ជាម្តាយហេតុអីបង្រៀនកូនឲ្យលួចអញ្ជឹង?របស់មិនថ្លៃទេតែអនាគតក្មេង..វីដេអូ


(វីដេអូ)សៀមរាប!!បារម្មណ៏ពីក្មេងដែលរស់នៅជាមួយម្តាយអញ្ជឹងណាស់!!ហួសហេតុពេកហើយ ជាម្តាយរបស់គេទាំងមូល គួរតែពន្យល់ណែនាំកូនរបស់ខ្លួនអោយក្លាយជាមនុស្សល្អក្នុងសង្គម តើហេតុអ្វីក៏ម្តាយម្នាក់នេះ បង្រៀនកូនប្រុសរបស់ខ្លួន អោយក្លាយជាចោរលួចអញ្ជឹង ?? គ្នានៅក្មេងណាស់ សួរថាតើវាប៉ះពាល់ដល់សតិអារម្មណ៏របស់ក្មេងប៉ុណ្ណោះ នៅពេលដែលម្តាយរបស់ក្មេងបង្រៀនអោយចេះលួចបន្លំ និងគាំទ្រអោយកូនលួចបន្លំអញ្ជឹងនោះ ?? តើធំឡើងក្មេងនោះនិងក្លាយជាមនុស្សបែបណាទៅ បើម្តាយរបស់ក្មេង បង្រៀនអោយធ្វើជាចោរលួចតាំងពីក្មេងអញ្ជឹងហើយនោះ ?? របស់ដែលពួកគេបានលួចមិនថ្លៃប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលយើងខ្វាយខ្វល់បារម្មណ៏បំផុតនោះ គឺអនាគតរបស់ក្មេង ដែលត្រូវរស់នៅជាមួយម្តាយដែលមានចរិកអាក្រក់បែបនេះ តើអនាគតទៅ ក្មេងនោះនិងក្លាយជាមនុស្សប្រភេទណា ?? តម្លៃនៃអនាគតរបស់ក្មេង វាធំជាងរបស់ដែលគ្នាបានលួចឆ្ងាយណាស់ ពិតជាគួរអោយបារម្មណ៏មែន ។ សូមប៉ូលីសនៅមូលដ្ឋាន ជួយចុះទៅអប់រំណែនាំមីងម្នាក់នោះផង ព្រោះបានថតជាប់មុខរបស់គាត់ និងផ្លាក់លេខម៉ូតូរបស់គាត់ផងដែរ ជួយអប់រំគាត់ អោយគាត់កែប្រែគំនិតមិនល្អអាក្រក់នេះចេញ បើមិនអញ្ជឹងទេ កូនប្រុសដែលរស់នៅជាមួយគាត់នោះ ធំឡើងនិងមានអនាគតមិនល្អឡើយ ពិតជាគួរអោយបារម្មណ៏ពីក្មួយប្រុសខ្លាំងណាស់ ៖
ប្រភព ៖ មើលមុខកូនចោរហារយ ចង់ទិញរបស់មួយថែមមួយ លូវទិញបានបស់វាមែន ....មានអ្នកណាស្គាល់គាត់ជួយប្រាប់អោយយកមកសងផង ។ លួចណាមិនលួច លួចនៅហាងលក់Camera សុវត្ថិភាព ។ ស្លាកលេខម៉ូតូ សៀមរាប 1E-7037

ផ្ទះនៅម្តុំខ្លោងទ្វារវត្តដំបូកខ្មៅ អ្នកចំណូលថ្មី










វីដេអូសម្លេងជាក់ស្តែង



ប្រភព ៖ Bundy Ean
Previous
Next Post »