អាកញ្ចាស់នេះអាក្រក់លើសការគិត!!ឃើញកូនពៅនាយក្រឹមសរសេររឿងពិតរឺនៅ?


នាយក្រឹមនេះ មានកូន ៤នាក់រួចទៅហើយ គឺប្រុស៣ ស្រី១ ហើយកូនៗទាំង៤នាក់នោះ សុទ្ធតែធំកម្លោះក្រមុំអស់ទៅហើយ ដោយមានទាំងកូនច្បងម្នាក់បានរៀបការរួចទៀតផង ។ ប៉ុន្តែនាយក្រឹមនេះ បែជាធ្វើរឿងថោកទាប លួចស៊ីកូនក្រុមឯង(ក្នុងក្រុមកប្លែង)ទៅវិញ ពិតជារឿងអសីលធម៌ណាស់ ព្រោះនាយក្រឹមនេះ មានកូនស្រីពេញក្រមុំម្នាក់រួចទៅហើយ ប៉ុន្តែមិនចេះអៀនខ្មាសកូនស្រីខ្លួនឯង បើជាទៅលួចស៊ីមនុស្សស្រី ដែលមានអាយុបងកូនស្រីរបស់ខ្លួន តែប៉ុន្មានឆ្នាំប៉ុណ្ណោះ តើនាយក្រឹមចេះខ្មាសអៀនកូនស្រីរបស់ខ្លួនទេ ??




រឿងដែលផិតក្បត់ប្រពន្ធកូន គឺជារឿងថោកទាបទៅហើយ ប៉ុន្តែអាកញ្ចាស់នេះ ធ្វើរឿងថោកទាប លើសអ្វីដែលយើងគិតទៅទៀត ។ នាយក្រឹមនេះ មានកូនដល់ទៅ ៤នាក់រួចទៅហើយ មិនប្រឹងរកស៊ីដើម្បីចិញ្ចឹមកូនទាំង ៤នាក់នោះ អោយល្អទេ បែជាលួចទៅស៊ីស្រីក្មេង ហើយឆ្លៀតមានកូនជាមួយស្រីក្មេងនោះទៀត នាយក្រឹមនេះអាយុច្រើនជិតងាប់ទៅហើយ តើមានកូនជាមួយស្រីក្មេងនោះ មិនខា្លចងាប់មុនកូនធំបានឃើញមុខឳពុកទេអី ?? ហើយកូនទាំង ៤នាក់របស់ខ្លួន ចិញ្ចឹមផ្តល់លុយកាក់មើលថែមិនទាំងបានល្អផង តើប្រឹងកើតកូនបន្ថែមទៀតមករកងាប់អី ?? តើនាយក្រឹមឯង គ្មានការទទួលខុសត្រូវចំពោះកូនទាំង ៤នាក់នោះទេរឺ ??
















បើតាមការសរសេររៀបរាប់​ របស់កូនពៅនាយក្រឹម យើងអាចយល់បានថា នាយក្រឹមនេះ តាំងពីបានដេកអោបស្រីក្មេងមក ឥលូវចុះចេញពីផ្ទះហើយ ហើយចំពោះលុយកាក់ដែលផ្គត់ផ្គង់គ្រួសារ ក៏រិតបន្តឹងផងដែរ ពោលគឺផ្តល់លុយកាក់អោយគ្រួសារតិចតួចជាងមុន អាចប្រហែលមកពី នាយក្រឹមនេះមានគ្រួសារថ្មី ជាមួយស្រីក្មេងរបស់ខ្លួន ដូចច្នោះត្រូវយកលុយទុកអោយគ្រួសារថ្មីរបស់ខ្លួន ជាពិសេសសំរាប់កើតកូននៅពេលខាងមុខនេះ ព្រោះពេលនេះកូនក្នុងផ្ទៃស្រីថ្មីនោះ បាន ៥ខែហើយ ហើយដើម្បីយកចិត្តស្រីថ្មីនោះ ត្រូវតែអោយលុយគេច្រើនៗ រឺក៏អាចនិយាយថា នាយក្រឹមនេះកំពុងតែដើរលេងសប្បាយជាមួយស្រីក្មេង មិនខ្វល់ពីប្រពន្ធនិងកូន៤នាក់នោះឡើយ ។









