ថ្លើមធំណាស់ត្រឹមអាយុ១៤ឆ្នាំសោះ!!កូនស្រីពូកែដើរលេងពេកម៉ែស្តីថាតិចតួចក៏..


ខេត្តកណ្តាល ៖ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ដែលជាសិស្សសាលាអន្តរទ្វីបអាមេរិកកាំង មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរត់ចេញពីផ្ទះ ដោយបន្សល់ទុកនូវលិខិត អក្សរដូចជើងក្តាមមួយសន្លឹកអោយម្តាយ...។ ចូលអានព័ត៌មានលំអិតក្នុងវេបសាយ ៖





ដោយសារខឹងឪពុកម្ដាយស្ដីបន្ទោសបន្ដិតបន្តួចក្មេងស្រីអាយុ១៤ឆ្នាំ

ម្នាក់សម្រេចចិត្ដរត់ចេញពីផ្ទះនៅក្រុងតាខ្មៅ
កណ្ដាល ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានសម្រេចរត់ចេញពីផ្ទះ ខណៈដែលខឹងឪពុកម្ដាយស្ដីបន្ទោសបន្ដិបន្តួច និងបានបន្សល់ទុកនូវសំបុត្រមួយច្បាប់ផងដែរ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាខ្មៅ១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្រីដែលរត់ចេញពីផ្ទះឈ្មោះ ឡាយ ចារ៉ូនី អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាអន្តរទ្វីបអាមេរិកកាំង មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។






ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឪពុកម្ដាយក្មេងស្រីបានឲ្យដឹងថា កន្លងមកកូនស្រីរបស់គាត់ចូលចិត្ដដើរលេងច្រើន ហើយពួកគាត់បានអប់រំណែនាំជាច្រើនលើកច្រើនសារតែកូនស្រីរបស់គាត់ពុំស្ដាប់នោះទេ ។ លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ពួកគាត់ទាំង២នាក់បានស្ដីបន្ទោសដាក់កូនស្រីរបស់គាត់បន្ដិចបន្តួចដោយពុំដឹងថា កូនស្រីគាត់ខឹងនោះទេ ។ រហូតមកដល់វេលម៉ោង៩និង១០នាទី ថ្ងៃខែឆ្នាំកើតហេតុដដែល ស្រាប់តែកូនស្រីបានប្រាប់ពួកគាត់ថា ចេញទៅផ្សារមួយភ្លែតដើម្បីទិញអីញ៉ាំ ដោយកាន់តែទូរស័ព្ទដៃមួយគ្រឿងតែប៉ុណ្ណោះ ហើយក៏បាត់រហូតតែម្ដង។ ដោយឪពុកម្ដាយមានការងឿងឆ្ងល់បាត់យូរពេកក៏ចូលក្នុងបន្ទប់កូនស្រីរបស់ខ្លួន ស្រាប់តែបានឃើញសំបុត្រមួយច្បាប់ដែលរៀបរាប់រឿងរ៉ាវទាំងឡាយផងដែរ ។
ប្រភពដដែលបានបន្ដទៀតថា ក្រោយពីឪពុកម្ដាយបានឃើញសំបុត្ររួច ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីជួយអន្ដរាគមន៍ស្រាវជ្រាវនិងតាមរកក្មេងស្រីដែលជាកូនរបស់គាត់ផង ។ ករណីខាងលើនេះសមត្ថកិច្ចកំពុងតាមដាននិងស្រាវជ្រាវស្វែងរកបន្ដទៀត ៕ ដោយៈជឺ គឹមហុង




អក្សរនៅក្នុងសំបុត្រនោះសរសេរថា ៖

ស្តាយកូនម្នាក់នេះទេ ។ កុំផ្សព្វផ្សាយតាម FB ឬ តាមអីផ្សេងអីណា កុំអោយបាត់បង់កិត្តិយសគ្រួសារ ។ ម៉ាក់ហើយប៉ាត្រូវមានសុខភាពល្អរហូតណា កុំឈឺណាស់ ឈប់គិតពីខ្ញុំទៅ ។ យើងត្រឹមជាអ្នកដ៏ទៃទេ ។ ម៉ាក់មើលថែប៉ាអោយបានល្អណាស់ កុំអោយគាត់ឈឺទៀត ។ កូនធំហើយ កូនចេះតស៊ូខ្លួនឯងហើយ ។ លាហើយគ្រួសារដ៏ល្អ គ្រួសារមានសុភមង្គល ។ កូនស្រលាញ់ ម៉ាក់ប៉ា និងគ្រួសារ ។ ពេលកូនមានកន្លែងរស់នៅ មានការងារធ្វើ កូននិងផ្តល់ដំណឹងទៅ ។ ហើយកូននិងផ្ញើរលុយមករាល់ខែ ។ 

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
Previous
Next Post »