វីដេអូ)សង្ឃឆ្កួត!បុណ្យភ្ជុំបិណ្ឌមិនមែនចូលឆ្នាំទេ!ម៉េចដាក់បាសក្លឹបក្នុងវត្តជិត១ខែ?


បងប្អូនជួយមើលចុះ ខ្ទេចខ្ទីអស់ហើយសាសនាព្រះពុទ្ធរបស់យើង គ្មានសល់អីទៀតទេ !!! សង្ឃឆ្កួតនេះ ដាក់ឈ្មោះខ្លួនអោយគេហៅ សុទ្ធ តែ គ្រូ ដល់ពេលចំណេះដឹងក្នុងខ្លួនវិញ គ្មានសមជាសង្ឃ ដែលជាកូនសិស្សរបស់ព្រះពុទ្ធព្រះបរមគ្រូសោះ ។ បងប្អូនដឹងហើយ ថាបុណ្យភ្ជុំបិណ្ឌ ខុសពីបុណ្យចូលឆ្នាំខ្មែរ របស់ប្រទេសកម្ពុជាយើង ហើយចាស់ៗថែមទាំងនិយាយទៀតថា បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យរបស់ចាស់ៗ ចំនែកបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យរបស់ក្មេងៗ ព្រោះបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យមួយ ដែលយើងត្រូវធ្វើបុណ្យជូនសាច់ញាតិ បងប្អូនដែលបានស្លាប់ចែកឋានទៅ ជាបុណ្យដែលយើងនឹករលឹកដល់សាច់ញាតិដែលបានបាត់បង់ទៅ ហើយពេលដែលយើងនឹករលឹកដល់សាច់ញាតិដែលបាត់បង់ទៅនោះ គឺមានតែអារម្មណ៏អាលោះអាល័យ នឹកស្រមៃដល់គ្រាធ្លាប់ជុំគ្នា ធ្លាប់រស់នៅជាមួយគ្នា ជាអារម្មណ៏ដែលស្រងេះស្រងោចណាស់ ជារួមមកវិញ យើងអាចសង្ខេបន័យថា បុណ្យភ្ជុំបិណ្ឌ មិនមែនជាបុណ្យដែលយើងត្រូវមានអារម្មណ៏សប្បាយលោតហក់អីនោះទេ គឺជាបុណ្យដែលនឹករលឹកដល់គ្រាធ្លាប់រស់នៅជុំគ្នា ជាមួយបងប្អូនដែលចែកឋានទៅ អញ្ជឹងហើយទើបគេហៅថាបុណ្យ ភ្ជុំបិណ្ឌ គឺមានន័យថា ជួបជុំគ្នាធ្វើបុណ្យនឹករលឹក ដល់បងប្អូនដែលចែកឋានទៅ អញ្ជឹងមិនអាចឡើយមានអារម្មណ៏រាំលោតហក់សប្បាយនោះ ។