ហើយដែលយើង ហ៊ានថានាយក្រឹមនេះ គឺជាមនុស្សថោកទាបបំផុតនោះ គឺព្រោះតែសម្តីប៉ុន្មាន​ម៉ាត់នេះរបស់កូនគាត់ ដែលធ្វើអោយយើងដឹងរឿងពិត អាណិតឈឺចាប់ស្រក់ទឹកភ្នែក គឺកូនពៅនាយក្រឹមនិយាយថា​ ៖ « ខណៈនេះឪពុករបស់ខ្ញុំ បានចាកចេញពីផ្ទះហើយ ខ្ញុំមិនមានលុយគ្រប់គ្រាន់ ដើម្បីបន្តការព្យាបាលជំងឺរបស់ខ្ញុំ ដែលខ្ញុំបានទទួលការព្យាបាលវា រយៈពេល៧ខែមកហើយ។ បើមិនព្យាបាលទៀតទេ វានឹងមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ខ្លាំងឡើង។ ខ្ញុំមិនរំពឹងថា ជីវិតរបស់ខ្ញុំអាចនឹងបន្តទៅមុខទៀតបានយូរ ឬក៏ឆាប់នោះទេ ខ្ញុំគ្មានអ្វីទៀតឡើយ មានតែគំនូរសិល្បៈតាមចិញ្ចើមផ្លូវ ដែលវាដូចជាការងារមួយរបស់ខ្ញុំ។ ខ្ញុំគិតថាវាជាអ្វីដេលខ្ញុំគួរធ្វើបំផុត សម្រាប់ពេលវេលាដែលនៅសល់របស់ខ្ញុំ» ។ 






ខាងក្រោមនេះ ជាការបកប្រែការសរសេរទាំងស្រុងរបស់កូននាយក្រឹម ៖

I never talk in Facebook about personal problems but if it makes any fucking difference ill explain my backstory and problems. I came from the states 10 years ago to feel at home with what i call family. For sometime I did have the best experience as growing up abroad with my aunt for 12 years was pretty much nothing compared to how your parents treat you. Throughout these past 5 years I have shadowed a feeling of pity, hatred, depression, contempt, and shock. As much as I respect my father and thank him for putting me through life until this stage. I as his youngest son will not embrace this choice that in which a woman he now puts before himself and his own bloodline has brought nothing but disrespect and destruction to my family. Through watching my mother suffer emotionally and physically because her husband continuously betrays, threaten, and tightens the family financially. My family comes from a tradition where the man provides, a common practice in Cambodia. My mother, the honest loving and caring person that she is has given nothing but love and faith for my family and believed that she need not give in to greed for her personal reasons. She thought for everyone single person in the family and I love her for what she has achieved ever since. Without her embrace I wouldn't be here today.
Now that my father has officially left the house I have nothing financially to continue my treatment of TB which I have been in treatment for 7 months. Without treatment the effects will become fatal. I did not expect to taste the edge of my life on the line so soon. I have nothing but my art, and omens streetwear as my career. I guess from now it's just about making the best of the my moment. I have no other clues in what to do.
Now that my father has officially left the house I have nothing financially to continue my treatment of TB which I have been in treatment for 7 months. Without treatment the effects will become fatal. I did not expect to taste the edge of my life on the line so soon. I have nothing but my art, and omens streetwear as my career. I guess from now it's just about making the best of the my moment. I have no other clues in what to do.

