ព្រឺ!អូស្ត្រាលី!ឡើងពីងូតទឹកជើងសុទ្ធតែឈាមកាន់តែជូតកាន់តែហូរការពិត..វីដេអូ


រឿងនេះកើតនៅ ប្រទេសអូស្ត្រាលី ទីក្រុងម៉ែលប៊ន !!! ដូចច្នោះបងប្អូនពលរដ្ឋខ្មែរ ដែលនិយមទៅលេងទឹកសមុទ្រ សូមប្រុងប្រយ័ត្នផង បើសង្កេតឃើញថា  សាច់របស់ខ្លួនរាងផ្សាៗ សូមឡើងគោកពិនិត្យមើលជាបន្ទាន់ ក្រែងលោមានបញ្ហាដូចក្នុងព័ត៌មាននេះ ហើយបើជួបបញ្ហាដូចក្នុងព័ត៌មាននេះ សូមទៅជួបគ្រូពេទ្យជំនាញ ខាងសត្វល្អិតសមុទ្រខាំជាបន្ទាន់ ជៀសវាងប៉ះពាល់ដល់អាយុជីវិតបងប្អូន ។ ចូលមើលព័ត៌មាន រូបភាព វីដេអូលំអិត ក្នុងវេបសាយ ៖ 








ក្មេងជំទង់ម្នាក់បាននិយាយថា ជើងរបស់គេពោរពេញទៅដោយឈាមបន្ទាប់ពី មកពីលេងទឹកសមុទ្រនៅឆ្នេរ Victorian នៅទីក្រុងMelbourne

Sam Kanizay អាយុ១៦ឆ្នាំ បានចុះលេងទឹកសមុទ្រប្រហែល១ម៉ោងកន្លះ ហើយបានឡើងមកវិញ ដោយសារជើងមានជាប់ខ្សាច់គេក៏បានចុះទៅលាងជើង បន្ទាប់ពីឡើងមកវិញដើម្បីពាក់ស្បែកជើង គេក៏ឃើញជើងរបស់ខ្លួនពោរពេញទៅដោយឈាម។ ឪពុករបស់ក្មេងនោះមិនអាចឃាត់ឈាមអោយឈប់ហូរបាន គាត់ក៏នាំកូនទៅមន្ទីរពេទ្យ។ គាត់បាននិយាយថា កាលណាគាត់កាន់តែជូតឈាមចេញ ឈាមកាន់តែហូរ ហើយពិតជាមានឈាមច្រើនណាស់នៅមន្ទីរពេទ្យ ។ ពួកគេបានហៅអ្នកជំនាញជាច្រើនមក ប៉ុន្តែមិនមាននរណាម្នាក់ដឹងច្បាស់ថាវាជាសត្វអ្វីអោយពិតប្រាកដទេ។











អ្នកជំនាញផ្នែកសត្វឥតឆ្អឹងកងសមុទ្រនៃ University of New South Wales បាននិយាយថា គាត់មិនដែលជួបប្រទះករណីនេះពីមុនមកទេ ប៉ុន្តែសត្វប្រភេទនេះអាចជាចៃសមុទ្រ។









វីដេអូសម្លេងជាក់ស្តែង





ប្រភព ៖ theguardian.com
Previous
Next Post »