(វីដេអូ)ផ្អែមណាស់!ព្រះនាងMakoសុខចិត្តបាត់បង់ឋានៈរាជវង្សដើម្បីរស់នៅជាមួយ


(វីដេអូផ្អែមណាស់)ជប៉ុន!! ទាំងសុភាព ទាំងគួរអោយស្រលាញ់ អ្នកណាដែលមិនប្រាថ្នានារីបែបនេះ ??  ឋានៈមិនអាចរារាំងថាមពលនៃសេចក្តីស្រលាញ់បានឡើយ !! ជាក់ស្តែងដូចព្រះនាង Mako ដ៏ស្រស់ស្អាតរបស់រាជាណាចក្រជប៉ុនអញ្ជឹង គឺនាងសុខចិត្តលះបង់ ឋានៈជាខ្សែរាជវង្សដើម្បីអាចស្រលាញ់ និងរួមរស់ជាមួយកម្លោះរាស្ត្រធម្មតាម្នាក់ ដែលនាងស្រលាញ់ពេញចិត្ត ។ តោះចូលក្នុងវេបសាយដើម្បីអានព័ត៌មានលំអិត​ និងរូបភាពវីដេអូជាច្រើនរបស់ព្រះនាងដ៏ស្រស់ស្អាត និងកម្លោះរាស្ត្រសាម្មាញដែលព្រះនាងស្រលាញ់ ៖

















តូក្យូ៖ បើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ព្រះនាង ម៉ាកុ (Mako) នៃប្រទេសជប៉ុន និងគូដណ្តឹង ដែលមានឋានៈត្រឹម​ជារាស្រ្តសាមញ្ញ​ប៉ុណ្ណោះនោះ បានប្រកាសពីការ​ភ្ជាប់ពាក្យរបស់អ្នកទាំងពីរ​​នាពេលថ្មីៗនេះ ដែលប្រការនេះ​នឹងធ្វើឲ្យព្រះនាង​ម្ចាស់ បាត់បង់ឋានៈ​ជាខ្សែរាជវង្ស។ ការប្រកាសត្រូវគេរំពឹងថា តាំងពីខែកក្កដា មកម្លេះ ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារ គ្រោះទឹកជំនន់ ដែលបានវាយប្រហារនៅភាគខាងលិចប្រទេស។​ ការរៀបការនឹងកំណត់យកនៅឆ្នាំក្រោយ។







ព្រះនាង Mako ដែលជាចៅស្រីច្បង​របស់ព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) នោះ សុខ​ចិត្តលះបង់​ងារជារាជវង្ស​របស់ខ្លួន ដើម្បីរៀបអាពាហ៍ពិពាហ៍​ជាមួយជនសាមញ្ញ នៅក្រោមប្រពៃណី ​ក៏ដូចជាច្បាប់ដ៏​ចម្រោងចម្រាស​មួយ ដែលមិនត្រូវអនុវត្តន៍​ទៅ​លើខ្សែរាជវង្ស​ជាបុរសឡើយ។ ក៏ប៉ុន្តែនៅក្នុង​សន្និសីទសារព័ត៌មាន ដែលធ្វើឡើង ដើម្បីប្រកាសពី​ការភ្ជាប់ពាក្យ​របស់ព្រះនាង ព្រះនាង Mako បានមានព្រះ​បន្ទូលទៅកាន់​ជនរួមជាតិ​ជប៉ុនទាំងអស់ថា ព្រះនាងមាន​ព្រះទ័យរីករាយ​ជាខ្លាំងក្រៃលែង និងពុំមាន​ការសោកស្តាយ​អ្វីទាំងអស់។







គួរបញ្ជាក់ថា គូដណ្តឹងរបស់​ព្រះនាង មានឈ្មោះថា គៃ កូមូរ៉ុ (Kei Komuro) វ័យ ២៥ឆ្នាំ ដូចនឹងព្រះនាងដែរ និងធ្វើការនៅក្នុងក្រុមហ៊ុន​ច្បាប់មួយកន្លែងនោះ បានសុំព្រះ​នាង Mako ដែលជាបុត្រីច្បង​របស់ព្រះរាជ​ទាយាទជប៉ុន ព្រះអង្គម្ចាស់ អាគីហ្ស៊ីណុ (Akishino) ជាបុត្រាទី២របស់ទ្រង់ Akihito) រៀបការតាំង​តែពីជាង ០៣ឆ្នាំ មុន។ អ្នកទាំងពីរបានជួបគ្នាតាំងពី ៥ឆ្នាំមុន ខណៈពេលដែលពួកគេទាំង២ សិក្សានៅសកលវិទ្យាល័យជាមួយគ្នាមកម្លេះ៕
























វីដេអូសម្លេងជាក់ស្តែង



Previous
Next Post »