ប្រុសថោកអញ្ជឹងអង្កាល់ងាប់អស់?គាត់សារភាពពិតជាបានលួចហូបកូនក្រុមមែន


តាមប្រភព សារព័ត៌មាន នគរធំ ៖ http://www.nokorthomdaily.com/2017/08/neay-kreum-love-39630/

អាប្រុសថោកទាបអញ្ជឹងៗពេលណាងាប់អស់ ?? យើងអាចហៅ នាយ ក្រឹម ថា អាប្រុសថោកទាបផិតក្បត់ប្រពន្ធកូន បានពេញមាត់ហើយ ព្រោះឥលូវគាត់សារភាពហើយ ថាពិតជាបានលួចហូប ស្រីលាភ សាច់សខ្ចី ដែលជាកូនក្រុមក្នុងក្រុមកំប្លែងមែន ។

តារាកំប្លែងលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ហាក់ទទួលស្គាល់កំហុសឆ្គងរបស់លោក ចំពោះការដែលភរិយាដើម អ្នកស្រីវ៉ង់ ឡុងមុន្នី បានចេញមុខបកអាក្រាតរឿងលោកលួចមានស្នេហាជាមួយតារាកំប្លែងក្នុងក្រុម នាងគង់ ច័ន្ទស៊ីណា ហៅនាងព្រលិត ដែលពេលនេះមានផ្ទៃពោះ៥ខែ ដែលជាតំណក់ឈាមរបស់នាងក្រឹម នោះ។




អ្នកស្រីវ៉ង់ ឡុងមុន្នី ដែលត្រូវបានតារាសិល្បៈនិយាយជាច្រើនថា អ្នកស្រីតែងតែបង្ហូរទឹកភ្នែកម្នាក់ឯង ព្រោះតែពិបាកចិត្តពេក ពេលដែលប្ដីទៅមានស្នេហាជាមួយស្រីលាភ នោះ ពេលខ្លះភរិយាដើមរូបនេះមានតែទូរស័ព្ទទៅរៀបរាប់ប្រាប់នាយចាបចៀន ទាំងអួលដើមករឿងស្នេហាត្រីកោណ ដែលប្ដីនាងជាបុរសខ្លួន១ ជិះទូក២នេះ។ ពេលនេះ អ្នកស្រីវ៉ង់ ឡុងមុនី្ន លែងទុកមុខទុកមាត់ឲ្យប្ដីនាយក្រឹម និងស្រីលាភ ទៀតហើយ គឺសម្រេចចិត្តដាក់ពាក្យប្ដឹងទៅតុលាការតែម្ដង ដើម្បីឲ្យពួកគេបានភ្លឺភ្នែករឿងមានស្នេហាជាមួយគ្នានេះ ដែលរឿងនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចឡើយ ហើយអ្នកខ្លះមានចម្ងល់ថា ហេតុអីបានជាស្រីលាភ យកប្តីគេធ្វើឲ្យប្រពន្ធដើមរងទឹកភ្នែកបែបនេះ?




ក្នុងជំ​នួបតាមទូរស័ព្ទជាមួយលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងរូបនេះនិយាយហាក់ទទួលស្គាល់កំហុសខ្លះ និងចង់បង្ហាញថា ខ្លួននៅតែជាប្ដីនិងឪពុកដ៍ល្អដដែល មិនដែលសប្បាយភ្លេចគ្រួសារឡើយ។






