ទារកអាយុ១ខួបកន្លះស្ទើរតែបាត់បង់ម្រាមជើងដោយសារដើរជាន់ទឹកនោមឆ្កែនៅឆ្នេរ


មេជើងខាងឆ្វេងរបស់ទារកឈ្មោះ Aria McCart បានចេញទឹករងៃ និងហើមប៉ោងទ្វេមួយជាពីរ បន្ទាប់ពីក្រុមគ្រួសារចេញទៅលេងឆ្នេរសមុទ្រ Ardrossan ប្រទេសស្កតឡែន (Scotland) នៅថ្ងៃ២៤ ខែកក្កដា។
នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងធ្វើការព្យាបាលរយៈពេល២យប់បន្ទាប់ពីនាងក្តៅខ្លួនខ្លាំង និងឈឺចាប់ដោយសារហើមមេជើងខាងឆ្វេង។ ក្រុមគ្រូពេទ្យបានសម្រេចចិត្តយកស្បែកមេជើង និងផ្នែកខ្លះនៃប្រអប់ជើងចេញ។







ម្តាយរបស់ទារកឈ្មោះ  Amy-Leigh Cavanagh អាយុ២៦ឆ្នាំ បាននិយាយថា ជម្ងឺរបស់កូននាងអាចបណ្តាលមកពីទឹកនោមឆ្កែដែលនោមនៅឆ្នេរ។ នាងក៏ជម្រុញអោយមនុស្សទាំងអស់គ្នាចេះប្រុងប្រយ័ត្ន និងពាក់ស្បែកជើងពេលចេញទៅក្រៅ ពិសេសកុមារ។

ក្រុមវេជ្ជបណ្ឌិតបានធ្វើការវះកាត់ដើម្បីយកជាតិពិសចេញដើម្បីកុំអោយវារាលដាលដល់ផ្នែកផ្សេងទៀតរបស់ជើង និងរាងកាយ។




ម្តាយរូបនេះមានការស្រឡាំងកាំងបន្ទាប់ពីវេជ្ជបណ្ឌិតបានប្រាប់ថា ជម្ងឺរបស់កូនស្រីនាងអាចបណ្តាលមកពី លេងនៅលើខ្សាច់ និងក្នុងទឹកដោយជើងទទេ។ នាងបន្តទៀតថា ពួកគេសួរសំនួរឆ្កួតៗជាច្រើនដូចជា តើកូនរបស់នាងបានប៉ះពាល់ជាតិគីមីអីអត់? ព្រោះពួកគេមិនប្រាកដ១០០%ទេបានជម្ងឺនេះបណ្តាលមកពីអ្វី។ វាអាចបណ្តាលមកពីដីខ្សាច់ ត្រូវសត្វខាំ ប៉ះពាល់ជាតិគីមី ឬក៏អាចជាទឹកនោមឆ្កែ។
បន្ទាប់ពីនៅមន្ទីរពេទ្យ២យប់នាងក៏ចេញពីមន្ទីរពេទ្យ ប៉ុន្តែនាងនៅតក់ស្លុតនៅឡើយ។



ប្រភព ៖ dailymail.co.uk
Previous
Next Post »