ឃាត់ជនសង្ស័យម្នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិព្រះសង្ឃ!មិនខ្លាចបាបសោះចោរនេះ


ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០០ និង៤៨នាទី នៅចំណុចកុដិលេខ៥ វត្តប្រជុំវង្ស ភូមិតាងៅ កណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។




ជនរងគ្រោះព្រះនាម ហុង គឹមហ័ង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រះសង្ឃ ស្នាក់នៅចំណុចកើតហេតុ។
ជនសង្ស័យឈ្មោះ សែម រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ ដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។


នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០០និង៤៨នាទី ជនសង្ស័យបានជិះកង់ចូលមកក្នុងវត្តប្រជុំវង្ស រួចឡើងទៅលើ កុដិលេខ៥រកលួចទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះឃើញ ក៏ស្រែកចោរៗ ជនសង្ស័យក៏រត់ទៅជិះកង់គេចខ្លួន ក៏ត្រូវបាន ជនរងគ្រោះ និងព្រះសង្ឃផ្សេងទៀតឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police

Previous
Next Post »