ហួសចិត្ត!សុំ​ស្នេហ៍​នាង​មិន​បាន​ចាប់​អូស​ដៃ​ចូល​គុម្ពោត​ព្រៃ​ចាប់​រំលោភ


កណ្ដាល​ ៖ ​បុរស​ជា​កម្មករ​ឡឥដ្ឋ​ម្នាក់​​​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់​កណ្ដាល​ធ្វើ​ការ​ឃាត់​ខ្លួន​ យោង​តាម​ពាក្យ​បណ្ដឹង​របស់​អាណាព្យាបាល​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ប្តឹង​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​​​​ ​វេលា​ម៉ោង​១៩​និង​៣០​នាទី ​នៅ​ចំណុច​ភូមិ​ទេព​មន្ត្រី ​ឃុំ​ព្រះប្រសប់ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល។
ជនរងគ្រោះ​ឈ្មោះ​ ភ.ស.ណ ភេទ ស្រី​អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ​នៅផ្ទះ ​រស់​នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល។ ចំណែក​ជនល្មើស​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ ហេង រ៉ូ​ត ភេទ ប្រុស​អាយុ​២៣​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ ​កម្មករ ឡឥដ្ឋ​នៅ​ភូមិ​ឃុំ​កើតហេតុ។


បើតាម​នគរបាល​ប្រាប់​ឲ្យ​ដឹង​ថា ​​ កន្លងមក​ឈ្មោះ ហេង រ៉ូ​ត បាន​ស្គាល់ឈ្មោះ​ភ.​ស.​ណ រយៈពេល​០៥​ខែ​មក​ហើយ និង​បាន​និយាយ​សាសង​គ្នា​តាម​ទូរស័ព្ទ​ ក្រោយមក​ក៏​ស្រឡាញ់​គ្នា​ជា​សង្សារ​ ចិត្ត​និង​ចិត្ត ប៉ុណ្ណោះ​មិនដែល​បាន​រួមភេទ​ជាមួយគ្នា​ទេ។ លុះដល់​ថ្ងៃទី​១៩ ​ខែឧសភា​ វេលា​ម៉ោង​១៦​និង​៣០​នាទី ជនល្មើស បាន​មក​ទិញ​ទឹកដោះគោ នៅផ្ទះ​ជនរងគ្រោះ​ ហើយ​បាន​និយាយ​ណាត់​ជនរងគ្រោះ​ឲ្យ​ទៅ​ជួប​​​នៅ​ឯ​ក្រោយ​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ទេព​មន្ត្រី ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល។ បន្ទាប់មក​ជនរងគ្រោះ​ក៏​ទៅ​ជួប​ជនល្មើស​នៅ​ក្រោយ​ផ្ទះ​ជនល្មើស​នោះ​ ហើយ បាន​និយាយ​សាសង​គ្នា។


រហូតដល់​វេលា​ម៉ោង​១៩និង៣០​នាទី ជនល្មើស​បាន​នាំ​ជនរងគ្រោះ​ដើរចេញ​ពីក្រោយ​ផ្ទះ​ទៅ​បាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពេល​ដល់​គុម្ពោត​ព្រៃ​ជនល្មើស និយាយ​លួងលោម​ជនរងគ្រោះ​ និង សុំ​រួមរក្ស តែ​ជនរងគ្រោះ​មិន​ព្រម។ ពេលនោះ​ជនល្មើស​បាន​ចាប់រំលោភ ជនរងគ្រោះ​បាន​សម្រេច។ រហូតដល់​ថ្ងៃទី​២១ ខែ​ឧសភា ​វេលា​ម៉ោង ១៦​ល្ងាច​​​ជន​រង​គ្រោះ​បាន​និយាយ​រឿងហេតុ ប្រាប់​ឪពុក​ម្តាយ។ បន្ទាប់​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ព្រះ​ប្រសប់ ហើយ​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់​កណ្ដាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕


Previous
Next Post »