កាលពីមុន គ្មានសោះឡើយសូម្បីតែមួយ ដែលវត្តដាក់ធុងបាសអោយរាំ ប្រៀបដូចជាបុណ្យភ្ជុំបិណ្ឌ គឺបុណ្យនៃការសប្បាយអញ្ជឹងនោះ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ សាសនាព្រះពុទ្ធយើងត្រូវបំផ្លាញបន្តិចម្ដងៗ ព្រោះតែពួកសង្ឃដែលមិនស្គាល់សាសនាទាំងនោះ បំពានធ្វើរឿងបំផ្លាញសាសនា ហើយក៏គ្មានក្រសួងធម្មការ និងសាសនា ចុះអប់រំវត្តដែលធ្វើខុសទាំងនោះឡើយ ។ បើវាជាបុណ្យចូលឆ្នាំខ្មែរ ដែលជាបុណ្យនៃការសប្បាយរីករាយ បន្ទាប់ពីប្រជាកសិករប្រមូលផលស្រូវរួចនោះ នោះការដាក់ធុងបាសរាំលេងសប្បាយនៅតាមវត្ត វាមិនសូវជាខុសទេ ប៉ុន្តែមិនមែនថាមិនខុសនោះទេ ព្រោះបើតាមពិតទៅ ការដាក់ធុងបាសរាំលែងសប្បាយ យើងអាចដាក់តាមភូមិឃុំ មូលដ្ឋានរបស់យើងរស់នៅផ្ទាល់បាន មិនគួរឡើយ យកធុងបាស ទៅដាក់ក្នុងវត្ត ដែលជាកន្លែងត្រូវការភាពស្ងប់ស្ងាត់ សំរាប់ព្រះសង្ឃរៀនធម៌ ធ្វើសម្មាធិកម្មដ្ឋាន រឺធ្វើវិបស្សនាដើម្បីរំលត់ទុក្ខនោះទេ វត្តអារាម ជាកន្លែងស្វែងរកធម៌ ជាកន្លែងដែលព្រះសង្ឃគង់នៅដើម្បីស្វែងរកធម៌ រៀនធម៌ តើវាសមទេដែលយើងយកធុងបាស ទៅដាក់ក្នុងវត្តដើម្បីបំផ្លាញវត្ត បំផ្លាញសាសនាអញ្ជឹងនោះ ? ប៉ុន្តែដោយយល់ថា វាជាបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋខ្មែរចូលរួមសប្បាយទូទាំងប្រទេស អញ្ជឹងដាក់បាស់នៅវត្តត្រឹមតែ២ទៅ៣ថ្ងៃ នៅចន្លោះថ្ងៃចូលឆ្នាំនោះ យើងយល់ថាវាមិនអីទេ គួរអនុគ្រោះបាន ដើម្បីអោយបងប្អូនសប្បាយរីករាយទាំងអស់គ្នា តែករណីក្នុងព័ត៌មាននេះ តើបងប្អូនទទួលយកបានទេ ? ដែលនេះគ្រាន់តែជាបុណ្យភ្ជុំបិណ្ឌសោះ តែសង្ឃឆ្កួតនោះ បានដាក់បាស់នៅវត្ត តាំងពីថ្ងៃទី២ រហូតដល់ថ្ងៃទី២០ ទើបបញ្ចប់ ហើយរៀបចំកន្លែងរាំនោះ ដែលមានទីតាំងនៅក្នុងវត្ត ដាក់ភ្លើងលំអរ ប្រៀបដូចជារាំនៅក្នុងក្លឹបអញ្ជឹង តើចង់បង្កើតក្លឹបនៅក្នុងវត្តនោះមែនទេ ? បើដាក់បាស់ក្នុងវត្តជិត១ខែអញ្ជឹង តើព្រះសង្ឃលោករៀនធម៌វិន័យយ៉ាងម៉េចទៅ ហើយកូននេនតូចៗ មិនដាច់ធម៌វិន័យអស់ទេអី ? បើរវល់តែឃើញគេរាំសប្បាយ ជាពិសេសឃើញពួកមីស្រីៗបែកស្លុយ រាំបញ្ចេញរុន្ធផ្សិតដល់ក្នុងវត្តអញ្ជឹងនោះ ? តើដឹងទេវាបំផ្លាញសាសនា និងបំផ្លាញវត្តអារាមប៉ុណ្ណា នៅពេលដែលដាក់ធុងបាសមានភ្លើងពណ៌ដូចក្លឹបនៅក្នុងវត្តអញ្ជឹង ? ដាក់ធុញបាសភ្លើងពណ៌ជិត១ខែអញ្ជឹង វត្តមិនក្លាយទៅជាក្លឹបទេអី ? វត្តជាកន្លែងរៀនធម៌ ជាកន្លែងត្រូវការភាពស្ងប់ស្ងាត់ណាស់ ដើម្បីអោយព្រះសង្ឃរៀនធម៌ ហេតុអ្វីក៏យកធុងបាស់មកបំផ្លាញវត្ត បំផ្លាញសាសនាអញ្ជឹងសង្ឃឆ្កួត ? ដើម្បីបំពេញចិត្តពួកក្មេងៗចោលម្សៀត បែកស្លុយប៉ុន្មាននាក់ប៉ុណ្ណោះ សុខចិត្តបំផ្លាញសាសនារបស់ប្រទេសខ្លួនចោល តើសង្ឃឯងនេះ គួរទទួលឈ្មោះជាសង្ឃទៀតទេ ? ហេតុអ្វីក៏គ្មានក្រសួង ធម្មការ និងសាសនា ចុះពិនិត្យអប់រំសង្ឃឆ្កួតនោះអញ្ជឹង ? តើចង់អោយសាសនារលាយបាត់ ទើបក្រសួងចាត់ការមែនទេ ?
















