មនុស្សឥលូវពិតជាពិបាកទុកចិត្តមែន
ពេលខ្លះមិត្តភក្តិខ្លួនឯង បែជាដណ្តើមលួចប្តីរឺប្រពន្ធយើងទៅវិញ រឺឯពេលខ្លះទៀតធ្វើការងារជាមួយគ្នាយូរៗ
យកគ្នាឯងរួចផិតក្បត់ប្តីក្បត់ប្រពន្ធក៏មានដែរ ពិតជារឿងដែលពិបាក
និងគួរអោយបារម្មណ៏ពិបាកទុកចិត្តណាស់ មនុស្សសម័យឥលូវ ព្រោះមនុស្សឥលូវភាគច្រើនចរិកអាក្រក់
មិនសូវមានសីលធម៌ក្នុងខ្លួនទេ ចូលចិត្តធ្វើអ្វីៗតាមតែតណ្ហារបស់ពួកគេបញ្ជាប៉ុណ្ណោះ ។
ប្រភព ៖ សមាគម និងវិទ្យុសំលេងជនពិការភ្នែក
ប្រភព ៖ សមាគម និងវិទ្យុសំលេងជនពិការភ្នែក
Update: ដល់ម្ល៉ឹងផង! នាយ កៃដ ដល់ថ្នាក់គំរាមអតីតប្រពន្ធ មិនឱ្យនិយាយអាក្រក់ពីខ្លួន ហើយបើហ៊ាននិយាយទៀត នឹង!!!
សិល្បៈ ៖ បន្ទាប់ពីមានផ្ទុះព័ត៌មានពីអតីតភរិយារបស់នាយ កៃដ ថា នាយកៃដ និង នាង ខ្ញុង មានទំនាក់ទំនងស្នេហាស៊ីជម្រៅ រស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នានមក ស្រាប់តែពេលនេះ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ម៉ា ម៉ាស៊ីន ដែលគេស្គាល់ច្បាស់ថា ជាអតីតប្រពន្ធ លោក កៃដ បានចេញមកនិយាយថា លោក កៃដ អតីតប្ដីរបស់ខ្លួន បានគម្រាមហាមមិនឱ្យនិយាយអាក្រក់ពីប្ដី នេះបើយោងតាមការបង្ហោះរបស់អ្នកនាង នៅលើគណនីហ្វេសប៊ុក ។ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ម៉ា ម៉ាស៊ីន បានសរសេរថា «កូននិងម៉ាក់ ហាមនិយាយពីប៉ាកូនអាក្រក់ៗទៀតអីណា ព្រោះប៉ាកូនគេបានគំរាមប្តឹងយើងហើយ ខ្លាចណាស់លោកអើយកំពុងតែក្រផង ...»។សូមបញ្ជាក់ផងដែរថាតារាកប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង ខ្ញុង និងនាយ កៃដ ដែលជាតារាកំប្លែងរួមក្រុម ត្រូវបានគេដឹងថា ពួកគេទាំង ២នាក់បានសម្រេចចិត្តសែនព្រេន ក្រាបផ្ទឹមសុំគ្នាធ្វើជាប្ដីប្រពន្ធ នៅមុខចាស់ទុំទាំងសងខាង កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៧ ចំថ្ងៃថ្ងៃឡើងផ្ទះថ្មីរបស់នាងខ្ញុង ៕អត្ថបទ ទេព វណ្ណះ សម្រួលអត្ថបទ លុយ សព្វសិទ្ធិ
ប្រភព ៖ Kqube Hot News
ប្រពន្ធដើម ប្តីក្រោយ ខ្ញុង ចេញសារលើកនេះអាណិតខ្លោចចិត្ត...
យោងតាមសារបញ្ជាក់ពីអតីតប្រពន្ធលោក កៃដ ដែលត្រូវជាប្តីថ្មីរបស់នាង ខ្ញុង បានសម្តែងមកនូវការខ្លាចរអាជាខ្លាំង រហូតបានហាមកូនមិនឲ្យនិយាយអាក្រក់ពីអតីតប្តី ខណៈដែលលោក កៃដ ធ្វើការគំរាមប្តឹងទៅលើ អតីតប្រពន្ធរបស់ខ្លួន បើនៅតែនិយាយអាក្រក់ពីរូបគេទៀត។
នេះគឺជាសារ ដែល Kqube ទទួលបានពី ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ម៉ា ម៉ាស៊ីន ដែលគេស្គាល់ច្បាស់ថា ជាអតីតប្រពន្ធ លោក កៃដ បានអោយដឹងថា " កូននឹងម៉ាក់ហាមនិយាយពីប៉ាកូនអាក្រក់ៗទៀតអីណា ព្រោះប៉ាកូនគេបានគំរាមប្តឹងយើងហើយ ខ្លាចណាស់លោកអើយកំពុងតែក្រផង ...។
បញ្ជាក់ផងដែរថា ខ្ញុង និងនាយ កៃដ បាសម្រេចចិត្តសែនព្រេន ក្រាបផ្ទឹមសុំគ្នាធ្វើជាប្ដីប្រពន្ធ នៅមុខចាស់ទុំទាំងសងខាង កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៧ ចំថ្ងៃថ្ងៃឡើងផ្ទះថ្មីរបស់នាងខ្ញុង ៕
ប្រភព ៖ សមាគម និងវិទ្យុសំលេងជនពិការភ្នែក នឹង Kqube Hot News
ConversionConversion EmoticonEmoticon