ខ្ញុំមិនដែលនិយាយរឿងផ្ទាល់ខ្លួននៅក្នុង Facebookទេ ប៉ុន្តែបើសិនជាអាចធ្វើអោយមានការផ្លាស់ប្តូរមែននោះ ខ្ញុំនឹងធ្វើការពន្យល់ពីរឿង និងបញ្ហានេះ។ ខ្ញុំមកពីប្រទេសក្រៅ10ឆ្នាំមុន ដើម្បីមករស់នៅជាមួយក្រុមគ្រួសារ។ ពេលខ្លះ ខ្ញុំពិតជាមានអារម្មណ៍ថា រស់នៅជាមួយមីងនៅប្រទេសក្រៅ12ឆ្នាំគឺពិតជាមិនអាចប្រៀបផ្ទឹមជាមួយគ្រួសារខ្លួនឡើយ។ ប៉ុន្តែរយៈពេល5ឆ្នាំមកនេះ ខ្ញុំរស់នៅក្នុងភាពគួរអោយភ័យខ្លាច ស្អប់ បាក់ទឹកចិត្ត មើលងាយ  និង តក់ស្លុត។ ខ្ញុំពិតជាគោរព និងអរគុណឪពុកយ៉ាងខ្លាំង ដែលបានផ្តល់ជីវិតដ៏ល្អមកអោយខ្ញុំ។ ប៉ុន្តែក្នុងនាមជាកូនពៅក្នុងគ្រួសារ ខ្ញុំមិនអាចទទួលយកការសម្រេចចិត្តមួយនេះបានទេ ដែលឪពុកចាត់ទុកស្រីម្នាក់នេះសំខាន់ជាងខ្លួនឯង និងក្រុមគ្រួសារខ្លួន ប៉ុន្តែនាងជាមនុស្សមិនគួរអោយគោរព និងជាអ្នកបំផ្លាញក្រុមគ្រួសារខ្ញុំ។ ការទ្រាំមើលម្តាយខ្លួនរងទុក្ខវេទនាទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសារប្តីរបស់ខ្លួនក្បត់ផិត គំរាមកំហែង និងរឹតត្បិតសេដ្ឋកិច្ចគ្រួសារ។ ក្រុមគ្រួសារខ្ញុំជាប្រភេទប្រពៃណីបុរាណ ដែលបុរសជាអ្នកគ្រប់គ្រងទាំងអស់នៅក្នុងគ្រួសារ។ ម្តាយរបស់ខ្ញុំជាមនុស្សពេញដោយសេចក្តីស្រលាញ់ និងយកចិត្តទុកម្នាក់ គាត់បានផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់ក្រុមគ្រួសារ។ គាត់គិតគូរដល់មនុស្សគ្រប់គ្នាក្នុងគ្រួសារ ខ្ញុំស្រលាញ់នូវអ្វីដែលគាត់បានធ្វើណាស់ គ្មានគាត់ខ្ញុំមិនអាចរស់មកដល់សព្វថ្ងៃនេះទេ។
ឥឡូវប៉ារបស់ខ្ញុំបានចាកចេញពីផ្ទះហើយ ខ្ញុំគ្មានលុយដើម្បីបន្តការព្យាបាលរបស់ខ្ញុំដែលបានព្យាបាលរយៈពេល ៧ខែមកហើយ។ បើគ្មានការព្យាបាលទេ ជម្ងឺខ្ញុំនឹងធ្ងន់ធ្ងរមិនខាន។ ខ្ញុំមិនចង់ស្លាប់ឆាប់ៗទេ។ ខ្ញុំចេះតែសិល្បៈ និងលក់សម្លៀកបំពាក់តាមចិញ្ចើមផ្លូវប៉ុននោះ។ ខ្ញុំគិតថា ចាប់ពីពេលនេះទៅ ខ្ញុំមានតែព្យាយាមធ្វើវាអោយល្អប៉ុននោះ។ ខ្ញុំមិនដឹងថាគួរធ្វើអីទៀតនោះទេ។


កូនប្រុសខំដើរគូគំនូរសិល្បៈតាមចិញ្ចើមផ្លូវ និងឈឺជិតស្លាប់ទៅហើយ មិនខ្វល់ទេ បើជាប្រឹងបង្កើតកូនថ្មីជាមួយស្រីក្មេង និងដើរលេងដេកអោបស្រីក្មេងសប្បាយទៅវិញ តើអ្នកជាមនុស្សរឺក៏សត្វតិរច្ឆាន ?






















Previous
Next Post »