ស្តាប់សម្តីតិរច្ឆានដែលរំលោភម៉ែក្មេករួចយកខ្សែរឹតកសម្លាប់កូនស្រីនិងសម្លាប់ឳក្មេក


ជនជាឃាតកដែល​រឹតក សម្លាប់កូនខ្លួន​ឯង និងបានបន្ដសកម្មភាពទីសម្លាប់ឪពុកក្មេកម្នាក់ទៀត នាថ្ងៃម្សិលមិញនោះ ត្រូវបានកម្លាំងសមកត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។






លោក អេង សុភា នាយការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា ជនដែលជាឃាតកដ៏សាហាវឃោរឃៅ រឹតកសម្លាប់កូនស្រីខ្លួនឯងអាយុ៣ឆ្នាំ និងសម្លាប់ឪពុកក្មេកដែលមានជំងឺព្យាបាល​នៅមន្ទីរពេទ្យ ត្រូវបានចាប់ខ្លួននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏កំពុងបញ្ជូនបន្តមកស្នងការដ្ឋានរាជធានីភ្នំពេញ។

លោក អេង សុភា បានបញ្ជាក់ថា ការឃាត់ខ្លួនេះធ្វើឡើងដោយ មានការសហការយ៉ាងជិតស្និតជាមួយ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ស្វាយរៀង និងកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ 




ជុំវិញអំពើឃាតកដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ពីដើមហេតុថា នៅថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ជនសង្ស័យដែលជា​ឃាតកឈ្មោះ អេង សំណាង អាយុ២៦ឆ្នាំ ចាប់រំលោភម្តាយក្មេក និងព្យាយាមច្របាច់កសម្លាប់ តែមិនបានសម្រេច ព្រោះរត់រួចឲ្យអ្នកជិតខាងជួយ។ ក្រោយមកជនសង្ស័យ បានគំរាមថា បើហ៊ានប្តឹងសមត្ថកិច្ច រូបគេនឹងសម្លាប់មួយពូជតែម្ដងនៅខេត្តស្វាយរៀង​។
ក្រោយមកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ឃាតក ក៏បានសុំលែងលះ ដោយសារដឹងមូលហេតុថា ប្តីបានរំលោភម្តាយបង្កើតរបស់ខ្លួន ហើយពេលនោះឃាតក បានយកកូនស្រីអាយុ៣ឆ្នាំ ទៅភ្នំពេញជាមួយខ្លួន។



លុះនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានសម្លាប់កូនស្រីរបស់ខ្លួន ដោយរឹតកនឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ​​សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ហើយបានរត់គេចខ្លួនទៅខេត្តស្វាយរៀង បន្ដសម្លាប់ឪពុកក្មេកម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយច្របាច់កនៅក្នុងបន្ទប់ទឹក​។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា នៅពេលជនសង្ស័យចូលទៅសម្លាប់ឪពុកក្មេកនោះ នៅក្នុងបន្ទប់សម្រាកនោះមិនមានអ្នកជំងឺ ឬក្រុមគ្រួសារនៅជាមួយនោះទេ ព្រោះតែ​ប្រពន្ធអ្នកជំងឺបាន​ឆ្លៀតពេលទៅក្រៅ ដើម្បីប្តឹងសមត្ថកិច្ច ចំណែកប្រពន្ធបានជាប់ធ្វើការនៅរោងចក្រ និងគ្មានទូរស័ព្ទទាក់ទង៕

វីដេអូសម្លេងជាក់ស្តែង



ព័ត៌មានទាក់ទង ៖ 


ប្រភព ៖ Fresh News
Previous
Next Post »