ធ្វើឲ្យនាងស្លាប់រួចហើយរត់ទៅដេកផ្ទះធ្វើមិនដឹង!!ស្តាប់ម្តាយក្មេងស្រីរងគ្រោះរៀបរាប់


នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ មានហេតុការណ៍មួយកើតឡើង ដោយការប្រទះឃើញសាកសពស្ត្រីម្នាក់ និងម៉ូតូ Yamaha Fino មួយគ្រឿង នៅតាមផ្លូវ ស្ថិតនៅខេត្ត ស៊ូរ៉ាត់ថានីប្រទេសថៃ។ សាកសព្វស្លៀកខោខៅប៊យ និងពាក់អាវពណ៌ផ្កាឈូក ដែលប៉ូលីសបានប្រាប់ពីអត្តសញ្ញាណថា នាងមានឈ្មោះ ស៊ូតារ័ត្ននាពង់ អាយុ២៣ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋានមួយកន្លែង។ នៅយប់ថ្ងៃកើតហេតុ នាងបានដើរលេងជាមួយមិត្តប្រុសទៅកន្លែងកម្សាន្តមួយកន្លែង។ ប៉ូលីសក៏បានហៅបុរសនោះមកធ្វើការសាកសួរ។







ខាងក្រោមនេះគឺជាការបកស្រាយរបស់ឪពុកម្តាយស្រ្តីដែលបានស្លាប់នោះ៖
ក្នុងនាមជាឪពុកម្តាយខ្ញុំសូមធ្វើការបកស្រាយដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗអំពីករណីកូនស្រីរបស់ខ្ញុំ។  ឧប្បវត្តិហេតុបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ទៀបភ្លឺ ហើយខ្ញុំបានទទួលដំណឹងនៅម៉ោង ៧ ៣០នាទីព្រឹក អោយទៅមន្ទីពេទ្យដើម្បីធ្វើការស៊ើបសួរ។ នាងបានចេញទៅក្រៅជាមួយមិត្តភក្តិប្រុស ព្រោះគិតថាអាចពឹងពាក់គ្នាទៅវិញទៅមកបាន។ នៅកន្លែងកើតហេតុគេប្រទះឃើញ ស្បែកជើងមនុស្សប្រុស ដូច្នេះវាអាចជាតម្រុយ។ ដោយមានការសហការណ៍ជាមួយប៉ូលីស យើងក៏បានតាមដានទៅដល់ផ្ទះជនសង្ស័យដែលជាមិត្តភក្តិរបស់នាង ក៏បានឃើញគេកំពុងតែដេកលក់ក្នុងស្ថានភាពស្រវឹង និងមានរបួសលើមុខ និងជង្គង់ខាងស្តាំ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ឧប្បត្តិវហេតុនេះគឺជាគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែបុរសនោះបានបដិសេធថាគេមិនមែនជាអ្នកឌុបនារីដែលបានស្លាប់ទេ គឺនាងជាអ្នកឌុប។ គេគ្រាន់តែជិះពីក្រោយ រហូតដែលកន្លែងកើតហេតុ ត្រង់ផ្លូវកោងក៏បានរុលទៅបុកជញ្ជាំង ចំណែកឯស្នាមឈាមនៅលើបង្គោលភ្លើងគឺជាឈាមរបស់ពួកគេ។ ប៉ូលីសមិនជឿថាស្រ្តីដែលបានស្លាប់ជាអ្នកបើរបរទេ ហើយក៏យកជនសង្ស័យទៅធ្វើការសាកសួរ ទើបគេសារភាពថាគេជាអ្នកឌុប ប៉ុន្តែដោយសារភ័យខ្លាចមានទោស គេក៏រត់ទៅតូបមួយ អោយគេជួយដោយថាមានគេដេញតាមខ្លួន។ ប៉ូលីសក៏បានសាកសួរបុរសដែលជាម្ចាស់តូបនោះ ការពិតគាត់មិនឃើញមាននរណាម្នាក់ដេញតាមគេនោះទេ។







ការស៊ើបអង្កេតបឋមនេះ បានបង្ហាញថាជនសង្ស័យមិនបានសម្លាប់នាងនោះទេ ព្រោះមិនមានហេតុផលគ្រប់គ្រាន់ដើម្បីទៅសម្លាប់នាង ហើយទ្រព្យសម្បត្តិរបស់នាងមិនមានបាត់បង់ឡើយ។ ម៉្យាងទៀតប៉ូលីសបានសាកសួរអ្នកជិតខាង ពួកគេថាមិនបានឮសម្លេងអ្វីនោះដែរ។

Previous
Next Post »