ចិន!រូប១សន្លឹកបង្ហាញក្មួយស្រីអង្គុយលើភ្លៅពូក្នុងពេទ្យរួចពូលូកដៃចូលខោនាងធ្វើឲ្យ..


លូកលាន់ប្រដាប់ភេទក្មួយស្រីបង្កើតក្នុងទីសាធារណៈ ធ្វើឲ្យល្បីពេញអិនធឺនែត


នេះជារូបភាពមួយផ្សេងទៀត ដែលបង្ហាញពីការរំលោភបំពានលើរាង្គកាយរបស់ក្មេងស្រីក្នុងទីសាធារណ ដែលធ្វើឲ្យមានការចែករំលែកតៗគ្នាពាសពេញបណ្តាញអិនធឺនែតរបស់ប្រទេសចិន។

រូបភាពនេះ ត្រូវបានគេថតបានក្នុងមន្ទីរពេទ្យ ចុងឈីង នៅព្រឹកថ្ងៃចន្ទ័ ទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ដែលបង្ហាញពីរូបភាពបុរសម្នាក់លូកដៃទៅលេងប្រដាប់ភេទក្មួយស្រីរបស់ខ្លួនក្នុងខោរបស់នាង ពេលនាងអង្គុយលើភ្លៅរបស់ខ្លួន។ តាមសម្តីរបស់សាក្សីដែលបានបង្ហោះរូបនេះទៅក្នុងអិនធឺនែត បាននិយាយថា បន្ទាប់ពីចេញពីពិនិត្យរួច ក្មេងស្រីនោះបានអង្គុយលើពូរបស់នាង ហើយពូរបស់នាងក៏បានលូកដៃទៅក្នុងខោរបស់ក្មេងស្រីនោះពីមុខតែម្តង។ ក្មេងស្រីនោះ មិនបានប្រតិកម្មចំពោះអំពើរបៀតបៀនកេរ្តិ៍ខ្មាសនេះទេ បែរជាអង្គុយលេងទូរសព្ទ័ដៃធ្វើមិនដឹងទៅវិញ។







រូបភាពដ៏គួរឲ្យហួសចិត្តនេះ ក៏បានផ្ទុះល្បីល្បាញពាសពេញអិនធឺនែត ដែលធ្វើឲ្យក្រុមសមត្ថកិច្ចចាប់ផ្តើមធ្វើការស្វែងរកចាប់ខ្លួនបុរសជាពូនោះ។ ប៉ូលីសក្រុង ចុងឈីង បានចេញលិខិតថា ជនសង្ស័យធ្លាប់បានជាប់ពន្ធនាគារម្តងរួចមកហើយពីបទបៀតបៀនកេរ្តិ៍ខ្មាសលើកុមារ។ ប៉ូលីសបាននិយាយថា បុរសម្នាក់នោះជាពូរបស់ក្មួយស្រីតែម្តង។





រឿងហេតុនេះកើតឡើងពីរបីថ្ងៃ ក្រោយហេតុការណ៍មួយផ្សេងទៀត អំពីយុវជន១៨ឆ្នាំម្នាក់ ច្របាច់សុដន់ប្អូនស្រីចិញ្ចឹមមិនទាន់គ្រប់អាយុរបស់ខ្លួនក្នុងស្ថានីយ៍រថភ្លើងខេត្តណានជីង។ យុវជនម្នាក់នោះក៏ត្រូវបានប៉ូលីសវាយខ្នោះផងដែរបន្ទាប់ពីស៉ើបអង្កេតរួច។



ប្រជាជនចិនបានយកបញ្ហានេះលើកឡើងទៅរដ្ឋាភិបាល ដោយសារតែមានហេតុការណ៍បែបនេះច្រើន កំពុងកើតឡើង ហើយសំណូមពរឲ្យមានការបង្រៀនពីសុវត្ថិភាពផ្លូវភេទក្នុងការសិក្សាផងដែរ ដើម្បីទប់ស្កាត់ការបៀតបៀនបែបនេះទៀត។ អ្នកលេងបញ្តាញសង្គមម្នាក់បាននិយាយថា មិនដឹងថាមានអាក្រក់បែបណាទៀតទេ ដែលកើតឡើងក្រោយរឿងនេះ បើនៅទីសាធារណគឺបែបនេះទៅហើយនោះ យើងត្រូវតែមានការស៉ើបអង្កេតបន្ថែម។

ប្រភព ៖ thenewscambodia
Previous
Next Post »