អាចារ្យធំលេងក្បាច់ឆាវឆាវថាខ្លួនមិនមែនCNRPដើម្បីយកចិត្តCPPឲ្យជួយរឿងបណ្តឹង


បន្ទាប់ពីលោក ខឹម វាសនា ប្តឹងអាចារ្យធំ ពីបទ បរិហាកេរ្តិ៍ជាសាធារណះ ជេរប្រមាថជាសាធារណះ និងញុះញុងអោយមានការរើសអើង រួចមក អាចារ្យធំដែលការពិតទៅជាសកម្មជនដ៏សកម្មរបស់បក្សសង្គ្រោះជាតិ បានប្រើយុទ្ធសាស្ត្រ ឆាវឆាវ ដើម្បីយកចិត្តបក្សប្រជាជន អោយជួយខ្លួនយកឈ្នះបណ្តឹង ដោយអាចារ្យធំបានព្យាយាម ធ្វើខ្លួនមិនមែនជាអ្នកគាំទ្របក្សសង្គ្រោះជាតិ និងប្រឹងធ្វើសកម្មភាពនិយាយផ្សេងៗដើម្បីយកចិត្តបក្សប្រជាជន ។ ជាក់ស្តែងពាក្យរបស់ អាចារ្យធំដែលនិយាយថា ៖ មួយរយះនេះខ្ញុំសុំយកចិត្តរដ្ឋាភិបាលបន្តិចហើយ ដើម្បីឈ្នះ!!! គឺជាពាក្យយុទ្ធសាស្ត្រឆាវឆាវ ប្រើសត្រូវដើម្បីអោយជួយខ្លួន ហើយបន្ទាប់ពីខ្លួនឈ្នះហើយ និងប្រឆាំងសត្រូវវិញមិនខាន ។ គូសបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ តុលាការក្រុងភ្នំពេញបានកោះហៅ អាចារ្យធំ ដើម្បីឆ្លើយបំភ្លឺចំពោះពាក្យបណ្តឹងខាងលើរបស់លោក ខឹម វាសនា ហើយបើសិនជា អាចារ្យធំ ចាញ់ក្តី នោះត្រូវជាប់គុក និងបង់ប្រាក់សង់ជំងឺចិត្ត រាប់ម៉ឺនដុល្លាមិនខាន ។ 









Previous
Next Post »