រូបកំពុងត្រូវរិះគន់!ចូលមើលអោយច្បាស់ម្តងទៀត!ក្រែងអ៊ុំគាត់ឈឺជើងអង្គុយមិនកើត


រូបមួយសន្លឹក ដែលបង្ហាញពីអ៊ុំប្រុសម្នាក់ អង្គុយលើកៅអីវែងខ្ពស់ជាងព្រះសង្ឃ កំពុងទទួលរងការរិះគន់យើងខ្លាំង ពីសំណាក់ពុទ្ធបរិស័តខ្មែរយើង ។ បើយើងក្រលេកមើលនិងភ្នែកតែបន្តិច យើងពិតជាទើសភ្នែក ហើយចង់រិះគន់អ៊ុំប្រុសនោះជាមិនខាន ព្រោះទង្វើរអង្គុយលើកៅអីខ្ពស់ជាងព្រះសង្ឃនេះ ជាទង្វើរមិនគួរគប្បីនិងមិនសមរម្យឡើយ ទោះជាអ្នកនោះជាស្តេចក៏ដោយ ក៏ត្រូវតែមានការគោរពចំពោះព្រះសង្ឃដែលជាអ្នកបួសដែរ ។ ប៉ុន្តែបងប្អូនសាកមើលអោយច្បាស់ម្ដងទៀត ដោយពិចារណាទៅលើរូបភាពនោះ បើតាមរូបនោះ Kcamldp យល់ឃើញថា គាត់ប្រហែលជាឈឺជើងហើយ ព្រោះឃើញគាត់យកដៃម្ខាងច្របាច់ជើងស្តាំរបស់គាត់ ហើយដោយសារគាត់ឈឺជើង ទើបគាត់មិនអាចអង្គុយបត់ជើង រឺអង្គុយផ្ទាល់ដីបាន ទើបគេលើកកៅអីវែងអោយគាត់អង្គុយអញ្ជឹង ហើយបើគាត់ពិតជាឈឺជើងមែន វាជារឿងគួរអោយអនុគ្រោះហើយ ព្រោះគាត់ពិតជាមិនអាចអង្គុយផ្ទាល់ដីបានមែន តែបើគាត់មិនឈឺជើងទេ ហើយគាត់ចង់អង្គុយលើកៅអីខ្ពស់នោះតែម្ដង គឺគាត់ពិតជាខុស១០០ភាគរយ គួរទទួលការរិះគន់ណាស់ ប៉ុន្តែ Kcamldp មិនដឹងរឿងពិតយ៉ាងណានោះទេ គ្រាន់តែអោយជាគំនិត ដើម្បីបងប្អូនវិភាគប៉ុណ្ណោះ កុំទាន់វាយតម្លៃភ្លាមៗ អាចសួរគាត់ផ្ទាល់ រឺអ្នក Post រូបនេះដំបូងក៏បាន និងដឹងរឿងពិតជាមិនខានឡើយ ។



តាមប្រភពព្រះសង្ឃមួយអង្គ មានសង្ឃដីការថា ៖

សូមការអាធ្យាស្រ័យ ពីព្រះករុណា និងញាតិញោម ទាំងអស់ ដែលបានឃើញរូបនេះហើយ ហើយបានរិះគន់​ តាម​ពិតទៅ យើងខ្ញុំព្រះករុណា ពិតជាដឹងថា មិនសមរម្យ តែដោយសភាពជាក់ស្តែង​ញោម ឯកឧត្តម អ្នក​តំណាង​រាស្រ្ត​ ខេត្តស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត គាត់មិនអាចអង្គុយបត់ជើងយូរបាន ទើបខាងយើងខ្ញុំព្រះករុណា​ រៀបចំជូនគាត់ តាមសភាពការណ៍ ហើយគាត់ត្រឹមតែយកបច្ច័យមកប្រគេនការកសាង មួយភ្លែត សូមអរព្រះគុណ និងអរគុណ៕



ទោះ​យ៉ាង​ណា​គេ​ពុំ​ទាន់​ឃើញ​មាន​ការ​បកស្រាយ​ពី​ឯកឧត្តម ឡូយ សុផាត នៅ​ឡើយ​ទេ​ជុំ​វិញ​បញ្ហា​រិះ​គន់​ពី​មហា​ជន​ខាង​លើ​នេះ៕

Previous
Next Post »