(វីដេអូ)ចាប់បោកកូនស្រីខ្លួនឯងអាយុ១ខួបនឹងជញ្ជាំងផ្ទះបណ្តាលអោយស្លាប់ភ្លាមៗ


បាត់ដំបង៖ ស្រ្តីម្នាក់បានចាប់កូនស្រីខ្លួនឯងបោកនឹងជញ្ជាំងផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗគួឱ្យអាសូពន់ពេក។
ហេតុការណ៍ នេះកើតឡើងនៅថ្ងៃទី១២.០៩.២០១៧វេលាម៉ោង១៨,៣០នាទី ចំណុចអណ្តូងពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ មូលហេតុដោយម្តាយមានរោគសសៃប្រសាទ ទើបបានចាប់កូនស្រីខ្លួនឯងអាយុ១ខួបបោក និងក្តាផ្ទះបណ្តាលអោយស្លាប់ភ្លាមៗនៅនឹកន្លែង។




ជនសង្ស័យជាម្តាយមានឈ្មោះ តិសុខឃី អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិឃំុកើតហេតុខាងលើ រីឯកូនឈ្មោះ ណាល់ ស្រីពេជ្រ ទើបតែអាយុ១ខួប។
ក្រោយកើតហេតុប្រជាពលរដ្ឋបានមករាយការណ៍អោយសមត្ថកិច្ចចុះទៅឃាត់ខ្លួន ពិនិត្យកន្លែងកើតហេតុ។ រួចហើយសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។




វីដេអូសម្លេងជាក់ស្តែង




ប្រភព ៖ http://thmeypit.com/2017/09/13/thmeypit2-25/
Previous
Next Post »