កម្មហើយពែកមី!តើរឿងបន្តោងឆ្នាំងដីរបស់ពែកមីគិតម៉េចទៅបើគ្រូចាប់ខ្មោចជាប់គុក?


ប្រភព ៖
សមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន៕










វីដេអូសម្លេងជាក់ស្តែង


ពេលនេះតារា Facebook ហោរា​អគ្គី​នេត្រ​ ត្រូវបានចាប់ខ្លួនហើយ ពាក់ព័ន្ធនិងរឿងគ្រឿងញៀន ដែលធ្វើអោយយើងនឹកឃើញភ្លាម ដល់រឿងនាយពែកមី ព្រោះប្រហែលជាមួយខែមុននេះ តាមរយះទំព័រ Facebook ផ្ទាល់ខ្លួនរបស់នាយពែកមី បានបង្ហោះបញ្ជាក់ថា ៖ លោកគ្រូអគ្គីនេត្រ មកកំចាត់ខ្មោច ក្នុងរឿង បន្តោងឆ្នាំងដី។ ហើយគាត់ក៏បាន អរគុណលោកគ្រូកុយ ដែលផ្តល់កិត្តិយសថតរឿងអោយគាត់ផងដែរ។

ហើយបន្ទាប់មក យើងក៏ឃើញមានការចូលរួមថតផ្នែកខ្លះៗ នៃរឿងជាបណ្តើរៗ  ពីលោកគ្រូ ហោរាអគ្គីនេត្រ ផងដែរ ចុះបើឥលូវ តួរសម្តែងគ្រូចាប់ខ្មោច នៃរឿង បន្តោងឆ្នាំងដី ត្រូវបានចាប់ខ្លួនហើយនោះ តើរឿងបន្តោងឆ្នាំងដីនោះ និងទៅជាយ៉ាងណាវិញ ? តើរឿងនោះអាចត្រូវបានអនុញ្ញាតអោយចាក់បញ្ចាំងទេ បើតួរអង្គក្នុងរឿងម្នាក់ជាប់គុកអញ្ជឹងនោះ ? ពិតជាកម្មមែននាយពែកមី មួយរយះមុនរងគ្រោះព្រោះចោរលួច យក Account Facebook របស់ខ្លួន ឥលូវតួរសម្តែងដែលខ្លួនជាអ្នកប្រកាសផ្ទាល់ យកចូលរួមសម្តែងត្រូវជាប់គុកទៀត ពិតជាអាណិតនាយពែកមីណាស់ កើតរឿងផ្ទួនៗគ្នាបែបនេះ ។











សូមរំលឹកទាក់ទងនិងព័ត៌មានចូលថតរឿងរបស់ ហោរាអគ្គីនេត្រ ឡើងវិញថា ៖





បើនិយាយពីលោកគ្រូហោរាអគ្គីនេត្រ វិញមិត្តយុវវ័យប្រាកដជាស្គាល់មិនខានទេ។ គាត់ជាមនុស្សម្នាក់ដែលទាយអោយគេតាមហ្វេសប៊ុក នឹងមានវិក័យបត្រចេញអោយទៀតហើយ។
អ្វីដែលល្បីសម្រាប់លោកគ្រូម្នាក់នេះគឺ មន្ដអាគម កាប់មិនមុត ដុតមិនឆេះ។
បន្ទាប់ពីមានដំណឹងថាលោកគ្រូអគ្គីនេត្រកំពុងតែបើកមុខជំនួញថ្មីមួយទៀត គឺយានដ្ឋាន អគ្គីនេត្រ ដែលមានទីតាំងនៅម្ដុំឈូកវ៉ា (កប់ស្រូវ) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនទាន់បាន​ប៉ុន្មាន​ផង។ ពេលនេះក៏មាន ការបង្ហោះពីសំណាក់ទំព័រហ្វេសប៊ូកថ្មីរបស់តារាកំប្លែងនាយ ពាក់មី វិញម្ដង ដោយបញ្ជាក់ថាលោកគ្រូអគ្គីនេត មកកំចាត់ខ្មោច ក្នុងរឿង បណ្តោងឆ្នាំដី។ ហើយគាត់ក៏បាន អគុណលោកគ្រូកុយដែល ផ្តល់កិត្តិយសថតរឿងអោយយើងគាត់ផងដែរ។
នោះមានន័យថានៅក្នុងរឿង ប​ន្តោងឆ្នាំងដី របស់នាយ ពាក់មី នឹងមានឈុតទាក់ទងនឹងការបង្ក្រាបខ្មោច ឬកំចាត់ខ្មោច ដែលមានការចូលរួមសម្តែងពីសំណាក់លោកគ្រូអគ្គីនេត មិនខាននោះ​ទេ។ ដូច្នេះយើងនឹងចាំមើលថារឿងថ្មីរបស់នាយ ពាក់មី​ ដែលមានការចូលរួមសម្តែងពីសំណាក់តារាជាច្រើនអ្នកផងដែរ។



Previous
Next Post »