នាយក្រឹម រៀបរាប់ថា ”ធម្មតាទេប្ដីមានស្រី ប្រពន្ធឯណាទៅសប្បាយចិត្តទៅ? រឿងនេះយើងដឹងហើយថា បើតាមផ្លូវច្បាប់ គឺខ្ញុំខុស ព្រោះខ្ញុំនិងប្រពន្ធដើមមិនបានលែងលះគ្នាទេ។ តែបើគាត់ (វ៉ង់ ឡុងមុនី្ន) ចង់ប្ដឹងខ្ញុំឡើងតុលាការ ខ្ញុំក៏មិនដឹងជាត្រូវហាមឃាត់ម៉េចដែរ បើសិនជាគាត់ចង់បំផ្លាញខ្ញុំនោះ ឲ្យគាត់ធ្វើទៅចុះ បើគាត់ជាមនុស្សល្អម្នាក់ដែរ។ ខ្ញុំគ្មានអ្វីត្រូវរារាំងគាត់ទេ តាមចិត្តគាត់ចុះ តែសួរថា ខ្ញុំចង់បែកពីគាត់ឬអត់? គឺខ្ញុំសូមប្រាប់ថា ខ្ញុំគ្មានចង់បែកមួយណាទេ។ បើទោះជាខ្ញុំមានរឿងអីចឹងមែន ខ្ញុំមានទៅបំផ្លាញលុយកាក់ ក្រុមគ្រួសា ឯណា ខ្ញុំប្រឹងដើររកលុយពីខាងក្រៅចូលផ្ទះ ខ្ញុំនៅតែផ្ដល់លុយឲ្យប្រពន្ធដើមខ្ញុំនិងកូនៗ ដែលពួកគេរៀនសុទ្ធតែសាលាប៊ែលធី ជាដើម គឺខ្ញុំជាអ្នកផ្គត់ផ្គងលុយកាក់ ខ្ញុំនៅតែបំពេញតួនាទីជាឪពុកគេ ប្ដីគេដដែល ខ្ញុំមិនដែលបំផ្លាញលុយកាក់ក្នុងផ្ទះទេ ខ្ញុំដើររកលុយពីក្រៅចូលផ្ទះ។ បើគាត់ចង់បំផ្លាញប្ដីគាត់ ឲ្យគាត់ធ្វើចុះ។ ធ្វើម៉េចខ្ញុំជាអ្នកសិល្បៈ ចៀសមិនផុតទេពីរឿងហ្នឹង មិនអត់ទេ ការប្រចណ្ឌអីនោះ ហើយឥឡូវរឿងវាទៅជាអីចឹងទៅហើយ ខ្ញុំមានតែបណ្ដោយឲ្យទៅតាមដំណើរទៅចុះ។ គាត់ថា គាត់ប្ដឹងទៅតុលាការ អីចឹងបើគេកោះហៅ ខ្ញុំមិនគេចវេះទៅណាទេ គឺមានតែទៅបំភ្លឺហ្នឹង តែឥឡូវវាអត់ទាន់មានការប្ដឹងផ្ដល់អីទេ”។








តាមការអះអាងរបស់អ្នកស្រីវ៉ង់ ឡុងមុនី្ន បានឲ្យដឹងថា នាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ឬព្រលិត នោះ គឺអ្នកស្រីជាអ្នកជួយជ្រោមជ្រែងឲ្យបានចូលក្នុងក្រុមកំប្លែងនាយក្រឹម ព្រោះតែមានការអាណិត ឃើញនាងក្រីក្រ និងនៅផ្ទះជាប់គ្នា តែមិននឹកស្មានថា នាងយកគុណសងទោស ហើយហ៊ានលូកថ្លើមនាងដោយដណ្ដើមប្ដីបែបនេះឡើយ។ អ្វីដែលអ្នកស្រីឡុងមុនី្ន ឈឺចាប់ខ្លាំងបំផុត រហូតបកអាក្រាតប្ដីនិងស្រីលាភ នៅពេលនេះ គឺនៅពេលដែលនាងស្រីលាភ កំពុងតែមានផ្ទៃពោះជាមួយនាយក្រឹម ៥ខែ ដែលពីមុនអ្នកស្រីមិនជឿនោះ ឥឡូវស្រីលាភ បានបញ្ចុះបញ្ចូលប្ដីអ្នកស្រី គឺនាយក្រឹម ឲ្យលែងលះអ្នកស្រីដែលជាភរិយាដើមស្របច្បាប់នោះ ឲ្យទៅយកនាងតែម្នាក់ឯងទៀតផង ទើបអ្នកស្រីមិនសុខចិត្តទេ គឺត្រូវតែប្ដឹងពួកគេឡើងទៅតុលាការ ទើបបាន។







លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បាននិយាយច្បាស់ៗថា ”អត់ទេ! ស្រីលាភ មិនដែលញុះញង់ឲ្យខ្ញុំលែងប្រពន្ធមកយកគេតែម្នាក់ឯងនោះ គឺមិនអីចឹងទេ។ ស្រីលាភ គ្នាមិនហ៊ានអីចឹងទេ គ្នានៅតែស្ងៀមហ្នឹង ហើយខ្ញុំក៏មិនដែលឧបត្ថម្ភលុយកាក់ឲ្យស្រីលាភ ដែរ គឺគេរកបានដោយខ្លួនឯង ព្រោះការសម្ដែងលើឆាកនោះ គេមានកញ្ចប់ថវិការបស់គេ គ្រាន់តែថាលុយប៉ុណ្ណឹងទៅធ្វើអីគ្រាន់។ ខ្ញុំនៅតែទៅផ្ទះ ខ្ញុំមើលប្រពន្ធកូនអីចឹង គ្រាន់តែថារឿងខ្ញុំនៅជាមួយស្រីលាភ ហ្នឹង ខ្ញុំនៅយូរហើយ គេដឹងយូរហើយតើ។ កូនក្នុងផ្ទៃរបស់ស្រីលាភ ហ្នឹង គឺពិតជាកូនរបស់ខ្ញុំមែន ធ្វើម៉េចបើរឿងវាអីចឹងទៅហើយ។ គ្រាន់តែថាបើតាមផ្លូវច្បាប់ គឺខ្ញុំខុស ហើយតែខ្ញុំមិនគេចវេះទេ គឺបើគាត់ចង់បំផ្លាញប្ដី ប្ដឹងខ្ញុំ គាត់ធ្វើចុះ ខ្ញុំនឹងទៅបំភ្លឺនៅតុលាការ មិនគេចវេះទៅណាទេ។ តែថាឲ្យខ្ញុំចង់បែកនរណាម្នាក់ គឺទាំង២ហ្នឹង ខ្ញុំមិនចង់បែកណា១ទេ ខ្ញុំចង់នៅទាំង២ចឹង។ និយាយទៅខ្ញុំតស៊ូច្រើនណាស់ជាមួយប្រពន្ធខ្ញុំ ជាង១០ឆ្នាំនេះ បានកូន៤នាក់ (ប្រុស៣) ហើយកូនច្បងបានការម្នាក់ហើយ។ បើខ្ញុំមិនប្រឹងទេ ស្មានតែខ្ញុំមានថ្ងៃហ្នឹងអី? គឺប្ដីនេះទៅរកលុយចូលផ្ទះ មិនមែនបំផ្លាញលុយក្នុងផ្ទះទេ ហើយធ្វើម៉េចបើខ្ញុំមានអាជីពខាងហ្នឹង។ ខ្ញុំតែងផ្ដល់លុយកាក់ឲ្យគេចិញ្ចឹមកូន តែខ្ញុំមិនដែលផ្ដល់ឲ្យស្រីលាភ ទេ គឺគេរកបានដោយខ្លួនឯង”។







ដោយឡែក នាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ដែលកំពុងតែពពោះ៥ខែ ដែលជាតំណក់ឈាមកូនដំបូងជាមួយនាយក្រឹម នោះ ទូរស័ព្ទចូលជាច្រើនដង តែនាងមិនលើកឡើយ ទើបមិនអាចសុំការបំភ្លឺបានពីរឿងអាស្រូវស្នេហាជាមួយនាយក្រឹម នេះ។







មជ្ឈដ្ឋានមហាជនមួយចំនួនបាននិយាយថា នាយក្រឹម អាចប្រឈមការធ្លាក់កូដក្នុងអាជីពជាមិនខាន ប្រសិនបើមិនមានដំណោះស្រាយដោយសន្ដិវិធីណាមួយជាមួយប្រពន្ធដើម អ្នកស្រីវ៉ង់ ឡុងមុនី នៅពេលនេះក្រៅរបងតុលការទេ។







នាយក្រឹម បញ្ជាក់ថា ”ខ្ញុំមិនភ័យខ្លាចប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះខ្ញុំទេ ព្រោះនេះមិនមែនជាទោសឧក្រិដ្ឋឯណា? ខ្ញុំអត់មានទោសឧក្រិដ្ឋអី ត្រូវភ័យខ្លាចខ្លាំងទេ។ តាំងពីចាប់ដៃគ្នាជាមួយប្រពន្ធខ្ញុំជាង១០ឆ្នាំ រហូតមានកូន៤នាក់នេះ ខ្ញុំមិនដែលប្រើអំពើហិង្សា វ៉ៃទាត់ធាក់ប្រពន្ធអីទេ។ និយាយទៅយើងអត់ចេះតែម្ដង អារឿងប្រើអំពើរហិង្សាហ្នឹង អីចឹងខ្ញុំមានទោសឧក្រិដ្ឋឯណាដែលត្រូវខ្លាច។ បើគាត់ប្ដឹងខ្ញុំ គឺខ្ញុំមានតែទៅបំភ្លឺនៅតុលាការ តាមការកោះហៅ ខ្ញុំមិនគេចវេះទេ តែបើថាឲ្យខ្ញុំចង់បែក គឺខ្ញុំមិនចង់បែកអ្នកណាម្នាក់ទេ ទាំង២ហ្នឹង។ រឿងថាខ្ញុំបានថ្មីចោលចាស់នោះ ខុសហើយ ខ្ញុំមានទៅចោលខាងណា? ខ្ញុំនៅតែទៅផ្ទះមើលប្រពន្ធកូនខ្ញុំអីចឹង មិនដែលថាមិនទៅឯណា? តែថារឿងគាត់ពិបាកចិត្តនោះ ធម្មតាទេ ប្ដីមានស្រី តើប្រពន្ធឯណាសប្បាយចិត្តទៅ? ធ្វើម៉េចរឿងហ្នឹងវាអីចឹង ហើយមានតែតាមដំណើរតាមព្រេងវាសនាចុះ”៕








ប្រភព ៖ http://www.nokorthomdaily.com/2017/08/neay-kreum-love-39630/
Previous
Next Post »