(វីដេអូ)ខ្ទេចហើយសាសនាព្រះពុទ្ធរបស់យើង!!បុណ្យភ្ជុំបិណ្ឌមិនជាបុណ្យចូលឆ្នាំទេសង្ឃឆ្កួត!!ដើម្បីយកចិត្តពួកក្មេងបែកស្លុយចោលម្សៀតប៉ុន្មាននាក់សោះ សុខចិត្តបំផ្លាញសាសនា បំផ្លាញវត្តអារាមដែលជាកន្លែងស្ងប់ស្ងាត់ សំរាប់ព្រះសង្ឃស្វែងរកនិងរៀនធម៌ ដោយហ៊ានបើកអោយចាក់បាស តាំងពីថ្ងៃទី២ រហូតដល់ថ្ងៃទី២០ ទើបអោយបញ្ចប់ ថែមទាំងរៀបចំកន្លែងដាក់បាសក្នុងវត្តនោះ លេងភ្លើងពណ៌ដូចក្នុងក្លឹបអញ្ជឹង តើចង់បើកក្លឹបក្នុងវត្តមែនទេ ? បើចាក់បាសក្នុងវត្តជិត១ខែអញ្ជឹង តើព្រះសង្ឃដែលរៀនធម៌វិន័យ ធ្វើសម្មាធិកម្មដ្ឋាន និងស្វែងរកធម៌ធ្វើវិបស្សនាដើម្បីរំលត់ទុក្ខ គិតយ៉ាងម៉េចទៅ ? វត្តជាកន្លែងបង្កើតមកសំរាប់ស្ងប់ស្ងាត់ដើម្បីអោយព្រះសង្ឃស្វែងយល់ធម៌ ហេតុអីសង្ឃឆ្កួតឯងបង្កើតក្លឹបក្នុងវត្តអញ្ជឹង ? ហើយបើចាក់ធុងបាសដូចក្លឹបក្នុងវត្តជិត១ខែអញ្ជឹង តើកូននេនតូចៗ និងព្រះសង្ឃដែលកំពុងរៀនសូត្រធម៌ មិនដាច់វិន័យអស់ទេអី បើមួយថ្ងៃៗ ត្រូវអង្គុយមើលពួកបែកស្លុយរាំលេង ជាពិសេសអង្គុយមើលពួកមីស្រីៗបែកស្លុយ រាំក្រវីគូទដាក់ រាំចេញផ្សិតដាក់ រាល់ថ្ងៃអញ្ជឹងនោះ ?
សូម្បីតែបុណ្យចូលឆ្នាំខ្មែរ ជាបុណ្យដែលខ្មែរត្រូវសប្បាយទូទាំងប្រទេស ក៏គេមិនហ៊ានដាក់បាសនៅក្នុងវត្តច្រើនថ្ងៃផង យ៉ាងច្រើនគេដាក់ត្រឹម២ទៅ៣ថ្ងៃក្នុងវត្ត នៅកំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ដើម្បីអោយខ្មែរសប្បាយទូទាំងប្រទេស ព្រោះចូលឆ្នាំខ្មែរ ជាពេលដែលខ្មែរយើងសប្បាយរីករាយណាស់ អញ្ជឹងគេក៏អនុគ្រោះអោយដាក់បាស់ក្នុងវត្ត ២ទៅ៣ថ្ងៃ ដើម្បីយើងជួបជុំគ្នាសប្បាយនៅវត្តទាំងអស់គ្នា ។ ប៉ុន្តែនេះគឺបុណ្យភ្ជុំបិណ្ឌ មិនមែនជាបុណ្យចូលឆ្នាំខ្មែរទេ ហេតុអ្វីក៏អោយចាក់បាស លេងភ្លើងពណ៌ក្នុងវត្តដូចក្លឹបជិត១ខែអញ្ជឹង ? ដាក់ឈ្មោះខ្លួនឯង សុទ្ធតែអោយគេហៅថា គ្រូ ! ហេតុអ្វីក៏ធ្វើចរិកធូថ្លៃគ្មានចំនេះដឹងក្នុងខ្លួន មិនគួរអោយគេគោរពអញ្ជឹង ? សូម្បីតែតម្លៃនៃបុណ្យភ្ជុំបិណ្ឌ មិនទាំងស្គាល់ផង តើសមអោយគេហៅខ្លួនថាព្រះសង្ឃទេ ? ត្រូវដឹងថា វត្តអារាម ជាកន្លែងត្រូវការភាពស្ងប់ស្ងាត់ ជាកន្លែងដែលព្រះសង្ឃស្វែងយល់ធម៌រៀនធម៌ មិនមែនជាកន្លែងអាចធ្វើអ្វីតាមចិត្តទេ គួរយល់ផងសង្ឃឆ្កួតអឺយ ។ ចូលមើលព័ត៌មានលំអិត រូបភាពវីដេអូក្នុងវេបសាយ ៖




Previous
Next Post »

1 comments:

Click here for comments
September 2, 2017 at 11:05 PM ×

ពេលខ្ឡះក៍ល្អដែរតែពេលខ្លះក៍ជ្រុលពេក ព្រោះតែចង់បានលុយពេក ហើយចង់អោយគេចាប់អារម្មណ៍ ផង​ ពាក្យក៍ហ៊ាននិិយាយដែរ

Congrats bro Reach Chhoeun you got PERTAMAX...! hehehehe...
Reply
avatar