ហួសចិត្ត!មានមនុស្សអញ្ជឹងដែរ?បោកឲ្យគេខ្វល់ស្ទើរកន្លះប្រទេសនៅសើចសមទៀត


កាលពីប៉ុន្មានថ្ងៃមុននេះ នាងបាន Live វីដេអូយំរៀបរាប់ថា នាងត្រូវបានគេបោកយកមកលក់នៅចិន ដែលធ្វើអោយបងប្អូនពលរដ្ឋខ្មែរស្ទើរកន្លះប្រទេសព្រួយបារម្មណ៏ ឈឺចាប់អាណិតដល់នាង ។ ប៉ុន្តែពេលនោះក៏មានបងប្អូនខ្មែរយើងម្នាក់ដែលចេះចិន បានបង្ហាញការសង្ស័យចំពោះរឿងដែលនាងថា ត្រូវគេធ្វើបាបនោះដែរ ដោយគាត់បានលឺម្តាយជនជាតិចិននោះនិយាយ ហើយគាត់បានបញ្ចេញការយល់ឃើញរបស់គាត់ថា ៖ ខ្ញុំស្តាប់សំលេងដែលម្តាយក្មេកគាត់សួរ ដូចជាមិនមានបំណងអាក្រក់ឬជេស្តីថាអោយគាត់ទេ។
ម្តាយក្មេក# ហេតុអីអ្នកយំ? មានរឿងអីបានយំ? ម៉ាក់មិនល្អមែនទេបានយំ? មានរឿងអីនិយាយមកគុំយំ ឬនឹកផ្ទះ? ទៅញាំបាយទៅលេងអីហើយ ....។
និយាយរួមគាត់យាយល្អ ដាក់ប្អូនស្រី ហើយយកក្រដាស់អោយជូតទឹកភ្នែក
តាមខ្ញុំស្តាប់សំលេងម្តាយក្មេកគាត់ គាត់ជា(ចិនដីកោគ) ហើយខាងប្អូនស្រីនិយាយថាគេធ្វើបាប គេយកទៅលក់ តែប្អូននិយាយ មិនច្បាស់លាស់ គ្មានទីតាំង ឬលេខទូរសព្ទ័ ព្រោះប្អូនមានទូរសព្ទ័ប្រើ នេះគ្រាន់តែជាការគិតរបស់ខ្ញុំ បើគេយកប្អូនទៅលក់ហើយឃុំឃាំងប្អូនគេមិនអោយប្រើទូរសព្ទ័ទេ ហើយយប្អូនឡាយនៅមុខគេអោយគេឃើញទៀត
(អធ្យាស្រយ័បើនិយាយខុស) ។

ប៉ុន្តែដោយក្តីអាណិត ព្រួយបារម្មណ៏ពីនាងខ្លាំងពេក ពេលនោះយើងបែជាមិនបានយកហេតុផល របស់បងម្នាក់នោះគិតនោះទេ ហើយថែមទាំងមានអ្នកខ្លះជេរគាត់ទៀតផង ។ ឥលូវរឿងពិតចេញហើយ គឺនាងបោកប្រាស់យើង គឺគ្មានអ្នកណាធ្វើបាបនាងនោះទេ គឺនាងលំបាកតិចតួច ក៏ត្អូញត្អែតាម Facebook និយាយបោកប្រាស់ ដែលធ្វើអោយបងប្អូនពលរដ្ឋខ្មែរ ស្ទើរពេញមួយប្រទេសខ្វល់ខ្វាយតែម្ដងទៅ ហើយរឿងដែលកាន់តែហួសចិត្តនោះ គឺនាងធ្វើរឿងបោកប្រាស់គេប៉ុណ្ណឹងហើយ នៅសើចចេញទៀត ពិតជាមនុស្សហួសហេតុមែន ។


នេះគឺវីដេអូដែលនាងនិយាយបោកប្រាស់បងប្អូនដំបូង ៖






បន្ទាប់ពីឃើញវីដេអូនាងហើយបុរសម្នាក់ចេះចិនបញ្ចេញយោបល់ថា ៖


នេះគឺវីដេអូដែលនារីម្នាក់បានទៅដល់ផ្ទះនាង ដើម្បីបង្ហាញការពិតថានាងបោកប្រាស់ ៖








នេះគឺវីដេអូដែលនាងនិយាយទទួលកំហុសទាំងសើច ៖











Previous
Next Post »