ខ្លាំងម៉េសហង?ខ្លួនខុសសោះចុះពីឡានដៀលកូនប៉ូលីស!រួចមេធំរំដោះនាងទៅបាត់


ក្តៅញ័រសាច់ទ្រើតៗ នេះហើយស្រុករំដួល ! ខ្លួនប្រើឡានខុសបច្ចេកទេស ចរាចរណ៍សោះ ប៉ុន្តែពេលចុះពីឡាន មើលងាយ ជេដៀលកូនប៉ូលីសតូចតាច  ហើយថាឳខ្ញុំអ្នកអោយជិះឡានអញ្ជឹង មួយសន្ទុះក្រោយមក មានអន្តរាគមន៍ពីមេធំ រំដោះជួយនាងទៅបាត់ ។ ក្តៅចិត្តណាស់ នេះហើយស្រុករំដួល ពិតជាអភិវឌ្ឍន៏ល្អមែន ។

ភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង បិទកញ្ចក់ស្គត់ខ្មៅ ជុំវិញខុសប្រក្រតី ចរាចរណ៍លើដងផ្លូវសហព័ន្ធរុស្សី ត្រូវបាននគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ឃាត់ ដើម្បីធ្វើការអប់រំ និងជម្រុញឱ្យម្ចាស់យានយន្ត បកចេញវិញ តែបែជានារីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលជាម្ចាស់រថយន្ត ចុះមកដៀលប៉ូលិស សុទ្ធតែប៉ូលិសបែកថ្នាំ ឃាត់ឡានមិនចេះមើល ទៅវិញ ដែលករណីនេះ បានបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចភ្លើងស្តុប កែងផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។




រថយន្តមួយគ្រឿងខាងលើ ម៉ាក ព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6268 បើកបរដោយនារីវ័យក្មេងម្នាក់។
តាមប្រភពនៅកន្លែងកើតហេតុ បានស្តែងឱ្យឃើញថា ក្រោយពីនគរបាលឃាត់ រថយន្តកញ្ចក់បិទខ្មៅ ដើម្បីធ្វើការអប់រំ និងជម្រុញឱ្យម្ចាស់បកចេញ ជាយុទ្ធសាស្រ្ត របស់អភិបាលក្រុង ស្នងការក្រុង គោលបំណងទិសដៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈសង្គម តែផ្ទុយទៅវិញ បែជាម្ចាស់រថយន្តព្រូសខាងលើ នារីម្នាក់ចុះមករករឿង ចោទសម្តីធ្ងន់ៗ ទៅលើប៉ូលិសខណ្ឌពោធិីសែនជ័យ បែកថ្នាំទៅវិញ ឃាត់ឡានអត់ចេះមើល ឪពុករបស់នាងជាអ្នកឱ្យបិទកញ្ចក់បែបនេះ ធ្វើឱ្យប៉ូលិស ពិបាកក្នុងការអនុវត្តន៍ច្បាប់ មួយអាងខ្សែពីរអាងខ្នង ។




ហេតុការណ៍ខាងលើ ដោយសារប៉ូលិស អនុវត្តន៍ច្បាប់ គ្រាន់តែធ្វើការអប់រំ ម្ចាស់យានយន្តពាក់ព័ន្ធទៅនឹង កែច្នែយានយន្ត ខុសគោលការណ៍ បច្ចេកទេស តែបែជានារីវ័យក្មេង ម្ចាស់រថយន្តខាងលើ ឡាំប៉ា រករឿងទាំងសមត្ថកិច្ច ទាំងអ្នកសារព័ត៌មានទៀត ។
តាមមតិមហាជនបានលើកឡើងថា ប្រហែលជាកូនស្រីលោកធំហើយ បានក្អេងក្អាងបែបនេះ ចាត់ទុកប៉ូលិស ឈរជើង អនុវត្តន៍ច្បាប់ចរាចរណ៍ តាមផ្លូវដូចសម្រាម មិនស្មើនឹងរូបគេ ទូរស័ព្ទ សុំអន្តរាគមន៍ខ្វាត់ខ្វែង តែមិនដឹងថា ថ្នាក់កម្រិតណានោះទេ ដែលចេញមុខអន្តរាគមន៍ រឿងឡានបិទកញ្ចក់ខ្មៅមួយនេះ ។
តាមមន្រ្តីនគរបាល ប្រចាំគោលដៅខាងលើ បានឱ្យដឹងថា គាត់អនុវត្តន៍ទៅតាមច្បាប់ តាមបញ្ជារបស់មេកើយទេ ហើយគោលការណ៍នេះ លោកអភិបាលក្រុង ស្នងការ ជាយុទ្ធសាស្រ្តផែនការ ហាមឃាត់ ដើម្បីអប់រំ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត មិនបានដល់ថ្នាក់ ពិន័យផ្លូវច្បាប់ឡើយ ហើយចំពោះរថយន្តរបស់នារីខាងលើ ក្រោយពីទទួលបញ្ជាពីថ្នាក់លើ អនុញាតិឱ្យបន្តដំណើរទៀត និងជារឿងថ្នាក់លើ គាត់ជាមន្រ្តី មិនហ៊ានតវ៉ាជាមួយឡើយ ។



រថយន្តនារីខាងលើ ក្រោយពីមានអន្តរាគមន៍ ពីថ្នាក់លើ (ប៉ូលិសមិនបានប្រាប់ថាថ្នាក់ណាទេ) តែបើពលរដ្ឋឃើញហេតុការណ៍ថា សង្ស័យឪគាត់មេប៉ូលិសធំហើយ បានកូនប៉ូលិសមិនហ៊ាន បានត្រឹមរង់ចាំតែទទួលខុស ហើយអនុញ្ញាតឱ្យរថយន្តខាងលើ បើកចាកចេញទៅបាត់ ៕

ប្រភព ៖ https://news.kbn-live.com/archives/73424
Previous
Next Post »