សមត្ថកិច្ចមិនដឹងធ្វើម៉េច!!ដោយក្មេងប្រុសអាយុ១២ឆ្នាំចេះរំលោភកុមារីអាយុ៥ឆ្នាំ


បាត់ដំបង ៖ រឿងដែលមិនគួរអោយជឿ  គឺបានកើតឡើងជុំវិញករណីរំលោភសេពសន្ថវៈដោយសារតែភាគីបង្ក  និងភាគីរងគ្រោះសុទ្ធតែស្ថិតក្នុងវ័យជាអនីតិជនទាំងពីរនាក់ដូច្នេះមានតែដំណាងអយ្យការនោះទេដែលមានសិទ្ធសម្រេចលើករណីនេះ  ដោយសារតែសមត្ថកិច្ចត្រូវអនុវត្តតាមពាក្យបណ្តឹងរបស់ភាគីរងគ្រោះ  ដើម្បីដំណើរការតាមនិតិវិធីច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី១  ខែសីហា  ឆ្នាំ២០១៧  វេលាម៉ោង៩ព្រឹក  មានឈ្មោះ ឃុន ញ៉ោន ភេទស្រី អាយុ២៨ឆ្នាំ  រស់នៅភូមិបេង  ឃុំអន្លង់វិល  ស្រុកសង្កែ  ខេត្តបាត់ដំបងត្រូវជាម្តាយរបស់កុមារីរងគ្រោះឈ្មោះ ហ ព ស អាយុ៥ឆ្នាំ  បានចូលខ្លួនទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសង្កែ  ដោយបានចោទប្រកាន់ទៅលើក្មេងប្រុសឈ្មោះ  ម ស ឌ  អាយុ១២ឆ្នាំ  រស់នៅភូមិអូរមុនី១  ឃុំអន្លង់វិល  ស្រុកសង្កែពីបទរំលោភសេពសន្ថវៈ លើកូនស្រីរបស់ខ្លួន ។


ការបែកធ្លាយរឿងនេះ  ដោយសារតែនៅថ្ងៃទ២៩  ខែកក្កដា   ឆ្នាំ២០១៧  វេលាម៉ោង៥ល្ងាច  គឺម្តាយកុមារីរងគ្រោះបានងូតទឹកអោយកូន  ហើយឃើញសកម្មភាពកូនស្រីយកដៃក្តោបប្រដាប់ភេទ  ដោយបាននិយាយថា  មានការឈឺផ្សា  ក៏មានការសង្ស័យ
ហើយក៏បានសាកសួរ  ទើបដឹងថាក្មេងប្រុសរូបនោះ ( បងប្អូនជីទួតមួយនឹងគ្នា ) បានយកម្រាមដៃ  និងប្រដាប់ភេទរបស់គេរុកចូលទៅក្នុងប្រដាប់ភេទកុមារី ។




គួរបញ្ជាក់ដែរថា  នៅថ្ងៃទី២៤  ខែកក្កដា  ឆ្នាំ២០១៧  គឺជីដូនរបស់កុមារីបាននាំកុមារីរូបនេះទៅដេកលេងផ្ទះបងគាត់ ដែលត្រូវជាជីដូនរបស់ក្មេងប្រុសបង្កហេតុ  គឺបានស្នាក់នៅចំនួន៥ថ្ងៃ  ដោយសារតែជីដូនទាំងសងខាងគ្មានចៅស្រី  ទើបមានការស្រលាញ់ខ្លាំង។ លុះនៅថ្ងៃទី២៩  ដោយសារម្តាយមានការរលឹកកូនស្រីខ្លាំងក៏បានទៅយកកូនស្រីមកផ្ទះវិញ  ដោយបានងូតទឹកអោយទើបធ្លាយអាថ៌កំបាំង  ដោយកុមារីបាននិយាយថា  ការប្រព្រឹត្តបែបនេះ  គឺខណៈដែលពួកគេងូតទឹកនៅក្នុងបន្ទប់ទឹកទាំងពីរនាក់។

បច្ចុប្បន្នសំណុំរឿងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញរួចហើយ  តាមការណែនាំរបស់លោកព្រះរាជអាជ្ញា  កាលពីល្ងាចថ្ងៃទី១  ខែសីហា  បើទោះបីជាការសាកសួរទៅលើក្មេងប្រុសមិនទទួលបាននូវចម្លើយសារភាពក៏ដោយ  ហើយនៅព្រឹកថ្ងៃទី២នេះដែរ  ខាងការិយាល័យជំនាញ  នៃស្នងការដ្ឋាន  នគរបាលខេត្ត  សហការជាមួយអង្គការបន្ទាយស្រី  ក៏បានបញ្ជូនកុមារីទៅកាន់មន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច្ច័យ ។

ជុំវិញបញ្ហានេះដែរ  ដោយសារតែភាពអាមាស  និងខ្មាស់អ្នកភូមិដោយសារតែខាងរងគ្រោះមានកូនស្រីតែមួយ  ទើបនៅថ្ងៃទី៣១  ខែកក្កដា  ឪពុកបាននាំកុមារីរងគ្រោះធ្វើដំណើរទៅដល់ព្រៃរនាមពេញមួយថ្ងៃ  អត់បាយ  អត់ទឹក  ទម្រាំតែខាងសមត្ថកិច្ចនិងក្រុមគ្រួសារតាមទៅអង្វរអោយវិលត្រឡប់មកផ្ទះវិញបាន ៕ ដោយៈ ពាយ័ព្យ

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police
Previous
Next Post »