមែន ហើយថែមទាំងសុំអោយសមត្ថកិច្ច និងក្រសួងធម្មការលើកលែងទោសដល់រូបគេ ដោយមានទាំងធ្វើលិខិតសន្យាបញ្ឈប់ទង្វើរបោកប្រាស់នេះបន្តទៀតផង ។ បន្ទាប់ពីស្ងប់ស្ងាត់បុគ្គល ធាន វុទ្ធី នេះអស់មួយរយះ ស្រាប់តែពេលនេះ បុគ្គលនេះបានចេញមកបន្តការបោកប្រាស់របស់ខ្លួនទៀតហើយ ដោយមកក្នុងរូបភាពថ្មីម្ដង គឺតាំងខ្លួនជា ព្រះអរហន្ត ដើម្បីបោកប្រាស់យាយៗតាៗ ដែលភាគច្រើនយាយៗតាៗ ពួកគាត់ពុំសូវបានរៀនសូត្រចេះដឹងជ្រៅជ្រះច្រើន ដូចក្មេងៗសម័យឥលូវ ចាស់ជំនាន់មុនភាគច្រើនពួកគាត់ល្ងិតល្ងង់ ឆាប់ជឿគេ ទើបងាយចាញ់បោកបុគ្គលបោកប្រាស់ ធាន វុទ្ធី នេះតែម្ដង ។





សូមបញ្ជាក់ថា បុគ្គល ធាន វុទ្ធី នេះ បោកប្រាស់បានតែចាស់ៗជំនាន់មុនដែលភាគច្រើនល្ងង់ៗ មិនសូវបានរៀនសូត្រប៉ុណ្ណោះ ប៉ុន្តែមិនអាចបោកប្រាស់ក្មេងៗសម័យ Internet នេះបានទេ អញ្ជឹងហើយទើបយើងឃើញថាបុគ្គល ធាន វុទ្ធី នៅចំពោះមុខយាយៗតាៗ គឺគេខ្លាំងណាស់ ហ៊ានតាំងខ្លួនជាព្រះ ជាស្តេចចក្រ ប៉ុន្តែពេលសមត្ថកិច្ចចាប់បាន នៅចំពោះមុខសមត្ថកិច្ចនិងក្រសួងធម្មការ ខ្លួនបុគ្គល ធាន វុទ្ធី ឡើងញ័រដូចកូនសត្វ ហើយសារភាពថាខ្លួនគេល្ងិតៗល្ងង់ៗ គិតមិនដល់ បោកប្រាស់គេពិតប្រាកដមែន......។





វីដេអូដែលធានវុទ្ធីសារភាពកំហុស


វីដេអូដែលទូរទស្សន៏ចុះផ្សាយពីទង្វើបោកប្រាស់របស់ធានវុទ្ធី


វីដេអូដែលធានវុទ្ធីត្រូវក្រសួងធម្មការសួរចម្លើយ



វីដេអូចែកចាយតាមបណ្តាញសង្គមដែលបង្ហាញថាធានវុទ្ធីវិលត្រលប់មកបោកវិញហើយ







Previous
Next Post »