ចុមកែសម្ផស្សម៉ាពូជម៉ង់?មើលរូបត្រង់ច្រមុះមើល!ខំសរសើរថាស្អាតឥលូវគេថាកែច្រមុះ


អ្នកណាៗក៏ដឹងដែរ ថាបងប្អូនរបស់ Denny Kwan រួមទាំងនាង គឺកែសម្ផស្សពេញតួខ្លួនសឹងតែទាំងអស់ហើយ ស្រាប់តែពេលនេះ លេចលឺថា ក្មួយស្រីរបស់ Denny Kwan ដែលល្បីថាស្អាតដូច យ៉ាយ៉ា នោះ ក៏បានកែសម្ផស្សផងដែរ គឺកែតាំងពីក្មេងតែម្ដង ។ យើងមិនទាន់ដឹងរឿងពិតលំអិតយ៉ាងណាទេ ប៉ុន្តែបើសិនជានេះជារឿងពិត គឺពិតជារឿងខកចិត្តខ្លាំងណាស់ ព្រោះបងប្អូនខំសរសើរថាស្អាត មិនគួរស្អាតព្រោះតែកែសម្ផស្សអញ្ជឹងទេ ណាមួយវាពិតជារឿងអាក្រក់អាក្រីណាស់ ដែលសូម្បីតែក្មេងស្រីមិនទាន់ធំផងក៏មិនលើកលែង ដោយយកគ្នាទៅកែសម្ផស្សតាំងពីតូចអញ្ជឹងនោះ ។ យើងរង់ចាំដានតានរឿងនេះបន្តទៀតទាំងអស់គ្នា តើក្មេងស្រី យ៉ាយ៉ា ពិតជាបានកែសម្ផស្សដូច ម្តាយ និងមីង រ​បស់នាង រឺយ៉ាងណានោះ ។







គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ Account Facebook ឈ្មោះ Dara Kong បានសរសេរ Post នៅលើ Comment ដោយភ្ជាប់ជាមួយរូបថត យ៉ាយ៉ា ២សន្លឹកភ្ជាប់គ្នា ដោយសរសេរថា ៖ មុននិងក្រោយការវះកាត់ព្រោះគ្រួសាររបស់នាងចង់អោយនាងទៅជាយ៉ាយ៉ា ។ តាមរយះរូបថតទាំងនោះ វាចាប់ផ្តើមអោយយើងមានការសង្ស័យថា ក្មេងស្រីនោះពិតជាកែសម្ផស្សមែន ជាពិសេសយើងអាចពិនិត្យឃើញជាក់ស្តែងត្រង់កន្លែងច្រមុះរបស់នាងតែម្ដង គឺច្រមុះកាលពីមុននិងឥលូវខុសគ្នា ប៉ុន្តែបងប្អូនអាចមើលរូបភាព រួចវិភាគតាមការគួរចុះ ព្រោះយើងមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាចំពោះរឿងពិតនៅឡើយទេ ។ ចូលក្នុងវេបសាយ ដើម្បីមើលរូបភាពវីដេអូលំអិត ៖ 


















វីដេអូសម្លេងជាក់ស្តែង









Previous
Next Post »