តោះ!ស្ដាប់បទថ្មីរបស់ខេមៈសិរីមន្តជាមួយសុគន្ធកញ្ញាតើពិរោះជាងនៅសាន់ដេរឺអត់?


ក្តៅៗថ្មីៗ…. ពេលវេលាដែលប្រិយមិត្តទាំងអស់គ្នា បានទន្ទឹមរង់ចាំជាយូរពេលនេះ បានមកដល់ហើយ ជាមួយបទចម្រៀងថ្មី ពីកំពូលតារាចម្រៀងខេមរៈ សិរីមន្ត ជាមួយ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា នៅក្នង​ផលិតកម្មរស្មី​ ហង្សមាស​ដែលទើបចេញក្តៅៗថ្មីៗប្រហែលជាប៉ុន្មានម៉ោងមុននេះបន្តិច។





បើតាមទំព័រផេកផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ប្រហែលជា ប៉ុន្មានម៉ោងមុននេះបន្តិច បានបង្ហោះថា៖
«« OFFICIAL LYRIC VIDEO : អស់សិទ្ធិថែតែនៅបារម្ភ – ខេមៈ សិរីមន្ត
ច្រៀងដោយ៖ ខេមៈ សិរីមន្ត
និពន្ធទំនុកច្រៀង និង Melody៖ ម៉ាក ទីន

និពន្ធបទភ្លេង៖ TONOSAKI»»ភ្លាមៗនោះ! បានធ្វើឲ្យបងប្អូនប្រិយមិត្តជាពិសេសហ្វេនៗ របស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះនូវបទចម្រៀងថ្មី​ របស់កំពូលតារាចម្រៀងរូបនេះ ដែលថតរួមគ្នាជាមួយគ្នា តារាស្រី ដ៏ល្បី កញ្ញា ឱក សុគន្ធកញ្ញា ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបទចម្រៀងមួយបទនេះ ដោយសារតែស្តាយម៉ូតសក់ថ្មី ក៏ដូចជាបទថ្មី និងការសម្តែងថ្មីហើយប្លែកពី តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀងស្រី រូបនេះ។ ចង់ដឹងថាបទថ្មី របស់កំពូលតារាចម្រៀងរូបនេះ ពិរោះ និងកាយវិការឡូយយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ។

វីដេអូសម្លេងជាក់ស្តែង



Previous
Next Post »