សួនសេរីរដ្ឋាត្រូវចាប់ខ្លួនក្រោយថាកូនខ្មែរកងទ័ពត្រូវស្លាប់ពេលសង្គ្រាមចំនែកមន្ត្រីធំ..


លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅមុននេះបន្តិច នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ ។ បន្ទាប់ពីលោកបានបង្ហោះសារនៅលើគេហទំព័រ ដោយសរសេរថា ៖ ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង ! ។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាសុីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ ។








មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានអះអាងឲ្យដឹងថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋា បានធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានន​គរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសភ្លាមៗតែម្តង ។

មន្រ្តីយោធាកំពូលៗបានទាមទារឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ និងដាក់ទោសឲ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ ។









តើការសរសេររៀបរាប់របស់លោក សួន សេរីរដ្ឋា នេះ ខុសត្រង់ណា ? ទើបត្រូវចាប់ខ្លួន ? បងប្អូនគ្រាន់តែចូលអានអោយដឹងៗសាច់រឿងបានហើយ កុំបញ្ចេញយោបល់ច្រើនពេក ប្រយ័ត្នត្រូវគេចាប់ខ្លួនដូចលោក សួន សេរីរដ្ឋា ដែរ សូមបងប្អូនប្រយ័ត្នខ្លួន​  ៖









ប្រភព ៖ 

http://www.freshnewsasia.com/index.php/en/localnews/62654-breaking-news-99.html

http://sereyratha.info/archives/648
Previous
Next Post »