អាសូរណាស់!!ប្រពន្ធទើបតែបង្ហាញការស្រលាញ់ទៅប្តីតាមFBនៅយប់ថ្ងៃទី២៦សោះ


ពិតជារឿងមួយដែលរន្ធត់អាណិត និងពិបាកទទួលយកបានណាស់ ចំពោះការសម្លាប់គ្នារបស់ប្តីប្រពន្ធមួយគូនេះ ។ តាមរយះ Facebook របស់ប្តីប្រពន្ធ ២នាក់នេះ បញ្ជាក់ថាពួកគេស្រលាញ់គ្នាណាស់ ជាពិសេសប្តីតែម្ដង ព្រោះសម្បីតែឈ្មោះ Account Facebook ក៏ប្តីដាក់ភ្ជាប់ជាមួយឈ្មោះប្រពន្ធដែរ មិនតែប៉ុណ្ណោះ ពួកគេទើបតែដើរលេងជាមួយគ្នាយ៉ាងសប្បាយ នៅប៉ុន្មានថ្ងៃមុននេះសោះ ជាពិសេសនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងជិត ៦ល្ងាច កន្លងទៅនេះ ប្រពន្ធបានទាំងសរសេរពាក្យស្នេហា ផ្អែមល្ហែមសរសើរប្តីរបស់ខ្លួនទៀតផង ហើយមិនត្រឹមតែប្រពន្ធទេ ដែលប្រើ Facebook បញ្ជាក់ក្តីស្រលាញ់ទៅប្តីនោះ សូម្បីតែប្តីក៏បានសរសេរ បញ្ជាក់ពីទំហំទឹកចិត្តស្រលាញ់របស់ខ្លួនចំពោះប្រពន្ធ តាមរយះ Facebook ដែរ ជារួមមកវិញគឺថា បើយើងមើលទៅ Account Facebook រ​បស់ពួកគេទាំង ២នាក់ បញ្ជាក់ថា ពួកគេស្រលាញ់គ្នាណាស់ ដល់ពេលមានរឿងហេតុសម្លាប់គ្នានេះកើតឡើង គឺពិតជារន្ធត់ពិបាកទទួលយកមែន ។



លោក កូណែល ធ្លាប់បានសរសេរបង្ហាញពីទំហំ ក្តីស្រឡាញ់នៅក្នុងបេះដូងរបស់លោកចំពោះភរិយាថា «មនុស្សប្រុសកើតមកសម្រាប់តែលួង មិនមែនសម្រាប់ង៉ក់ងរនោះទេ ព្រោះព្រះជាម្ចាស់បាន បង្កើតមនុស្សប្រុសមកឲ្យមានដុះសាច់លើសហើយ... មិនអាចមានអ្វីត្រូវលើសមនុស្សស្រីបានទៀតទេ...លួងរហូតទៅ! សំណព្វ 70 80 90...100 and My Only One!»








ស្រ្តីជាភរិយាបានសរសេរលើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «មានមនុស្សតិចបំផុតដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភយ័អនុគ្រោះ ចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្ស ដែលស្រលាញ់យើង ខ្លាំងជាងជីវិតរបស់គេ»

















សូមបញ្ជាក់ឡើងវិញថា ៖

នៅព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ មានករណីប្តីប្រច័ណ្ឌប្រពន្ធ ហើយបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរបុរី៩៩៩។
បើតាមសមត្ថកិច្ចជនរងគ្រោះ និងបាញ់ប្រពន្ធរបស់ខ្លួននោះគឺ លោក ខៀវ កូនែល ដែលត្រូវជាកូនបង្កើតរបស់លោក ខៀវ កូឡា និងជាក្មួយបង្កើត នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានតួនាទីជា អនុប្រធានការិគណនេយ្យ និងជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។









វីដេអូសម្លេងជាក់ស្តែង


Previous
Next Post »