Updateលំអិតជុំវិញការសម្លាប់ខ្លួនរបស់ក្មេងស្រីម្នាក់ក្រោយចេញលទ្ធផលបាក់ឌុប


ខេត្តកណ្តាល ៖ យុវតីម្នាក់ បាក់ទឹកចិត្ត ប្រឡងបាក់ឌុបមិនដូចបំណង់ សម្រេចចិត្តបញ្ចប់ជីវិត ដោយចងកធ្វើអត្តឃាត ចោលឪពុកម្តាយ... ។ ហេតុការណ៍ដ៏គួរឲ្យសោកស្តាយនេះ បានកើតឡើង នៅថ្ងៃទី១០.០៩.២០១៧ វេលាម៉ោងប្រហែល ‌១៨:១៥នាទី នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងបន្ទប់ នៅភូមិ‌ត្រពាំងទួល ឃុំ‌សំរោងលើ ស្រុកអង្ឋគស្នួល ខេត្ត‌កណ្ដាល‌។





សពរងគ្រោះ‌ ឈ្មោះ‌ អោក សុភាព ភេទស្រី១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិ-ឃុំ‌ កើត‌ហេតុ‌ មានឪពុក‌ឈ្មោះ សយ អោក‌ អាយុ៥២ឆ្នាំ មុខរបរ‌ ជាងកង់ និងម្ដាយ‌ឈ្មោះ‌ ឈុំ ឡឺង អាយុ៤៥ឆ្នាំ‌ មុខរបរ‌‌‌ កសិករ‌ នៅភូមិ ឃុំ‌កើត‌ហេតុ‌ ។

សភាពរឿងហេតុ តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ បានឲ្យដឹងថា គាត់បានទៅវត្តនៅខេត្តតាកែវ ដាក់បិណ្ឌ ក្រោយពេលត្រឡប់ មកពីខេត្តតាកែវវិញ ដល់ផ្ទះនៅម៉ោង ប្រហែល១៦:១០នាទី ក៏បានសួរកូនថា ប្អូនជីដូនមួយ របស់ឯង ប្រឡងជាប់ហើយ តើកូនឯងជាប់ដែរឬអត់ជនរងគ្រោះ បានឆ្លើយថា មិនដឹងទេម៉ែ ហើយ ជនរងគ្រោះ ក៏បានហុចការបូប ដាក់លុយឲ្យទៅម្តាយ រួចឡើងលើផ្ទះ បន្ទាប់មកនារីរងគ្រោះ បានប្រាប់ ម្ដាយ វាប្រឡងធ្លាក់ហើយ តែម៉ែកុំបន្ទោសវាអី បានមួយសន្ទុះក្រោយមក ដោយមានការសង្ស័យ ទើបឪពុកម្ដាយនិងបងស្រីដើររកជនរងគ្រោះ ក៏ឃើញជនរងគ្រោះចងកនិងខ្សែលីឡុងពណ៌ស ជាប់នឹងជម្រឹង បង្អួច(ស្លាប់បាត់ទៅហើយ) ដែលមានកំពស់‌២ម៉ែត្រ ។





ក្រោយមកសមត្ថកិច្ចនគរ បាលបច្ចេកទេសស្រុក ដោយមានការចូលរួមពីលោកគ្រូពេទ្យមេភូមិ ឃុំនគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចង់ក ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕






បើយោងតាមមិត្តរបស់ប្អូនស្រីដែលចងកសម្លាប់ខ្លួននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្អូនស្រីមិនមែនធ្លាក់បាក់ឌុបនោះទេ តែប្អូនចងកសម្លាប់ខ្លួនព្រោះ និទ្ទេសដែលប្អូនបានជាប់នោះ មិនបានសមតាមបំណងរបស់ប្អូនស្រី ទើបធ្វើឲ្យប្អូនស្រីសម្រេចចិត្តធ្វើដូចនេះទៅ។ ហើយមើលតាមរយះ Facebook របស់ប្អូន  គឺប្អូនមានបំណងរៀននៅសាលាពេទ្យ ប្រហែលជាប្អូនគិតថានិទ្ទេសមិនបានល្អ  មិនអាចចូលរៀនសាលាពេទ្យកើត ទើបប្អូនធ្វើដូចនេះទៅ។
















Previous
Next Post »