អ្នកណាក៏ដោយchatផ្ញើរlinkបែបនេះមក!កុំចុចដាច់ខាត់ព្រោះវាគឺមេរោគហែកfbយើង


Shareបន្ទាន់ចែកគ្នាដឹង!!!ពួកចោរព័ត៌មានវិទ្យា ដើរហែក Facebook អ្នកប្រើប្រាស់ ចាប់ផ្តើមវិលត្រលប់មកវិញទៀតហើយ ដោយពួកវាធ្វើជារូបភាពផ្ញើរ Link តាម Chat រួចវាចម្លងមេរោគហែក Facebook អ្នកប្រើប្រាស់តែម្ដង ប្រសិនបើអ្នកប្រើប្រាស់ហ៊ានចុចលើ Link បញ្ឆោតដែលវាផ្ញើរអោយនោះ ។ ហើយការធ្វើរបស់ពួកវាបែបនេះ ងាយស្រួលអោយអ្នកប្រើប្រាស់ FB ចាញ់បញ្ឆោតវា និងចុចលើ Link ដែលវាផ្ញើរអោយនោះណាស់ ព្រោះពេលវា ហែកយក FB របស់អ្នកណាម្នាក់បានហើយ វានិងយក FB របស់អ្នកនោះ ដើរ Chat ទៅមិត្តរបស់គេគ្រប់គ្នា ដោយម្ចាស់ FB គេមិនបានដឹងខ្លួនឡើយថាគេបានផ្ញើរ Chat នោះ ដល់ពេលមិត្តរបស់គេ ឃើញគេ Chat ទៅជាលក្ខណហៅឈ្មោះមកខ្លួន   មិត្តរបស់គេក៏មិនចាប់អារម្មណ៏ថាមេរោគ រួចចុចលើ Link របស់មិត្តភក្តិ ដែលផ្ញើរអោយនោះ បន្ទាប់មកក៏ឆ្លងមេរោគ ហើយ FB អ្នកដែលឆ្លងមេរោគនោះ ក៏បន្តធ្វើដូច FB ដែលឆ្លងមេរោគដំបូងនោះអញ្ជឹង គឺបន្តផ្ញើរ Chat មេរោគនេះទៅមិត្តរបស់គេផ្សេងៗទៀត ទាំងដែលម្ចាស់ FB មិនដឹងខ្លួនផង ពេលនោះវានិងរីករាលដាលច្រើនឡើងៗមិនខាន ហើយ FB របស់ពួកយើងគ្រប់គ្នា និងត្រូវចោរព័ត៌មានវិទ្យា លួចយកបានសម្រេច ។ ចូលមើលព័ត៌មានលំអិតក្នុងវេបសាយ ៖ 

Previous
Next Post »