បាត់ក្របីដើររកនៅវាលស្រែជាមួយម៉ែក៏ជួបប្រុសព្រាន២នាក់!ម្នាក់ចាប់ម្តាយម្នាក់ចាប់..


ខេត្តព្រៃវែង ៖ ជន​អគតិ​ម្នាក់​ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​យប់ បន្ទាប់​ពី​រូបគេ​និង​បក្សពួក​ម្នាក់​រួម​គ្នា​ធ្វើ​សកម្មភាព​ចាប់​រំលោភ​​នារី​ម្នាក់​រហូត​បាន​សម្រេច ក្នុង​ពេល​ដែល​នាង​និង​ម្តាយកំពុង​ដើរ​រក​ក្របី​ដែល​បាត់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៤ ខែកញ្ញា នៅ​ចំណុច​ព្រំប្រទល់​រវាង​ឃុំ​ជាងដែក​និង​ឃុំ​ពាម​មន្ទារ ក្នុងស្រុក​កំពង់ត្របែក ។ ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​ឈ្មោះ ខេន សុ​គុម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ជាងដែក ចំណែក​នារី​រង​គ្រោះ​មាន​អាយុ​២១​ឆ្នាំ ។


យោង​តាម​ព័ត៌មាន​ពី​អធិការ​នគរបាល​ស្រុក​កំពង់ត្របែក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​និង​ម្តាយ​បាន​នាំ​គ្នា​ដើរ​រក​ក្របី​ដែល​បាត់​រហូត​ដល់​យប់​ងងឹត​ទៅ​ហើយ​នៅ​តែ​រក​មិនឃើញ ។ ដោយ​មានការ​ភ័យ​ខ្លាច​ក៏​នាំ​គ្នា​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​ជន​ឈ្មោះ ខេន សុ​គុម និង​បក្សពួក​របស់​គេ​ម្នាក់​ឈ្មោះ ឌែ​ង ស្ទាក់​ចាប់​នៅ​កណ្តាលផ្លូវ ដោយ​ឈ្មោះ សុ​គុម ជា​អ្នក​ចាប់​ស្ត្រី​ជា​ម្តាយ​កុំឱ្យ​ស្រែក រីឯ​ឈ្មោះ ឌែ​ង ជា​អ្នក​ចាប់​នារី​រង​គ្រោះ​រំលោភ​រហូត​បាន​សម្រេច រួច​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន​បាត់​អស់​ទៅ ។

លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ពី​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ​ហើយ​ភ្លាម នារី​រង​គ្រោះ​និង​ម្តាយ​ក៏​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ ហើយ​រូប​លោក​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ខេន សុ​គុម ។ ចំណែកឯ​បក្សពួក​របស់​គេ​ឈ្មោះ ឌែ​ង បាន​រត់គេច​ខ្លួន​បាត់ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ។


ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជន​ឈ្មោះ ខេន សុ​គុម សារភាព​ថា រូបគេ​មិន​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​ទេ គឺ​គ្រាន់តែ​ជួយ​ចាប់​ម្តាយ​នាង​កុំឱ្យ​ស្រែក​ប៉ុណ្ណោះ ។ ក្រោយ​ពី​បក្សពួក​គេ​ឈ្មោះ ឌែ​ង រំលោភ​នារី​រង​គ្រោះ​ហើយ រូបគេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធម្មតា ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ៕   

ប្រភព ៖​ kohsantepheapdaily.com.kh
Previous
Next Post »