ក្រោយផ្ទុះរឿងតាចេកសម្តែងម្ដងបានតែ20$នាយកុយទ្រាំលែងបានថាតាចេកមានឡាន


បន្ទាប់ពីសំណេររៀបរាប់មួយរបស់ Account Facebook ឈ្មោះ តាំង គីមឡេង សរសេរថា ៖
តារាកំប្លែងស្រុកខ្ញុំពេលបានដឹងពីការលេងកំប្លែងនៅលើទូរទស្សន៍ម្តងគួរអោយអាណិតពេលល្បីបានកម្រៃខ្ពស់ពេលលោកតាអស់ប្រជាប្រិយភាពគឺកម្រៃបានត្រឹមតែ20$​ លោកតាចេករាល់ពេលទៅលេងកំប្លែងម្តងត្រូវជិះពីរង្វង់មូលកួរស្រូវដល់ស្ថានីយ៍ទូរទស្សន៍​ CTN ទៅលេងកប្លែងម្តងបានត្រឹមតែ20$​ គ្រាន់តែចាក់សាំងក៏អស់5លីត្រទៅហើយ​ ហើយលោកតាបានប្រាប់មកទៀតថាលោកតារាល់ដងលេងច្រើនបុស្ត៍និងតាមខេត្តតែបច្ចុប្បន្ននេះលោកតាលេងបានតែមួយបុស្ត៍តែប៉ុណ្នោះគឺស្ថានីយ៍ទូរទស្សន៍​ CTN
សុំជួយ​ share អោយមានការជួយដល់តារាកំប្លែងចាស់ៗផង រួចមក បានបង្ករការចាប់អារម្មណ៏ ក៏ដូចជាការភ្ញាក់ផ្អើលជាច្រើន ពីសំណាកមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ព្រោះថា តា ចេក ជាសិល្បះករល្បីឈ្មោះដែរ មិនគួរណាវេទនាសម្តែងបានប្រាក់តិចតួច ហើយត្រូវឆ្លៀតលក់ទឹកសុទ្ធតាមដង់ផ្លូវដើម្បីចិញ្ចឹមជីវិតអញ្ជឹងសោះ ។





បន្ទាប់ពីបែកធ្លាយព័ត៌មានខាងលើរួចមក នាយ កុយ ដែលជាមេក្រុមរបស់ តា ចេក ផ្ទាល់ កើតទុក្ខមិនសុខចិត្ត ព្រោះឃើញ តា ចេក ថ្អូញថ្អែហួសការពិត ដែលនាំអោយគេយល់ច្រលំថាលោកដែលជាមេក្រុម មិនចេះមើលនិងជួយកូនចៅ បណ្តោយអោយកូនចៅរស់វេទនា ទើបនាយកុយ Live វីដេអូ ទម្លាយរឿងពិត និងបកស្រាយថា ៖ តា ចេក មិនមែនក្រទេ !! តា ចេក មាន ម៉ូតូ មាន ឡាន Rav4 មានផ្ទះក្បឿងធំគួរសម មិនតែប៉ុណ្ណោះគាត់ដែលជាមេក្រុម មិនដែលភ្លេចកូនចៅទេ ពេលដែលមានគេហៅទៅសម្តែងតាមខេត្ត គាត់តែងតែសួរនាំកូនក្រុមថាចង់ទៅរឺអត់ទៀតផង ហើយ នាយ កុយ បានបញ្ជាក់បន្ថែមថា ចំពោះរឿងដែលគេល្បីថា តា ចេក សម្តែងម្ដងបានតែ២០ដុល្លានោះ វាជារឿងពិតហើយ ប៉ុន្តែត្រូវដឹងថារាល់ការសម្តែងម្ដងតាមទូរទស្សន៏ គេអោយតែ៣០០ដុល្លាទេ ហើយត្រូវចែកគ្នា១០នាក់ តើអោយគាត់ត្រូវចែកម្នាក់ប៉ុន្មានទៅ បើលុយ៣០០ដុល្លាត្រូវចែកគ្នា១០នាក់នោះ ? ដូចច្នោះលុយ៣០០ដុល្លាចែកគ្នា១០នាក់ គឺយើងមិនអាចចែកស្មើរៗគ្នាបានទេ ព្រោះតួខ្លះល្បីត្រូវអោយគេច្រើនជាងបន្តិច តាមភាពល្បីរបស់តួរ......។ តើអ្វីៗដែល នាយ កុយ រៀបរាប់នេះជារឿងពិតទេ ? បងប្អូនអាចធ្វើការគិតពិចារណា និងរង់ចាំមើលរឿងនេះបន្តទៀតទាំងអស់គ្នា ។












វីដេអូបកស្រាយបំភ្លឺរបស់នាយកុយ



Previous
Next Post »